សម្តេចស្នើឱ្យស្ថាប័នពាក់ព័ន្ធសិក្សាអំពីការកសាងផ្លូវថ្មីពីខេត្តបាត់ដំបងទៅខេត្តសៀមរាប

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាការកសាងផ្លូវថ្មី ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលផ្លូវនេះអាចកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នារសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងនឹងខំរៀបចំដើម្បីកសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង ជាមួយនឹងខេត្តសៀមរាប ដែលផ្លូវនោះនឹងអាចជួយកាត់បន្ថយចំណាយនៃការធ្វើដំណើរ ដែលជាការធ្វើដំណើរពីបាត់ដំបង ទៅបន្ទាយមានជ័យ ហើយទៅកាន់ខេត្តសៀមរាប។ ប្រៀបធៀបនឹងផ្លូវថ្មី យើងអាចចំណេញរហូតដល់៦៩គីឡូម៉ែត្រ ដែលជាការតភ្ជាប់មួយក្នុងចំណោមការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង»។ សម្តេច តេជោ បានមានប្រសាសន៍ថែមទៀតថា «ចំណុចនេះ គឺស្ថិតនៅក្នុងបេក្ខភាពគម្រោងនៅឆ្នាំ២០២១។ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះ យើងនឹងរកឥណទាន ដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់ សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីខេត្តនានាដែលជាប់នឹងខេត្តបាត់ដំបងនេះ បានតភ្ជាប់ជាមួយនឹងខេត្តជុំវិញរួចហើយ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ទៅខេត្តប៉ៃលិន ហើយពោធិ៍សាត់តភ្ជាប់ទៅខេត្តកោះកុង»។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធសិក្សាលទ្ធភាពកែលម្អ និងដាក់ដំណើរការឡើងវិញព្រលានយន្តហោះបែកចាន ក្នុងខេត្តបាត់ដំបង […]

អាន​បន្ថែម

ផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុងតម្លៃជាង ១៨៨លានដុល្លារបានបើកការដ្ឋានសាងសង់ហើយ

ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម Wang Wentian។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ១០នេះ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ ឯកឧត្តម បានបន្តថា ផ្លូវនេះ នឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់ ៤៨ ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។ […]

អាន​បន្ថែម

ផ្លូវជាតិលេខ៥៥ ពី​ពោធិ៍សាត់​ឆ្ពោះទៅខេត្តត្រាតប្រទេសថៃបើកសម្ពោធជាផ្លូវការ

ផ្លូវ​ជាតិ​លេខ​៥៥ ដែល​ត​ភា្ជប់​ចាប់​ពី​ផ្លូវជាតិ​លេខ​ ៥ ឆ្ពោះ​ទៅ​កា​ន់​ខេត្ត​ត្រាត​ ប្រទេសថៃ ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ កាលពីព្រឹក​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវនេះមាន ប្រវែង​សរុប​​ ១៨០​គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ ជាប្រភេទផ្លូវDBST ដែលតភ្ជាប់ចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ ត្រង់​ចំណុច​គីឡូម៉ែត្រ ១៩១+១៥០រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដាខេត្តពោធិ៍សាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។ ការសាងសង់ផ្លូវនេះក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួម​ជាមួយ​នឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ទទ្ទឹម​នឹង​នេះ​ សម្តេចក៏​បាន​មាន​ប្រសាសន៍​ថា​៖ «នៅ​ស្រុក​វាល​វែង​នេះ​គឺ​ជា​​ស្រុក ​ដែល​​មាន​មីន​ច្រើន​ជាង​គេ​ ក្នុង​ចំណោម​ស្រុក​ក្នុង​ទី​រួ​ម​ខេត្ត​…ហេតុ​ដូច​នេះ​ហើយ​ទើប​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​ដាក់​ចេញ គោល​ដៅ​២ ​ដែល​គោល​ដៅ​ទៅ​មួយ​គឺ​កែ​ប្រែ​តំបន់​អតី​ត​សមរមភូមិ​ទៅ​ជា​ទី​ផ្សា​រ​តំបន់ដែល​អភិវឌ្ឍន៍។​ គោល​ដៅ​ទី​ពី​រ​ ប្រែ​ក្លាយ​ព្រំដែន​ដែល​ជា​ប្រទេស​ជិត​ខាង​ទាំង​អស់​​ឱ្យ​ទៅ​ជា​ព្រំដែន​មិត្ត​ភាព ​សន្ដិ​ភាព​ និង​សហប្រតិបត្តិការ​។​»​ ឆ្លៀត​ក្នុង​ឱកាសនេះ​ផង​ដែរ ​សម្ដេចក៏បាន​ប្រកាស​​បើក​ការដ្ឋាន​សាងសង់ផ្លូវមួយខ្សែថ្មីទៀត គឺផ្លូវជាតិលេខ១០ ដែល​តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង […]

អាន​បន្ថែម

គម្រោងកែលម្អផ្លូវជាតិលេខ៥ ភាគខាងត្បូង សម្រេចបាន ១៥% ហើយ

ម្រោងកែលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម ភាគខាងត្បូង ដែល​ជាកម្ចីឥណទានសម្បទាន ពីអង្គការចៃកា (JICA) សម្រេច​បាន ​១៥​% ​ហើយ ​ នេះ​បើ​យោង​តាម​មន្រ្ដីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។​ យោង​​តាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​ គម្រោង​កែ​លម្អ​ផ្លូវ​ជាតិ​លេខ​ ៥​ ព្រែក​ក្ដាម​-ធ្លាម្អម ភាគខាងត្បូង​ ដែលមានប្រវែងសរុប ១៣៥.២៤ គីឡូម៉ែត្រ ត្រូវបានសាងសង់ចាប់តាំងពីខែ មេសា ឆ្នាំ២០១៨ មក ហើយ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មេសា ឆ្នាំ ២០២២។ «គម្រោងអភិវឌ្ឍផ្លូវជាតិលេខ ៥ នេះ នឹងក្លាយទៅជាផ្លូវហាយវ៉េមួយក្នុងតំបន់អាស៊ាន គឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់សកម្មភាពក្នុងតំបន់។» នេះបើតាមការឱ្យដឹងពី លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA Press Tour) នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោងកែលម្អផ្លូវជាតិលេខ ៥ នេះ ចំណាយ​​ទឹក​ប្រាក់ប្រមាណ ​២៤៦ […]

អាន​បន្ថែម

ការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ២០% ហើយ

ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០% និងគ្រោងបញ្ចប់ការសាងសង់មុនកាលកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដើម្បីស្វែងយល់ និងរកដំណោះស្រាយ នូវរាល់បញ្ហានានាដែលជួបប្រទះខណៈពេលកំពុងសាងសង់។ ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តគម្រោងសាងសង់បានឆាប់រហ័សជាងការរំពឹងទុក ហើយគម្រោងសាងសង់ផ្លូវដ៏ធំមួយខ្សែនេះ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ។ កឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ “គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធបានសហការគ្នាយ៉ាងរឹងមាំក្នុងការពន្លឿនការសាងសង់នេះ។ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសិក្សា និងដោះស្រាយបញ្ហាប៉ះពាល់បាន ៧០% និងគ្រោងបញ្ចប់ការដោះស្រាយបញ្ហាប៉ះពាល់នេះនៅខែ ឧសភា ឆ្នាំ ២០២០ ខាងមុខនេះ”។ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជានេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ នឹងត្រូវសាងសង់ជា ៤គន្លង និងមានប្រវែង ១៩០ គីឡូម៉ែត្រ ដែលត្រូវសាងសង់ដោយតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥ ។ (អានបន្ថែម) […]

អាន​បន្ថែម

សន្និបាតក្រសួងទេសចរណ៍ស្នើឲ្យដាក់ដំណើរការឡើងវិញព្រលានយន្តហោះនៅបាត់ដំបង

ក្រសួងទេសចរណ៍បង្ហាញផែនការដាក់ឲ្យដំណើការឡើងវិញ ព្រលានយន្តហោះដែលត្រូវបានបោះបង់ចោល នៅខេត្តបាត់ដំបង ក្នុងគោលបំណងសម្រួលដល់ការធ្វើការដំណើរផ្លូវអាកាសក្នុងស្រុក និងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិ។ ថ្លែងនៅក្នុងសន្និបាតក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឲ្យមានការសិក្សាលើលទ្ធភាពដាក់ដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង។ ឯកឧត្តម ថោង ខុន ថ្លែងថា៖ “ព្រលានយន្តហោះខេត្តបាត់ដំបង គួរត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍”។ ការប្រកាសគម្រោងនៃការបើកដំណើរការព្រលានយន្តហោះបាត់ដំបង ខណៈដែលកំណើនទេសចរនៃទឹកដីភាគខាងលិចប្រទេសកម្ពុជាមួយនេះ កាន់តែមានការកើនឡើងគួរកត់សម្គាល់។ សក្តានុពលទេសចរណ៍ខេត្តបាត់ដំបង ល្បីឈ្មោះតាមរយៈគោលដៅទេសចរណ៍ចម្រុះវិស័យជាច្រើន ដូចជាសំណង់អគារអាយុរាប់សិបឆ្នាំ សល់ពីសម័យអាណានិគមបារាំង រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទបុរាណ តំបន់អេកូទេសចរណ៍ បឹងទន្លេសាប ជាដើម។ សូមរម្លឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង បើកដំណើរការនៅឆ្នាំ ១៩៦៧ ហើយត្រូវបិទដំណើរការ នៅឆ្នាំ១៩៧៥ នៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច។ ក្រោយពីរបបខ្មែរក្រហមដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ បម្រើឲ្យវិស័យអាកាសចរណ៍យោធា រហូតដល់ឆ្នាំ១៩៩១ ដែលត្រូវបានបិទដំណើរការរហូតដល់បច្ចុប្បន្ន។ មួយរយៈកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបារាំង Airaviata (AAT) […]

អាន​បន្ថែម

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីបង្ហាញខ្លួនដើម្បីស្វាគមន៍មហាសង្ក្រាន្តអង្គរនៅឆ្នាំនេះ

កំណែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជុំវិញប្រាសាទខេត្តសៀមរាបជាច្រើន បានលេចមុខមាត់ជាបណ្តើរៗ ដើម្បីត្រៀមអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលកាន់តែខិតជិតចូលមកដល់។ សមិទ្ធិផលសម្រាប់អបអរមហាសង្ក្រាន្តសៀមរាបសម្រាប់ឆ្នាំថ្មីនេះ រួមមានការជួសជុលកែលម្អកំណាត់ផ្លូវចាប់ពីកែងព្រលានយន្តហោះ មកដល់ផ្លូវបំបែកមុខប្រាសាទអង្គរវត្ត និងគម្រោងពង្រីក និងកែលម្អផ្លូវជុំវិញប្រាសាទអង្គរធំ។ ការជួសជុលកែលម្អកំណាត់ផ្លូវចាប់ពីកែងព្រលានយន្តហោះសៀមរាប រហូតមកដល់ផ្លូវបំបែកមុខប្រាសាទអង្គរវត្ត ដែលមានប្រវែងសរុប ៣៥៤៦ ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC)បានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ២០២០ ហើយ នេះបើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។ ទទ្ទឹមនឹងនេះដែរ អាជ្ញាធរជាតិអប្សរា ក៏កំពុងអនុវត្តគម្រោងពង្រីក និងកែលម្អផ្លូវជុំវិញតមអង្គរធំ ចាប់ពីប្រាសាទប្រែរូបដល់មុខប្រាសាទបន្ទាយក្តី មានប្រវែងសរុប ២៤៧៦ ម៉ែត្រ ដែលមានទទឹងចាប់ពី ៦ ម៉ែត្រ ទៅ ៩ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្តែង និងចែកជា ០២ កំណាត់ផ្លូវ។ កំណាត់ផ្លូវទី ១ មានប្រវែង ១,០៧៦ ម៉ែត្រចាប់ពីប្រាសាទប្រែរូបដល់ស្រះស្រង់ រីឯកំណាត់ផ្លូវទី ២ មានចម្ងាយ ១៤០០ ម៉ែត្រ គិតចាប់ពីស្រះស្រង់ ដល់ប្រាសាទបន្ទាយក្តី។ គម្រោងកែលម្អកំណាត់ផ្លូវនេះ គ្រោងនឹងបញ្ចប់នៅខែមីនានេះហើយ។ ឯកឧត្តម […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវធំៗ ចំនូន ៣ខ្សែ នៅឆ្នាំក្រោយ

រដ្ឋាភិបាល​គ្រោង​នឹង​សាង​សង់​ផ្លូវ​ធំៗ​ចំនួន ៣​ខ្សែ ​នៅ​ឆ្នាំ​ក្រោយ ដែលផ្លូវទាំង៣ ខ្សែនេះ រួមមាន ​ផ្លូវជាតិ​លេខ​៤១ (​តភ្ជាប់​ពីផ្លូវ​ជាតិ​លេខ​៤ ទៅ​ផ្លូវ​ជាតិ​លេខ​៣) ផ្លូវជាតិ​លេខ​៣១​ (​តភ្ជាប់​ពី​បែក​គូស​មក​កំពង់​ត្រាច)​ និង​ផ្លូវ​ជាតិ​លេខ​៣៣​ (តភ្ជាប់​ពី​កំពត​ទៅ​កែប)​។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន  នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា​៖​ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​៖ «គម្រោង​បី​នេះ​បាន​ចរចារ​សព្វ​គ្រប់​អស់​ហើយ​ ត្រៀម​តែ​ក្រសួង​សេដ្ឋកិច្ច​ និង​ហរិញ្ញវត្ថុ​ទៅ​ចុះ​ហត្ថលេខា​ដើម្បី​ទទួល​ប្រាក់​កម្ចី​ គ្រោង​សាង​សង់​នៅ​ពេ​ល​ណា​ វា​ស៊ី​សង​លើ​ក្រសួង​សេដ្ឋកិច្ច​ទទួល​បាន​ប្រាក់​ពេល​ណា​យើង​បើ​ការដ្ឋាន​ពេល​នោះ​។​» ដោយឡែកចំពោះ​ថវិកាសម្រាប់​ការ​សាង​សង់​ផ្លូវ​នីមួយ​ៗ​ ឯកឧត្តម​​មិន​ទាន់មាន​ការ​​​បញ្ជាក់​នៅ​ឡើយ​ទេ​។ គួរបញ្ជាក់ផងដែលថា នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីផែនការសាងសង់ផ្លូវថ្មីមួយខ្សែទៀតឆ្លងកាត់ពីខេត្តកំពតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ […]

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣បើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវក្រវាត់ក្រុងទី៣ដែលតភ្ជាប់រាជធានីភ្នំពេញនិងខេត្តកណ្តាលត្រូវបានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍វិស័យពីរនៅកម្ពុជា

សកម្មភាពតំហែទាំផ្លូវ កាលពីពេលថ្មីៗនេះ​​រដ្ឋាភិបាលជប៉ុនបានសម្រេ​ចផ្តល់ជំនួយជាថវិការប្រមាណជាង​ ៣៣ម៉ឺនដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍លើវិស័យពីរនៅកម្ពុជា។​ យោង​តាមការចេញផ្សាយរបស់ភ្នាក់ងារសារពត៌មានជាតិ AKP កាលពីថ្ងៃទី៦ ខែធ្នូ កន្លងមកនេះ បានឲ្យដឹង​ថាជំនួយនេះ​នឹង​ផ្តោតលើតំហែទាំផ្លូវថ្នល់​ និង​គម្រោងសាងសង់មណ្ឌលសុខភាព។​ ក្នុងនោះទំហំនៃទឹកប្រាក់សរុបប្រមាណជាង ៩​​ ម៉ឺនដុល្លារអាមេរិកនឹង​ប្រើប្រាស់សម្រាប់ការជួសជួសជុល​​ និងតំហែទាំផ្លូវថ្នល់ក្នុងស្រុករវៀង ខេត្តព្រះវិហារ​​ និង​ទឹកប្រាក់ប្រមាណ៧​​ ម៉ឹនដុល្លារអាមេរិក​សម្ភារៈប្រើប្រាស់នៅក្នុងមន្ទីពេទ្យកុមារអង្គរ​នៅខេត្តសៀមរាប។​ ដោយឡែកថវិការដែលសេសសល់ទាំងប៉ុន្មាននឹង​ត្រូវយកទៅអភិវឌ្ឍន៍សម្រាប់ការ​សាងសង់មណ្ឌលសុខភាពឃុំបារ៉ុង ខេត្តកណ្តាល​ និងមណ្ឌលសុខភាពក្រញូងសែនជ័យស្ថិតក្នុងខេត្ត​ក្រចេះ៕

អាន​បន្ថែម