គម្រោងទំនប់សាលាតាអនដ៏ធំសម្បើម នៅបាត់ដំបងគ្រោងបញ្ចប់ឆ្នាំក្រោយ

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នៅខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៩ គិតមកដល់បច្ចុប្បន្នសម្រេចបាន ៧០% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មិថុនា ឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងនេះគឺជាគម្រោងទី១ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដោយនឹងអាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១ ០០០ ហិកតា ផ្ទៃដីស្រ...

អាន​បន្ថែម

ថៃនឹងជួយសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាលើដី២០ហិកតា នៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលថៃនឹងរួមចំណែកជួយសាងសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈ មួយកន្លែងលើផ្ទៃទំហំ ២០ហិកតា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងដំណើរចុះត្រួតពិនិត្យប្លង់មេនេះកាលពីថ្ងៃទី ៦ សីហានេះ ឯកឧត្តម បានឲ្យដឹងថា មជ្ឈមណ្ឌលនេះស្ថិតនៅភូមិរីទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដែលនឹងរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាល...

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបងសម្រេចបាន ២៦%

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ គិតមកដល់បច្ចុប្បន្នសម្រេចបាន ២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងទំនប់ទឹកនេះ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង និងជាគម្រោងមួយ ស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ...

អាន​បន្ថែម

ការស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៣៦% ហើយ

បន្ទាប់ពីបើកការដ្ឋានអស់៦ខែ ផ្លូវជាតិលេខ ១០ ភ្ជាប់ពីខេត្តបាត់ដំបង និងខេត្តកោះកុង គិតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ ៣៦% ហើយ។ នេះបើយោងតាមការរចុះពិនិត្យវឌ្ឍនភាពគម្រោងរបស់ក្រសួងកាលពីព្រឹកថ្ងៃទី៦ សីហានេះ។ ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបប្រមាណ ១៩៩គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិ...

អាន​បន្ថែម

ក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានស្ទើរទាំងស្រុងហើយ

ក្រសួងពាក់ព័ន្ធបានដោះស្រាយផលប៉ះពាល់ជិតរួចរាល់ហើយ សម្រាប់គម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយឡែកបើគិតត្រឹមចុងខែ កក្កដា គម្រោងទាំងមូលសម្រេចការសាងសង់បានជាង ២៥% ហើយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ៦ សីហា  មកដល់បច្ចុប្បន្ន្កក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដោះស្រាយផលប៉ះពាល់បានប្រមាណជាង ៩៣% ហើយ ដោយអា...

អាន​បន្ថែម

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់តម្លៃ ២៦លានដុល្លារសម្រេចបាន ៥%ហើយ

គិតមកដល់បច្ចុប្បន្ន គម្រោងសាងសង់ច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ដែលរួមបញ្ជូលទាំងហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលផងនោះ សម្រេចបាន៥% ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល២១ខែបន្ទាប់។ នេះបើយោងតាមការឱ្យដឹងពី ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះពិនិត្យការដ្ឋាននៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ សីហានេះ។ ហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងទាំងនេះរួមមាន អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្ត...

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍ឆ្នេរថ្មីនៅស្រុកទឹកឈូ

រដ្ឋបាលខេត្តកំពត កំពុងជំរុញអោយក្រុមហ៊ុនឯកជន ពន្លឿនការបង្កើតឆ្នេរខ្សាច់ថ្មីប្រវែងជាង ២ គីឡូម៉ែត្រ នៅស្រុកទឹកឈូ អោយបានឆាប់បំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ។ កិច្ចពិភាក្សាលើគម្រោងនេះធ្វើឡើង កាលពីថ្ងៃទី៣ សីហានេះ ក្រោមវត្តមានរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន អាយ ជី ប៊ី Cambodia Co Ltd ចូលរួម។ លោក សាយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថ្ងៃនេះថា ឆ្នេរថ្មីនេះ ជាជ...

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុកំពុងជួសជុលកំណាត់ផ្លូវ១៤៦បេ ក្នុងស្រុកស្ទឹងហាវ ក្រោយបាក់រលំ

កំណាត់ផ្លូវលេខ១៤៦បេ ដែលរងការខូចខាតដោយសារការបាក់ដី កាលពីថ្ងៃទី ២ កក្កដា កន្លងទៅ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យ និងជួសជុលឡើងវិញ ហើយជាបណ្ដោះអាសន្នគឺបើកចរាចរណ៍បានធម្មតាហើយ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណាត់ផ្លូវពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ និងជម្រុញឱ្យក្រុមហ៊ុនពន្លឿនការជួសជុល កំណាត់ផ្លូវនេះឱ្យបានឆាប់...

អាន​បន្ថែម

អគាររដ្ឋបាលអាជ្ញាធរជាតិ និងផ្លូវវាងតំបន់សំបូរព្រៃគុកបើកការដ្ឋានសាងសង់ហើយ

គម្រោងអគារការិយាល័យរបស់អាជ្ញាធរជាតិ និងផ្លូវវាងតំបន់សំបូរព្រៃគុក បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយក្រោមអធិបតីរបស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី ០៣ សីហា នេះ។ អគាររដ្ឋបាលជាតិសំបូរព្រៃគុកនេះគឺសាងសង់ដើម្បីជំនួសអគារធ្វើការដែលចាស់ទ្រុតទ្រោម ហើយការសាងសង់នឹងធ្វើជាដំណាក់កាលៗ។ ដោយឡែកចំពោះផ្លូវវាងប្រសាទដែលមានប្រវែង ១៣ គីឡូម៉ែត្រ គឺសាងសង់ឡើងដើម្បីសម្រួលការធ្...

អាន​បន្ថែម

មីយ៉ាន់ម៉ាគ្រោងសង់ផ្លូវល្បឿនលឿនតម្លៃ ៤៣០ លានដុល្លារតភ្ជាប់ជាមួយកម្ពុជា វៀតណាម ថៃ ឡាវ

មីយ៉ាន់ម៉ាទទួលបានកម្ចី ៤៨៣,៨ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ដែលផ្លូវនេះនឹងជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor) តភ្ជាប់ជាមួយ ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ នាពេលអនាគត។ នេះបើយោងតាមសារព័ត៌មាន Irrawaddy កាលពីសប្តាហ៍មុននេះ។ គម្រោងផ្លូវល្បឿនលឿនពីកាហ្គោ-ខៃហិតូ (Bago-Kyaik Hto Expressway)នេះ មានប្រវែងសរុបប្រមាណ ៦២...

អាន​បន្ថែម