ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យភាគនីរតីនៃប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សម្បូរបែប

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វត្តមានផ្លូវក្រវ៉ាត់ក្រុង ផ្លូវជាតិតភ្ជាប់សំខាន់ៗ ព្រែកជីកតេជោហ្វូណន និងព្រលានយន្តហោះតេជោអន្តរជាតិ នឹងធ្វើឱ្យតំបន់ភាគនិរតីនៃប្រទេសក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ​ ក្នុងឪកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះកម្រិត 4F តម្លៃ ១.៥០០ លានដុល្លារ ក្នុងខេត្តកណ្តាល និងតាកែវ នៅថ្ងៃទី១២ ខែមីនា។​

សម្តេចធិបតី មានប្រសាសន៍ថា៖ “ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ បូកទាំង ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដែលយើងកំពុងធ្វើ និងគ្រោងធ្វើនៅពេលខាងមុខ គឺស្ថិតក្នុងតំបន់ដែលមិនឆ្ងាយពីគ្នានេះ នឹងផ្តល់ជាសក្ដានុពលដ៏អស្ចារ្យសម្រាប់ទិសនីរតីនៃប្រទេសរបស់យើងនេះតែម្តង”។

ហេដ្ឋារចនាសម្ព័ន្ធដែលសម្តេចធិបតី សម្តៅទៅលើនោះ រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ អាកាសយានដ្ឋានតេអន្តរជាតិជោ និងគម្រោងព្រែកជីកហ្វូណន។

សម្តេចធិបតី មានសុទិដ្ឋិនិយមថា នៅពេលហេដ្ឋារចនាសម្ព័ន្ធធំៗខាងលើនេះសាងសង់រួច ដែលមានដូចជាអាកាសយានដ្ឋានកម្រិតអន្តរជាតិ និងគម្រោងព្រែកជីកហ្វូណនដាក់ដំណើរការ នឹងទាក់ទាញគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស រោងចក្រឧស្សាហកម្ម ដែលនឹងទាញប្រយោជន៍ចេញពីប្រព័ន្ធដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស​ និងផ្លូវដែកផងដែរ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]