រដ្ឋគ្រោងធ្វើផ្លូវសម្រាប់ជិះកង់ តាមបណ្តោយមាត់សមុទ្រពីកែប រហូតដល់កោះកុង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានគម្រោងរៀបចំសាងសង់ផ្លូវសម្រាប់ជិះកង់តាមមាត់សមុទ្រពីខេត្តកែប រហូតទៅដល់ខេត្តកោះកុង។​ នេះបើតាមការលើកឡើងរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤។

សម្តេចបវរធិបតី បានមានប្រសាសន៍ថា ឯកឧត្តម សាយ សំអាល់ បានដាក់ចេញនូវការផ្តួចផ្តើម គឺរៀបចំផ្លូវជិះកង់តាមមាត់សមុទ្រ ដែលជិះកង់ពីខេត្តកែប ទៅដល់ខេត្តកោះកុងតាមមាត់សមុទ្រតែម្តង។

សម្តេចធិបតី បានបន្ថែមថា នៅពេលផ្លូវនោះធ្វើរួចហើយ អ្នកទេសចរណ៍អាចជិះកង់ ឬរត់ម៉ារ៉ាតុនចំងាយ ២០០ ឬ៣០០គីឡូម៉ែត្របាន ដើម្បីយកថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឆា។

ក្រៅពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើផ្លូវឱ្យបានច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ពិសេសនោះក្នុងការដឹកជញ្ជូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]