ការប្រកួតសំណង់ឆ្នើមអន្តរជាតិ ២០២២ បើកទទួលពាក្យហើយ! អ្នកឈ្នះទៅប្រកួតបន្តនៅLondon

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម software គ្រប់គ្រងសំណង់បែបឌីជីថលឈានមុខគេនៅលើពិភពលោក បានប្រកាសបើកទទួលពាក្យបេក្ខភាពចូលប្រកួតក្នុងកម្មវិធីហេដ្ឋារចនាសម្ធ័ន្ធឆ្នើម ឬ 2022 Going Digital Awards in Infrastructure ហើយ។ កម្មវីធីនេះទទួលយកបេក្ខភាពពីជុំវិញពិភពលោក ខណៈក៏បានលើកទឹកចិត្តឱ្យម្ចាស់គម្រោងសំណង់ ឬហេដ្ឋារចនាសម្ព័ន្ធនានា នៅកម្ពុជាចូលរួមបន្ថែម ក្រោយគម្រោងអនុស្ថានីយអគ្គិសនី នៅខេត្តកោះកុង ធ្លាប់បានជាប់ឈ្មោះជាបេក្ខភាពក្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្តកាលពីឆ្នាំមុន។ (អានបន្ថែម) កម្មវិធីនឹងបិទទទួលពាក្យត្រឹមថ្ងៃទី ២៣ ឧសភា ២០២២ ដោយអ្នកឈ្នះចូលវគ្គផ្ដាច់ព្រ័ត្ត នឹងបានទៅធ្វើបទបង្ហាញ និងប្រកួតយកជ័យលាភីនៅទីក្រុង London ប្រទេសអង់គ្លេស នៅចុងឆ្នាំ ២០២២។ ការប្រកួតក្នុងឆ្នាំ ២០២២ និងទទួលបេក្ខភាពក្នុងប្រភេទហេដ្ឋារចនាសម្ព័ន្ធរួមមាន: o ស្ពាន និងផ្លូវក្រោមដី o សំណង់ o វិស្វកម្មសហគ្រាស o សំណង់អគារសាធារណៈ សាលា និងទីក្រុង o Geoprofessional o Grid o រោងចក្រថាមពល o […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបាន ៩០% គ្រោងបើកឱ្យប្រើខែកក្កដា

ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានសម្រេច ៩០% គិតត្រឹមខែមេសានេះ ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅខែកក្កដាខាងមុខ។ នេះបើតាមកិច្ចត្រួតពិនិត្យវឌ្ឍនភាព របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមនឹងនិសិត្យ ៣០០ នាក់ នៅថ្ងៃទី២៦ ខែមេសា។ ឯកឧត្តម បានលើកឡើងថា ក្រសួងកំពុងពិចារណា លើការកំណត់ល្បឿននៃការបើកបរលើផ្លូវល្បឿនលឿននេះ ថានឹងឱ្យប្រើដល់ ១២០គីឡូម៉ែត្រ/ម៉ោង ឬយ៉ាងណា។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនឱ្យជួយកំណត់តម្លៃសេវានៅក្រោម ១០សេន ក្នុងមួយគីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរការរបស់ប្រជាពលរដ្ឋ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និង ចំណាយរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ប៊ីលានដុល្លារ។

អាន​បន្ថែម

ផ្លូវលេខ ២ និង ២២ សង់ខ្វះគុណភាព! ក្រសួងដាក់កំហិតឱ្យក្រុមហ៊ុនកែតម្រូវ និងបញ្ចប់នៅខែសីហា

ក្រោយចុះធ្វើតេស្ត ក្រសួងសាធារណការ និងដឹកជញ្ជូន បានរកឃើញថាផ្នែកខ្លះនៃផ្លូវជាតិលេខ ២ និង២២ សង់ឡើងខ្វះគុណភាព និងស្តង់ដារបច្ចេកទេស ខណៈបានដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញ និងធ្វើយ៉ាងណាសបញ្ចប់គម្រោងឱ្យបានជាស្ថាពរក្នុងខែ សីហា ឆ្នាំ២០២២ នេះ។ បើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវលេខ ២ និង ២២ សម្រេចលទ្ធផលការងារបាន៧៦,២០% ហើយ ដែលយឺតជាងផែនការខ្លាំង។ ឯកឧត្ដម ស៊ុន ចាន់ថុល បានក៏បានឱ្យដឹងថា៖ «ផ្លូវនេះ ការសាងសង់យឺតយ៉ាវ ព្រោះក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ»។ លើសពីនេះ ក៏មានចំណុចខ្លះសង់ខ្វះគុណភាព ដោយឯកឧត្តម បានបញ្ជាដោយដោះស្រាយបន្ទាន់។ ឯកឧត្តមថា៖ «ត្រូវបញ្ចប់ខែ សីហា ហើយត្រូវបញ្ចប់ដោយមានគុណភាព ព្រោះបើផ្លូវនេះគ្មានគុណភាព ក្រសួងនឹងមិនទទួលយកទេ»។ គួរបញ្ជាក់ថា គម្រោងលើកកម្ពស់ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ […]

អាន​បន្ថែម

សម្ដេច ៖ ហេដ្ឋារចនាសម្ព័ន្ធជាកត្តា ១ ក្នុងចំណោមចលករ ៦ ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កំណើនហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទូទាំងប្រទេស ជាចលករសំខាន់១ ក្នុងចំណោមចលករ៦ ដែលជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងពិសេសធ្វើឱ្យកម្ពុជាប្រារព្ធពិធីបុណ្យចូលខ្មែរបានដោយជោគជ័យ។ សម្ដេចបានឱ្យដឹងកាលពី ថ្ងៃទី២០ ខែមេសា នេះ កត្តាទាំង ៦ រួមមាន សុខសន្តិភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កំណើនមធ្យោបាយធ្វើដំណើរកាន់តែច្រើន កំណើនប្រាក់ចំណូល ការកើតឡើងថ្មីនៃតំបន់ទេសចរណ៍ និងភាពសាំសហគមន៍ដែលបានពីការចាក់វ៉ាក់សាំង។ «ដោយសារកត្តា៦ នេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងពេលចូលឆ្នាំថ្មី» សម្ដេចបន្ដ។ «ខ្ញុំនៅតែឱ្យតម្លៃទៅលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ មានស្ពានក្នុងការធ្វើដំណើរ …ការភ្ជាប់របៀងរបស់យើង ធ្វើឱ្យប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរបកក្រោយទេ»។ បន្ថែមពីលើនេះ សម្តេចតេជោ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ក៏កំពុងខិតខំគៀងគរថវិកាជាតិ កម្ចីសម្បទានពីដៃគូអភិវឌ្ឍន៍ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបន្ថែមទៀត។

អាន​បន្ថែម

ក្រសួងបង្ហាញផែនការ ៣ចំនុចធំៗ ដើម្បីកាត់បន្ថយហានិភ័យលើវិស័យដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញផែនការសកម្មភាពចំនួន៣ចំនុចធំៗ ដើម្បីកាត់បន្ថយហានិភ័យក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ ឈួន វិន បានដឹកនាំកិច្ចប្រជុំ ទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយនេះ កាលថ្ងៃទី១៩ ខែមេសា កន្លងទៅ។ អង្គប្រជុំនេះ បង្ហាញក្របខណ្ឌការងារ ៣ចំនុចធំៗ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយស័យដឹកជញ្ជូន រួមមាន៖ ១. បន្តការផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ចូនប្រកបដោយចីរភាព និងនវានុវត្តន៍ ២. បន្តរៀបចំបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ សម្រាប់ការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងប្រែប្រួលអាកាសធាតុ។ ៣. បន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើបទដ្ឋានបច្ចេកទេស និងការសិក្សាគម្រោងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គួរបញ្ជាក់ថា សកម្មភាពទាំង៣ នេះ ជាផ្នែកមួយនៃផែនការជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរយុទ្ធសាស្រ្តពីការកសាងផ្លូវ ដោយផ្ដោតលើប្រវែង និងប្រើថវិកាទាប មកកសាងផ្លូវដែលមានមានគុណភាពប្រើជាប់បានយូរវិញ ទោះមានតម្លៃថ្លៃជាងមុនក្ដី។ (អានបន្ថែម)

អាន​បន្ថែម

ប្រព័ន្ធការពារទឹកជំនន់ស្ដង់ដាជប៉ុនតម្លៃ ៣៦លានដុល្លារ បើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

ប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនប្រមាណ ៣៦លានដុល្លា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែមេសានេះ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ។ ពិធីសម្ភោធ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។ គម្រោងនេះ បានស្ថាបនាដាក់បណ្តាញលូខ្នាតធំប្រវែង ១២,៦គីឡូម៉ែត្រ អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដែលមានសមត្ថភាពស្តុកទឹកបាន ៦,៥០០ម៉ែត្រគូប និងស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូបក្នុង ១វិនាទី។ គម្រោងនក៏បានបំពាក់ម៉ាស៊ីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ និងបានផ្តល់ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ ប្រព័ន្ធថ្មីនេះនឹងជួយ រាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។

អាន​បន្ថែម

ក្រសួងដាក់កំហិតឱ្យក្រុមហ៊ុនចិនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនបាវិតក្នុងពេល៣ខែទៀត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់កំហិតឱ្យក្រុមហ៊ុនចិន បញ្ចប់ការសិក្សាគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងរយៈពេល ៣ខែទៀត ដើម្បីឈានទៅដំណាក់កាលសាងសង់ឆាប់ៗតាមផែនការ។ ការដាក់កំហិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៧ ខែមេសា រវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងតំណាងក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនសិក្សាគម្រោង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេស។ ឯកឧត្ដម សូរ វ៉ិចទ័រ ថា ក្នុងពេល ៣ខែនេះ ក្រុមហ៊ុនត្រូវពិនិត្យ កែសម្រួល ឬសិក្សាបន្ថែម លើលទ្ធផលរបស់ខ្លួន ដើម្បីចេញរបាយការណ៍ថ្មីចុងក្រោយមួយ ដែលគ្រប់ជ្រុងជ្រោយ និងមានគុណភាពជាងមុន។ តាមការសិក្សាជាបឋម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន China Railway […]

អាន​បន្ថែម

កូរ៉េខាងត្បូងចង់វិនិយោគប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃនៅកម្ពុជា

ក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េខាងត្បូង ស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបមួយ រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ កាលពីដើមខែមេសា។ ក្នុងជំនួបនោះ ដំណាងក្រុមហ៊ុន បានលើកឡើងថា ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។

អាន​បន្ថែម

សម្ដេច ពន្លឿនគម្រោងប្ដូរខ្សែរថភ្លើង ព្រះសីហនុ និងប៉ោយប៉ែតជារថភ្លើងល្បឿនលឿន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការងារស្វែងរកដៃគូមកវិនិយោគធ្វើទំនើបកម្មរថភ្លើងទាំង ២ខ្សែ នៅកម្ពុជា គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ដោយបញ្ជាក់ថា ក្រៅពីធ្វើឱ្យផ្លូវចាស់ក្លាយជាផ្លូវដែកល្បឿនលឿន កម្ពុជាក៏នឹងសង់ផ្លូវដែកបន្ថែមទៀត ជាច្រើនខ្សែផងដែរ។ សម្តេចតេជោ ថ្លែងថា៖ «ឥឡូវនេះ ប្រព័ន្ធផ្លូវដែកស្រាប់យើង គឺហួសសម័យ ដែលធ្វើដំណើរក្នុងមួយម៉ោងបានត្រឹមតែ២០ គីឡូ ឬ៣០គីឡូ។ ចឹងជំនួសវិញដោយផ្លូវដែកល្បឿនលឿន នៅតាមខេត្តទាំងពីរទិសនេះតែម្តង ជាមួយនឹងការរៀបចំបន្ថែមទៀត ខ្សែរថភ្លើង ក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង»។ សូមបញ្ជាក់ថា បច្ចុប្បន្ន ខ្សែរថភ្លើងទាំង២ ខ្សែ នេះ ស្ថិតក្រោមការគ្រប់គ្រងក្នុងទម្រង់វិនិយោគសម្បទាន ក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group។

អាន​បន្ថែម

សម្ដេច ជំរុញឱ្យព្រលានសៀមរាបបើកដំណើរការឆ្នាំ ២០២៣ ទោះបច្ចុប្បន្នទើបបានសង់២២% ក្ដី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅចុងឆ្នាំក្រោយ ទោះការសាងសង់បច្ចុប្បន្នទើបសម្រេចបាន ២២% ក្ដី។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងកិច្ចចុះពិនិត្យការដ្ឋានជាក់ស្ដែង កាលពីថ្ងៃទី ៣ មេសា កន្លងមកនេះ។ សម្តេច ហ៊ុន សែន ថា៖ «អាកាសយានដ្ឋានស្តង់ដារអន្តរជាតិសៀមរាប អង្គរ នឹងដើរតួនាទីសំខាន់ ជំរុញសេដ្ឋកិច្ច ទេសចរណ៍នៅពេលដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ»។ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៨៨០លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបនេះ បានចាប់ផ្តើមសាងសង់ក្នុងខែមីនា ឆ្នាំ ២០២០ ហើយគ្រោងនឹងចំណាយពេលសាងសង់សរុប ៣៦ ខែ។ អាកាសយានដ្ឋាននេះ លាតសន្ធឹងលើផ្ទៃដីជាង ៧៥០ ហិកតា ក្នុងស្រុកស្រុកសូទ្រនិគម ចម្ងាយ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប ហើយជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E អាចទទួលយន្តហោះធំៗបាន ក៏ដូចជាអ្នកដំណើរដល់ទៅ ៧ លានដុល្លារក្នុង ១ ឆ្នាំ នៅដំណាក់កាលទី ១។ […]

អាន​បន្ថែម