រដ្ឋាភិបាលថ្មី ជំរុញការរៀបចំគម្រោង«បុរីជនបទ» ដើម្បីលើកម្ពស់ជីវភាពពលរដ្ឋតាមបណ្តាខេត្ត

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីគម្រោងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការ​កសាង «បុរីជនបទ» ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅសមរម្យ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។​ សម្តេចធិបតីបានលើកឡើងពីគម្រោងនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «បុរីជនបទ សំដៅលើការរៀបចំ...

អាន​បន្ថែម

កំពង់ផែថ្មីលើកោះទន្សាយ ក្នុងខេត្តកែប សម្រេចការសាងសង់បាន ៩០% ហើយ

គិតត្រឹមថ្ងៃទី១៩ មីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ ស្ថិតក្នុងខេត្តកែប សម្រេចបាន ៩០ភាគរយហើយ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងក្រុមការងារជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៩ មីនា ២០២៤។ ឯកឧត្តមបានលើកឡើងថា គម្រោងនេះជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្រ្តរបស់ខេត្តកែបដែលប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការ...

អាន​បន្ថែម

កម្ពុជាត្រូវការទុនជាង$៥ពាន់លាន វិនិយោគលើគម្រោងចំនួន២០ ដើម្បីទ្រទ្រង់កំណើនទេសចរ១,២លាន់នាក់ និងទំនិញ៤១លានតោន នៅឆ្នាំ ២០៣០

ដើម្បីសម្រួលកំណើនមធ្យោបាយដឹកជញ្ជនផ្លូវទឹកនិងបង្កើនប្រព័ន្ធពស្តុភារសម្រាប់ត្រៀមទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាថ្មីក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០នេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមានចំនួន ២០គម្រោង ដែលត្រូវការទឹកប្រាក់វិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣-២០២៧) មានចំនួន ១៤ គម្រោង ដែលត្រូវការទឹកប្រាក់ ២.៤៩៤លានដុល្លារ ...

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបង សម្រេចការសាងសង់បាន ៨១ភាគរយ

គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងក្រោមជំនួយរបស់ភាគីកូរ៉េ សម្រេចបានប្រមាណ ៨១ភាគរយហើយ ដោយ​គ្រោង​នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។ វឌ្ឍនភាពនៃការដ្ឋានសាងសង់ទំនប់ដូនទ្រីនេះ ត្រូវបានបង្ហាញឡើងក្នុងពេល ឯកឧត្តម ជួន ប៊ិតថុល​ អនុរដ្ឋ​លេខាធិការ​​ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកស្រី Minnie Chey នាយកធនា...

អាន​បន្ថែម

គម្រោងស្តារប្រឡាយមេ រំដោះទឹកចេញពីតំបន់ជុំវិញព្រលានយន្តហោះថ្មី សម្រេចបាន ៣៥%

គម្រោងជីកស្តារប្រឡាយមេ៩៦  នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបានប្រមាណ ៣៥ភាគរយហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារប្រឡាយមេលេខ៩៦ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ ក្រុ...

អាន​បន្ថែម

គម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន ៥៥% លឿនជាងផែនការ ១៧%

គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានប្រមាណជាង ៥៥% ហើយ​ លឿនជាងផែនការកំណត់ដល់ទៅ១៧%។ នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោង ដែលដឹកនាំដោយឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ព្រមជាមួយនឹងឯកឧត្ដមអនុរដ្ឋលេខាធិការ នាយកចាត់ការទូទៅនៃគម្រោង ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល...

អាន​បន្ថែម

អឺរ៉ុបប្រកាសជួយកម្ពុជា ១៣លានដុល្លារ បន្តអភិវឌ្ឍគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣

សហភាពអឺរ៉ុប ប្រកាសផ្តល់ជំនួយឥតសំណងចំនួន ​១៣​​លានដុល្លារ  (១២​ លានអឺរ៉ូ) ដល់កម្ពុជា ដើម្បីបន្តអភិវឌ្ឍ​គម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣។ ជំនួយឥតសំណងនេះ ត្រូវបានប្រកាសដោយ លោកជំទាវ ​ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅពេលអញ្ញើញបំពេញទស្សនកិច្ចនៅរោងចក្រផលិតទឹកស្អាតបាក់ខែង នៅ...

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះសម្រេចបាន ៤៥ភាគរយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តម្លៃ ១១១លានដុល្លារ ពេលនេះសម្រេចបាន ៤៥ភាគរយហើយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ១៥ភាគរយផងដែរ។ បច្ចុប្បន្នភាពនៃការសាងសង់ស្ពាននេះ ត្រូវបានធ្វើឡើងក្នុងពេលដែល ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានទន្លេមេគង្គ នៅខេត្តក្រចេះ ...

អាន​បន្ថែម

កម្ពុជាជំរុញប្រើបច្ចេកវិទ្យាទំនើបថែទាំផ្លូវជនបទ ខណៈបច្ចុប្បន្នមានប្រវែងជាង ៥ម៉ឺនគីឡូម៉ែត្រ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញអនុសាសន៍ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់បន្តថែទាំផ្លូវជនបទដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗ ខណៈបច្ចុប្បន្ន កម្ពុជាមានផ្លូវជនបទជាង ៥ម៉ឺនគីឡូម៉ែត្រ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៣ ខ...

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យភាគនីរតីនៃប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សម្បូរបែប

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វត្តមានផ្លូវក្រវ៉ាត់ក្រុង ផ្លូវជាតិតភ្ជាប់សំខាន់ៗ ព្រែកជីកតេជោហ្វូណន និងព្រលានយន្តហោះតេជោអន្តរជាតិ នឹងធ្វើឱ្យតំបន់ភាគនិរតីនៃប្រទេសក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ​ ក្នុងឪកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះកម្រិត 4F តម្លៃ ១.៥០០ លានដុល្លារ ក្នុងខេត្តកណ្តាល និងតាកែវ នៅថ្ងៃទី១២ ខែមី...

អាន​បន្ថែម