ស្ថានីយ៍ទឹកកខ្វក់បឹងជើងឯកតម្លៃជាង២០លានដុល្លារ សង់ជិតរួចរាល់១០០%ហើយ

គិតត្រឹមថ្ងៃទី៣០ ខែតុលា ២០២៣នេះ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី៣០ តុលា ២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន...

អាន​បន្ថែម

វៀតណាម-កម្ពុជា សហការគ្នាកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញតាមកំពង់ផែ២

កំពង់ផែតឹងកាងសាយហ្គន (Saigon Newport ) របស់វៀតណាម និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍និរន្តរភាពនៃអាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនេះ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងទទួលបន្ទុកអាជីវកម្មប្រត...

អាន​បន្ថែម

រដ្ឋកំពុងពន្លឿនស្តារផ្លូវជាតិលេខ៣៣ ឱ្យរួចទាន់ពិធីបុណ្យសមុទ្រខែធ្នូ ខណៈបច្ចុប្បន្នសម្រេចបានជិត ៤០%

គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានប្រមាណជិត ៤០%  ខណៈក្រសួងកំពុងពនឿនការងារនេះ ឱ្យបានរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក ជាពិសេសដើម្បីត្រៀមសម្រាប់ពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។ ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសា...

អាន​បន្ថែម

គម្រោងសង់ស្ពានអាកាសព្រះមុនីវង្សនឹងបញ្ចប់មុនផែនការ និងដាក់ឱ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស តម្លៃជាង ៣៦.៧លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់ដំណាក់កាលទី១ លឿនជាងផែនការរយៈពេល៤ខែ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ ខណៈបើតាមផែនការគឺនឹងត្រូវបញ្ជប់ក្នុងខែសីហា ឆ្នាំ២០២៤ ឯណោះ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងនៅថ្ងៃទី២៧ ខែតុលា លើបណ្តាញសង្គមហ្វេសប៊ុក ថា ជំហានទី២នៃការសាងសង់ស្ពានអាកាសព្រះមុនីវង្ស ក៏នឹងត្រូវបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នា...

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីសន្យាពង្រីកទុន ដើម្បីអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាបន្ថែមទៀត

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថានឹងពង្រីកដើមទុនវិនិយោគអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបរវាងជំនួបពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)...

អាន​បន្ថែម

គម្រោងសង់កំពង់ផែទេសចរណ៍ថ្មី១នៅកោះទន្សាយ សម្រេចបាន ៥០ភាគរយ

គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅកោះទន្សាយ មានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីខេត្តកែប សម្រេចបានប្រមាណជិត៥០% គិតត្រឹមខែតុលា បន្ទាប់ពីបើការដ្ឋានសាងសង់នៅចុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ៅ សុខា បានឱ្យដឹងថា ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប បានចូលរួមចុះត្រួតពិនិត្យការដ្ឋាន គម្រោងសាងសង់ផ្ល...

អាន​បន្ថែម

ក្រុមហ៊ុនផ្លូវដែក(CRCC) ចង់ពង្រីកទុនបន្ថែមនៅកម្ពុជា ខណៈកំពុងវិនិយោគជាង៥ពាន់លានដុល្លារ

ក្រុមហ៊ុនសាងសង់ផ្លូវរថភ្លើងរបស់ចិន China Railway Construction Corporation មានបំណងចង់ពង្រីកការវិនិយោគលើប្រព័ន្ធផ្លូវដែកកម្ពុជាបន្ថែមទៀត​ ខណៈបច្ចុប្បន្នកំពុងវិនិយោគលើគម្រោងចំនួន ៥៣គម្រោង ជាមួយនឹងដើមទុនប្រមាណ ៥.៣ពាន់លានដុល្លារ។​ ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៧ ខែតុលា នាទីក្រុងប៉េកាំង និងលោក លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ...

អាន​បន្ថែម

គម្រោងសង់ផ្លូវភ្ជាប់ពីឆ្នេរកោះទន្សាយទៅឆ្នេរអង្កោល សម្រេចបាន៨០% ហើយ

គិតត្រឹមថ្ងៃទី១៨ តុលា ២០២៣ គម្រោងសាងសង់ផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប សម្រេចបានប្រមាណ ៨០ភាគរយហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប ជាមួយ AKP នៅថ្ងៃទី១៩ តុលា ២០២៣នេះ។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ប្របមាត់សមុទ្រតភ្ជាប់ពីផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល មានប្រវែងជាង១១គីឡូម៉ែត្រ។ បច្ចុប្បន្ននេះ ដំណើការសាងសង់ ស...

អាន​បន្ថែម

ចិនចំណាយ ១០ពាន់លានដុល្លារជីកព្រែកប្រវែង ១៣៤គ.ម ភ្ជាប់មកប្រទេសអាស៊ាន

ដោយយល់ច្បាស់ថា កំពង់ផែភាគខាងកើតដែលការដឹកទំនិញត្រូវឆ្លងកាត់ច្រកក្បែរកោះតៃវ៉ាន់ មើលទៅមិនទាន់សភាពការណ៍ និងជាតំបន់ស្ថិតក្រោមការឃ្លាំមើលរបស់អាមេរិក ប្រទេសចិនបានសម្រេចចិត្តវិនិយោគទឹកប្រាក់ចំនួន ១០,៣ ពាន់លានដុល្លារ (ស្មើនឹង ៧២,៧ ពាន់លានយន់) ដើម្បីជីកព្រែកជីកថ្មីនៅតំបន់ពីងលូ Pinglu ដ៏ធំសម្បើមមួយ។ លាតសន្ធឹងលើចម្ងាយជាង ១៣៤ គីឡូម៉ែត្រ ផ្លូវទឹកដ៏មហិមានេះភ្ជាប់អាងស្តុកទឹក Xijin នៅជិតរដ្ឋធានីដ៏រស់រវើករបស់ទីក្រុ...

អាន​បន្ថែម

កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍គម្រោងសំខាន់ៗបីនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន លើគម្រោងសំខាន់ៗបី ក្នុងនោះរួមមាន ព្រែកជីកហ្វូណនតេជោ, ក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនAlibaba និង​  គម្រោងអភិវឌ្ឍន៍វិស័យឌីជីថល ជាមួយក្រុមហ៊ុន Huawei Technologies ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ...

អាន​បន្ថែម