ក្រួសួងប្តេជាសម្រេចផែនការសកម្មភាពថ្មីឱ្យបានជោគជ័យ ដើម្បីអភិវឌ្ឍ៍វិស័យដឹកជញ្ជូនកម្ពុជាក្នុងឆ្នាំ២០២៣

ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីជំរុញវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្រសួងបានសម្រេចអនុម័តផែនការសកម្មភាពថ្មីចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានសម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ថ្ងៃទី៥ មករា។

ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានឱ្យដឹងថា ផែនការសកម្មភាពថ្មីៗចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ នឹងផ្តោតសំខាន់លើសកម្មភាពលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល ការងារបុគ្គលិក និងអត្ថប្រយោជន៍ផ្សេងៗរបស់មន្រ្តី ការងារហិរញ្ញវត្ថុ និងថវិកា ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារពាក់ព័ន្ធនឹងកិច្ចការច្បាប់ និងនីតិកម្ម ក្នុងន័យគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

បើតាមក្រសួងសារធារណការ សម្រាប់ការអនុវត្តពេញមួយឆ្នាំ២០២២ បានបង្ហាញថា លទ្ធផលនៃផែនការសកម្មភាពដែលបានដាក់ចេញសរុបមានចំនួន ១០៩ ក្នុងនោះ សកម្មភាពចំនួន៨០ បានអនុវត្តសម្រេចជោគជ័យ និងសកម្មភាពចំនួន ២៩ បាននិងកំពុងបន្តអនុវត្ត ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៣។

ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះវិញ ក្រសួង ក៏បានបង្ហាញឆន្ទៈមោះមុត ក្នុងការបំពេញភារកិច្ចដែលបានដាក់ចេញ ក្នុងន័យជំរុញភារកិច្ចការងារទាំងអស់ឱ្យទទួលបានជោគជ័យប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]