ក្រសួងជំរុញឱ្យជប៉ុនសិក្សាពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងលឿនក្នុងទីក្រុងភ្នំពេញ
មន្រ្តីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុនជប៉ុន NIPPON KOEI សិក្សាពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ (Tramway)។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សំណើរមួយនេះបានលើកឡើង ដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុនទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួនបីនៃផ្លូវដែកភ...
អានបន្ថែមការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៦៣ភាគរយ
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៦៣% គិតត្រឹមដំណាច់ឆ្នាំ២០២២ ដោយក្រុមហ៊ុនសាងសង់ នឹងពន្លឿនការសាងសង់ឱ្យសម្រេចបាន ៩០ភាគរយ ត្រឹមខែមីនានេះ។ វឌ្ឍនភាពនៃការសាងសង់នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និង ទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី៩ ខែមករា ដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋ...
អានបន្ថែមរដ្ឋនឹងបន្តគោលនយោបាយដ៏សំខាន់នេះ សម្រាប់គម្រោងវិនិយោគ៣០ឆ្នាំទៅមុខទៀត
ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគោលនយោបាយ “ទឹក ផ្លូវ ភ្លើង មនុស្ស” សម្រាប់អភិវឌ្ឍន៍ប្រទេស បន្ទាប់ពីគោលនយោលបាយនេះ ត្រូវបានអនុវត្ត និងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី៩ ខែមករា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានផ្លូវ គ្មានស្ពាន មិនអាចសម្រេចការអភិវឌ្ឍបាននោះទេ។ (អានបន្ថែម...
អានបន្ថែមក្រសួងបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ជា៤គន្លង ជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់ ពង្រីកនិង លើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅទី០៩ ខែមករា ឆ...
អានបន្ថែមក្រួសួងប្តេជាសម្រេចផែនការសកម្មភាពថ្មីឱ្យបានជោគជ័យ ដើម្បីអភិវឌ្ឍ៍វិស័យដឹកជញ្ជូនកម្ពុជាក្នុងឆ្នាំ២០២៣
ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីជំរុញវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្រសួងបានសម្រេចអនុម័តផែនការសកម្មភាពថ្មីចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានសម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ថ្ងៃទី៥ មករា។ ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានឱ្យដឹងថា ផែនការសកម្មភាពថ្មីៗចំនួន ១១...
អានបន្ថែមគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ ព្រែកក្តាម-ធ្លាម្អម បើកឱ្យប្រើប្រាស់ហើយ
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានបើកដាក់ឱ្យធ្វើចរាចរណ៍ទាំងសងខាងហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ ផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គ.ម ៧៤+០០០ ដល់ គម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូ...
អានបន្ថែមថៃបានផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយ ដើម្បីរៀបចំប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា
ថ្មីៗនេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចុះទស្សនកិច្ចសិក្សាអំពីប្រព័ន្ធធារាសាស្ត្រនៅប្រទេសថៃ ដើម្បីចាប់យកបទពិសោធន៍ល្អៗមករៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅប្រទេសកម្ពុជា។ នេះបើតាមវគ្គបណ្តុះបណ្តាលនៅប្រទេសថៃរបស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ (NaSDeP) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែធ្នូ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ មានការសហការជាមួយនាយកដ្ឋានភូមិន្ទស្រោចស្រពនៃប្រ...
អានបន្ថែមរដ្ឋប្រកាសសង់ផ្លូវសំខាន់ៗ ៤ខ្សែ ក្នុងខេត្តក្រចេះ នៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ
រាជរដ្ឋាភិបាលកម្ពុជានឹងងចាប់ផ្តើមសាងសង់ផ្លូវសំខាន់ៗចំនួន ៤ខ្សែ បន្ថែមទៀតក្នុងខេត្តក្រចេះ ក្នុងឆ្នាំ២០២៣ នេះ។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ នាឱកាសពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះដែរ សម្តេចតេជោក៏បានប្រកាសបន្ថែមនូវសម្មិទ្ធិផលថ្មីៗជាច្រើនសម្រាប់ពលរដ្ឋខេត្តក្រចេះនាដើមឆ...
អានបន្ថែមរដ្ឋបើកការដ្ឋានសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ តម្លៃជាង១១១លានដុល្លារ ជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនិង ផ្លូវតភ្ជាប់ ក្នុងខេត្តក្រចេះ តម្លៃជាង ១១១លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅទី០២ ខែមករា ឆ្នាំ២០២៣នេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ...
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃ២០លានដុល្លារ នៅព្រះសីហនុសង់បាន ៧៤%ហើយ
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅព្រែកអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សម្រេចការសាងសង់បាន ៧៤%ហើយ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ស្ថានីយទី៣នេះ នឹងមានសមត្ថភាពចម្រោះទឹកកខ្វក់ចំណុះ ២០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប MABR ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ២០លា...
អានបន្ថែម
