ប្រទេសម៉ារ៉ុកចំណាយ $១,២ពាន់លាន អភិវឌ្ឍកំពង់ផែ Dakhla ដើម្បីអាចទទួលទំនិញពីគ្រប់ទ្វីបលើពិភពលោក
កំពង់ផែខ្នាតយក្ស Dakhla Atlantic តម្លៃ $១,២ពាន់លានដុល្លារ បច្ចុប្បន្នកំពុងដំណើរការសាងសង់នៅទីក្រុង Dakhla ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសម៉ារ៉ុក កំពុងត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់សម្រាប់ទ្វីបអាហ្វ្រិកខាងលិច និងតំបន់សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតរបស់ពិភពលោក ដូចជាអឺរ៉ុបនិងភ្ជាប់មកទ្វីបអាស៊ីថែមទៀតផង នេះបើយោងតាម CNN ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៨ ខែ០៥ ឆ្នាំ ២០២៤។ ច្រករបៀប...
អានបន្ថែមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត នៅបន្ទាយមានជ័យ សម្រេចបានជាង ៤៥% ហើយ
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីទប់ស្កាត់គ្រោះមហន្តរាយពីទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ សម្រេចបាន ៤៥,០៧% ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ប៉ុញ សច្ច: បានបញ្ជាក់ថា គម្រោងខាងលើនេះ សម្រេចបាន ៤៥...
អានបន្ថែមរដ្ឋគ្រោងធ្វើផ្លូវសម្រាប់ជិះកង់ តាមបណ្តោយមាត់សមុទ្រពីកែប រហូតដល់កោះកុង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានគម្រោងរៀបចំសាងសង់ផ្លូវសម្រាប់ជិះកង់តាមមាត់សមុទ្រពីខេត្តកែប រហូតទៅដល់ខេត្តកោះកុង។ នេះបើតាមការលើកឡើងរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤។ សម្តេចបវរធិបតី បានមានប្រសាសន៍ថា ឯកឧត្តម សាយ សំអាល់ បានដាក់ចេញនូវការផ្តួចផ្តើម គឺរៀបចំផ្លូវជិះកង់តាមមាត់សម...
អានបន្ថែមក្រុមហ៊ុនប្រកាសជួសជុលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រង់៤ទីតាំង ដើម្បីទប់ស្កាត់ការបាក់ស្រុតដោយជំនន់ទឹកភ្លៀង
ក្រុមហ៊ុនគ្រប់គ្រង់ផ្លូវល្បឿនលឿន បានប្រកាសបើកការដ្ឋានជួសជុលកែលម្អផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រង់ទីតាំងចំនួន៤ ដើម្បីទប់ស្កាត់ការបាក់ដីដែលបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងជួយទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។ នេះបើតាមសេចក្តីជូនដំណឹងដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ ទីតាំងទាំង៤ ដែលត្រូវប...
អានបន្ថែមកម្មវិធី Benesch Pilots AI/ML រួមបញ្ចូលបច្ចេកវិទ្យាឌីជីថលភ្លោះ បង្កើតប្រសិទ្ធិភាពថែទាំខ្នងផ្លូវអ៊ុតកៅស៊ូ
ការប្រើប្រាស់កម្មវិធី iTwin របស់ Bentley ជួយសម្រួលដល់ការចងក្រងសំណុំទិន្នន័យក្នុងការគ្រប់គ្រង និងទំនើបកម្មឧស្សាហកម្មផ្លូវថ្នល់ ការគ្រប់គ្រងត្រួតពិនិត្យគុណភាពផ្លូវកៅស៊ូតាមបែបប្រពៃណី ខ្វះប្រសិទ្ធភាព និងផ្តល់ចំណេះដឹង ដែលធ្វើឲ្យតម្លៃផ្លូវថ្នល់ជាទ្រព្យសកម្មក្នុងហេដ្ឋារចនាសម្ព័ន្ធមិនអាចប្រើអស់លទ្ធភាព។ ក្រុមហ៊ុន Benesch បានផ្តួចផ្តើមគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយស្វែងរកការរួមបញ្ចូលនៃបញ្ញាសិប្បន...
អានបន្ថែមព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ សាងសង់បាន ជិត៧៦% ហើយ
គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមទុនវិនិយោគ ១៥០០ លានដុល្លារអាមេរិក សាងសង់សម្រេចបានប្រមាណ ៧៥.៨%ហើយ។ នេះយោងតាមរបាយការណ៍ក្នុងដំណើរទស្សនកិច្ចគម្រោងសាងសង់ផ្ទាល់ ដែលដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ក្នុងបំណងផ្តល់ការស្វែងយល់អំពីការវិវឌ្ឍន៍ចុង...
អានបន្ថែមរដ្ឋប្រកាសបើកការដ្ឋានសង់ ព្រែកជីកហ្វួណនតេជោ នៅថ្ងៃទី៥ សីហា ២០២៤នេះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិលើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។ សម្តេចធិបតី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ (អានបន្ថែម...
អានបន្ថែមកំពង់ផែពហុបំណងកំពត ដំណាក់កាលទី១ តម្លៃ ១៤០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ តម្លៃប្រមាណជា ១៤០លានដុល្លារ លើផ្ទៃដី សរុប ២០៧ហិកតា ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ នេះ បានសាងសង់ជាស្ថាពរនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវ...
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបានជាង ៦០% គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦០,៥០ភាគរយ ដោយ គ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង អមជាមួយក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី៥ មិថុនា...
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៨១% គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំនេះ
គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចបាន ៨១,២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង និងក្រុមការងារ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ...
អានបន្ថែម
