ត្រឹមខែមីនានេះ គម្រោងពង្រីក និងជួសជុលផ្លូវជាតិលេខ៤ សម្រេចបានជាង ៥០ភាគរយ

ការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥០.៥៧ភាគរយ គិតត្រឹមខែមីនានេះ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងនៅថ្ងៃទី១២​ ខែមីនានេះ​ថា ​មកទល់ពេលនេះគម្រោងជួសជុល និងថែទាំផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) ដោយធ្វើការពង្រឹង និងក្រាលប៉េតុងកៅស៊ូ(AC) ប្រវែង ១៩៦,២០គីឡូម៉ែត្រ និង ទទឹងចន្លោះ ១១-២៦ម៉ែត្រ សម្រេចបាន ៥០,៥៧ភាគរយហើយ។

ឯកឧត្តមបានលើកឡើងថា៖ “ក្រសួងសាធារណការ​ និងដឹកជញ្ជូន ប្រឹងប្រែងដើម្បីឱ្យសម្រេចបានតាមផែនការដែលបានកំណត់”។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការងារស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤នេះ បានាចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២១ ដោយគ្រោងនឹងបញ្ជប់នៅខែធ្នូ ឆ្នាំ២០២៦។ (អានបន្ថែម)

រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទាន១១០លានដុល្លារ ពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]