គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះសម្រេចបាន ៤៥ភាគរយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តម្លៃ ១១១លានដុល្លារ ពេលនេះសម្រេចបាន ៤៥ភាគរយហើយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ១៥ភាគរយផងដែរ។ បច្ចុប្បន្នភាពនៃការសាងសង់ស្ពាននេះ ត្រូវបានធ្វើឡើងក្នុងពេលដែល ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានទន្លេមេគង្គ នៅខេត្តក្រចេះ ...
អានបន្ថែមកម្ពុជាជំរុញប្រើបច្ចេកវិទ្យាទំនើបថែទាំផ្លូវជនបទ ខណៈបច្ចុប្បន្នមានប្រវែងជាង ៥ម៉ឺនគីឡូម៉ែត្រ
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញអនុសាសន៍ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់បន្តថែទាំផ្លូវជនបទដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗ ខណៈបច្ចុប្បន្ន កម្ពុជាមានផ្លូវជនបទជាង ៥ម៉ឺនគីឡូម៉ែត្រ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៣ ខ...
អានបន្ថែមហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យភាគនីរតីនៃប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សម្បូរបែប
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វត្តមានផ្លូវក្រវ៉ាត់ក្រុង ផ្លូវជាតិតភ្ជាប់សំខាន់ៗ ព្រែកជីកតេជោហ្វូណន និងព្រលានយន្តហោះតេជោអន្តរជាតិ នឹងធ្វើឱ្យតំបន់ភាគនិរតីនៃប្រទេសក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ក្នុងឪកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះកម្រិត 4F តម្លៃ ១.៥០០ លានដុល្លារ ក្នុងខេត្តកណ្តាល និងតាកែវ នៅថ្ងៃទី១២ ខែមី...
អានបន្ថែមត្រឹមខែមីនានេះ គម្រោងពង្រីក និងជួសជុលផ្លូវជាតិលេខ៤ សម្រេចបានជាង ៥០ភាគរយ
ការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥០.៥៧ភាគរយ គិតត្រឹមខែមីនានេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១២ ខែមីនានេះថា មកទល់ពេលនេះគម្រោងជួសជុល និងថែទាំផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) ដោយធ្វើការពង្រឹង និងក្រាលប៉េតុងកៅស៊ូ(AC) ប្រវែង ១៩៦,២០គីឡូម៉ែត្រ និង ទទឹងចន្លោះ...
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងខែតុលា ២០២៤
អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដែលបានបង្ហាញថា ត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះ ការងារសាងសង់ក្នុងដំណាក់កាលទី១ សម្រេចបាន ៦៦,១ ភាគរយហើយ ដោយបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់អស់ចំនួន ៩៦១ លានដុល្...
អានបន្ថែមរដ្ឋប្តេជ្ញាសង់ផ្លូវជាតិលេខ៤៨ ឱ្យបាន ៦០% ត្រឹមខែឧសភានេះ ខណៈបច្ចុប្បន្នសម្រេចបានជាង ៤៥%
គិតត្រឹមថ្ងៃទី១១ ខែមីនា ២០២៤នេះ គម្រោងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) សម្រេចការងារសាងសង់បាន ៤៥,១៧ភាគរយហើយ ខណៈរដ្ឋប្តេជ្ញាសម្រេចឱ្យបានដល់ ៦០ភាគរយត្រឹមខែឧសភា ឆ្នាំ២០២៤នេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។ អ្វីដែលគួឱ្យកត់សម្គាល់នោះគឺ ក្រោមការយកចិត្តទុកដា...
អានបន្ថែមគម្រោងស្តា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង សម្រេចបានជាង ៨០%
គម្រោងរៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវក្នុងក្រុងបាត់ដំបងទាំងមូល គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ ខណៈហេដ្ឋារចនាសម្ព័ន្ធខាងកើតស្ទឹងសង្កែ សម្រេចបានជាង ៨០% ហើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តបាត់ដំបងតាមរយៈផេកហ្វេកប៊ុកផ្លូវការកាលពី៨ ខែមីនា ឆ្នាំ២០២៤។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ការងារស្ថាបនាគម្រោងនេះ មានរយៈពេលជិត ២ឆ្នាំមកហើយ ដែលកំពុងរៀបចំប្រព័...
អានបន្ថែមគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៦០%ហើយ
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គ.ម សម្រេចបាន ៦០%ហើយ ខណៈក្រុមការងារគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC នៅខែមិថុនា ខាងមុខនេះហើយ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យគម្រោងនេះ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ C...
អានបន្ថែមផ្លូវឡូរីជិត ១០គ.ម របស់ឧកញ៉ា ម៉ុង ឫទ្ធី គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២៤នេះ
ផ្លូវឡូរីប្រវែង ៩,៦០០ម៉ែត្រ នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នឹងបើកដំណើរការជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិះលេងកម្សាន្តនៅចុងឆ្នាំ២០២៤ នេះ។ នេះបើតាមប្រភពបង្ហើបពីតំបន់អភិវឌ្ឍន៍រមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីផ្លូវឡូរីនេះ ក៏មានផ្លូវរូងក្រោមដីចំនួន ៦កន្លែងទៀត ដែលមានប្រវែង ៣០០ម៉ែត្រ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះផងដែរ។ បើតាម អ្នកឧក...
អានបន្ថែមក្រុមហ៊ុន FreshStart ដ៏ធំរបស់អូស្ត្រាលី ចង់វិនិយោគវិស័យសំខាន់ ០៣ នៅកម្ពុជា
ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ០៣នៅកម្ពុជា រួមមាន វិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែ...
អានបន្ថែម