គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត នៅបន្ទាយមានជ័យ សម្រេចបានជាង ៤៥% ហើយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីទប់ស្កាត់គ្រោះមហន្តរាយពីទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ សម្រេចបាន ៤៥,​០៧% ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ប៉ុញ សច្ច: បានបញ្ជាក់ថា គម្រោងខាងលើនេះ សម្រេចបាន ៤៥,០៧% លឿនជាងផែនការ ២,១៧% ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីសក្តានុពលនៃគម្រោងក្រោយសាងសង់រួចរាល់ ដែលនឹងបម្រើដល់ការប្រើប្រា​ស់​ក្នុងវិស័យកសិកម្ម  និងវិស័យផ្សេងៗទៀត ដោយអាចស្រោចស្រពលើផ្ទៃដីប្រមាណ ១៨.៤១៦ ហិកតានារដូវវស្សា និង ៣​.៥០០ហិកតានារដូវប្រាំង គ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១ នៃក្រុងនិងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យ មានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត និងសិរីសោភ័ណ្ឌ និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២.២១៣គ្រួសារ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]