ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ចិនបន្ដនាំមុខគេលើការផ្ដល់កម្ចីឱ្យកម្ពុជាសាងសង់ស្ពានថ្នល់ បច្ចុប្បន្នសរុបជិត៣ពាន់លានដុល្លារ
ចិននៅតែបន្តនាំមុខគេ លើការផ្ដល់កម្ចីឱ្យកម្ពុជាសាងសង់ស្ពានថ្នល់នានា ដោយមកទល់បច្ចុប្បន្នមានសរុបជិត ៣ពាន់លានដុល្លារ ខណៈឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសថានឹងបន្តទទួលកម្ចី ឬជំនួយបន្ថែមទៀត ដោយមិនរើសថាពីប្រទេសណានោះទេ ឱ្យតែជួយអភិវឌ្ឍជាតិ ក្រសួងនឹងទទួលយកទាំងអស់។ ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ធ្វើឡើងថ្ងៃ ៣០ សីហា ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាប្រទេសទី២ និងទី៣ ដែលបានផ្តល់កម្ចីលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ឯកឧត្តម បន្តថា ក្រៅពីប្រភពហិរញ្ញប្បទានពីប្រទេសទាំងបីនេះ កម្ពុជាក៏បានទទួលកម្ចីកសាងហេដ្ឋារចនាសម្ព័ន្ធពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។ ទន្ទឹមនេះ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ប្រទេសជិតខាងកម្ពុជា គឺប្រទេសវៀតណាម និងប្រទេសថៃ ក៏បានផ្តល់កម្ចីលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាននៅកម្ពុជាផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «កម្ពុជា មិនរើសអើងប្រភពថវិកាឡើយ។ បើមិត្តណាចង់ជួយ យើងនឹងទទួល។ យើងមិនបដិសេធ […]
អានបន្ថែមគម្រោងសាងសង់ផ្លូវខេត្តសៀមរាប-បាត់ដំបង អាចបើកការដ្ឋាននៅមុនឆ្នាំ២០២៥
គម្រោងកសាងផ្លូវតភ្ជាប់រវាងខេត្តសៀមរាប និងបាត់ដំបង ត្រូវបានក្រសួងដាក់ចូលក្នុងផែនការ ៥ ឆ្នាំរំកិលនៃគម្រោងអាទិភាពក្រោមជំនួយរបស់មិត្តចិនហើយ ដោយការដ្ឋានរំពឹងថាអាចនឹងចាប់ផ្ដើមមុនឆ្នាំ២០២៥។ ថ្លែងនៅក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាពីផលប៉ះពាល់បរិស្ថាន ជាពិសេសប៉ះពាល់ដល់បឹងទន្លេសាប ជុំវិញគម្រោងកសាងផ្លូវនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ក្រសួងបានដាក់ចូលក្នុងផែនការ ៥ ឆ្នាំរំកិល ពិតមែន ប៉ុន្តែមិនមែនមានន័យថាត្រូវតែសាងសង់នៅឆ្នាំ២០២៥ នោះទេ។ តាមស្ថានភាពជាក់ស្តែង អាចពន្លឿនមកបើកការដ្ឋាននៅឆ្នាំ២០២៣ ឬ២០២៤»។ គួរបញ្ជាក់ថា ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។ (អានបន្ថែម) ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ […]
អានបន្ថែមរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ១៩០លានដុល្លារ នៅបាក់ខែង សាងសង់បានជិត ៤០% ហើយ
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៣៨% ហើយ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២១។ ក្នុងចំណោមការងារទាំងអស់ ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអនុវត្តបាន ១០% ការងារសាងសង់ស្ថាននីយបូមទឹកល្អក់អនុវត្តបាន១៥% ការងារដាក់បំពង់មេនាំទឹកស្អាតបាន ៥៣% និងការងារខួងឆ្លងទន្លេសាបដើម្បីដាក់បំពង់មេនាំទឹកស្អាត ២០០០មម បាន ៣០%។ រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ពីរជំហាន។ ជំហានទី ១ គ្រោងនឹងបញ្ចាប់នៅចុងឆ្នាំ ២០២២ ឬដើម២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅដើមឆ្នាំ២០២៤។ គម្រោងកំពុងសាងសង់ដោយក្រុមហ៊ុនសាងសង់ VINCI Construction Grands Projects និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន SAFEGE Consulting Engineers ក្រោមហិរញ្ញប្បទាន ១៩០លានដុល្លារ របស់ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងធនាគារវិនិយោគអឺរ៉ុប ។ រោងចក្រនេះ បានបើកការដ្ឋានសាងសង់កាលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ […]
អានបន្ថែមក្រសួងកំពុងពន្លឿនការងារត្រៀមបើកការដ្ឋានផ្លូវភ្ជាប់ទីរួមខេត្តកំពតទៅទល់ដែនវៀតណាម
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានកំពុងពន្លឿនពិនិត្យ និងវាយតម្លៃបន្ថែមលើគម្រោងស្ដារផ្លូវជាតិលេខ៣៣ តភ្ជាប់ទីរួមខេត្តកំពតទៅទល់ដែនវៀតណាមព្រែកចាក ដើម្បីឈានទៅការបើកការដ្ឋានឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំអន្តរស្ថាប័នកាលថ្ងៃទី២០ ខែសីហា កន្លងទៅ។ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាល់ ចន្ទតារា បានឲ្យដឹងថា ការពិនិត្យ និងវាយតម្លៃបន្ថែមនេះ គឺដើម្បីធានាថាផ្លូវនេះនឹងសាងសង់ដោយមានស្ដង់ដារ និងគុណភាពខ្ពស់។ កាលពីដើមខែកក្កដា ក្រុមកាងារក៏បានចុះពិនិត្យផ្លូវផ្ទាល់ ហើយគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ផ្លូវត្រង់ចំណុចមុខសាកលវិទ្យាល័យខេត្តកែបផងដែរ ដែលជាផែនការនៅក្រៅកិច្ចសន្យាគម្រោង។ គួរបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ តាមផែនការ គម្រោងនេះ មានប្រវែងសរុប ៥២គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត ទៅព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។ ក្រុមហ៊ុនទទួលសិទ្ធិសិក្សាគម្រោងនេះ គឺ China Road and Bridge Corporation ហើយក្រុមហ៊ុនផ្តល់ប្រឹក្សាគឺ Sawac Consultants (Cambodia) Co Ltd ដោយជ្រើសយកកម្រិតស្តង់ដារបច្ចេកទេសចិនកម្រិតII (Grade II)។ ការសាងសង់គម្រោងត្រូវការរយៈពេលសរុប ២៤ខែ […]
អានបន្ថែមផ្លូវជាតិលេខ ៤៨ នឹងបើកការដ្ឋាននៅខែវិច្ឆិកា រដ្ឋចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រួចហើយ
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំការហ្លួងស្រុកស្រែអំបិល ទៅដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី ១ វិច្ឆិកា ខាងមុខនេះហើយ ខណៈកិច្ចសន្យាសាងសង់ត្រូវបានចុះហត្ថលេខារវាងភាគីពាក់ព័ន្ធរួចរាល់ហើយកាលពីព្រឹកថ្ងៃទី ២៣ សីហានេះ។ ពិធីចុះហត្ថលេខាធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ។ ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវ AC ដែលមានប្រវែងសរុប ១៤៨គម ក្នុងនោះប្រវែង ១២២,៩ គម មាន២ គន្លង និង ប្រវែង ២៥,១គម មានចំនួន ០៤ គន្លង។ គម្រោងនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨,៣លានដុល្លារអាមេរិក ដែលក្នុងនោះជាង ៦៥ លានដុល្លារជាកម្ចីពីប្រទេសកូរ៉េខាងត្បូង និង ១៣លានដុល្លារជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម) តាមកិច្ចសន្យា គម្រោងនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន KCI & […]
អានបន្ថែមមហាសេដ្ឋីចិនចង់បោះទុនរាប់រយលានដុល្លារសហការលើគម្រោងធំៗ ៤ របស់ឧកញ៉ា ពុង ឃាវសែ
មហាសេដ្ឋីពីប្រទេសចិន កាលពីថ្មីៗនេះ ត្រៀមបោះទុនរាប់រយលានដុល្លារ ចង់សហការជាមួយ Canadia Group និង OCIC របស់អ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងធំៗ ចំនួន៤ រួមមាន គម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងកោះនរា គម្រោងបឹង ៥០០ និងគម្រោងសួនឧស្សាហកម្ម ផ្លូវជាតិលេខ ៥១ នៅខេត្តកំពង់ស្ពឺ។ ផែនការចង់សហការនេះធ្វើឡើងដោយមានក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក LSCG ជាអ្នកជួយសម្របសម្រួល និងជាតំណាងចរចារ ខណៈក្រុមហ៊ុន LSCG មួយនេះ ក៏បាន និងកំពុងធ្វើការរួមគ្នាជាមួយ OCIC លើគម្រោងជាច្រើនមកហើយដែរ។ អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ ដែលជាតំណាងចរចារ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៣ សីហា នេះថា៖ «ក្រុមហ៊ុនដ៏ធំមួយរបស់មហាសេដ្ឋីពីក្រុងប៉េកាំង បានជួបពិភាក្សាជាមួយនឹងអ្នកឧកញ្ញា ពុង ឃាវសែ ចរចារលើរឿងនេះពីរលើក រួចមកហើយ កាលពីថ្ងៃទី ៤ ខែមេសា និងថ្ងៃទី ១៥ ខែសីហា […]
អានបន្ថែមរដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងភូមិដាច់ស្រយាលមួយចំនួននៅកំពតឱ្យបានត្រឹមឆ្នាំ ២០២២
រដ្ឋបាលខេត្តកំពត និងសេវាករអគ្គិសនី ប្តេជ្ញានឹងពន្លឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អគ្គិសនី ឱ្យដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារ នៅឃុំស្រយាល ៣ នៅខេត្តកំពត ឱ្យបានត្រឹមដើមឆ្នាំ ២០២២។ នេះជាការលើកឡើងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងឱកាសចុះជួប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា៖ « បច្ចុប្បន្ន ពលរដ្ឋ២០០គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំចំនួន៣ នៃស្រុកទឹកឈូ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។ ចំណែកឯគ្រួសារចំនួន១៦៥គ្រួសារទៀត ទើបតែមានបណ្ដាញអគ្គីសនីថ្មី តែគុណភាពរអាក់រអួល»។ «ការខ្វះអគ្គិសនីពីព្រោះតំបន់នេះនៅដាច់ស្រយាលតាមជើងភ្នំ ដូច្នេះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមិនទាន់ល្អប្រសើរ»។ យ៉ាងណាក្ដី ឯកឧត្តមអះអាងថា អ្នកជំនាញ និងសេវាករអគ្គិសនី កំពុងសិក្សាហើយ ដោយគ្រោងនឹងភ្ជាប់បណ្ដាញអគ្គិសនីក្នុងតំបន់នេះយ៉ាងយូរនៅដើមឆ្នាំ ២០២២ ។ ក្នុងអំឡុងពេលរង់ចាំនេះ រដ្ឋបាលខេត្តក៏នឹងផ្ដល់ឧបករណ៍អគ្គិសនីសូឡា គ្រួសារទាំងនោះផងដែរ ដើម្បីដោះស្រាយភាពចាំបាច់បន្ទាន់៕
អានបន្ថែមក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបរៀងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែកទ្រង់ទ្រាយធំនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនបញ្ចប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដោយត្រៀមដាក់ស្នើសុំការឯកភាពពីប្រមុខរាជរដ្ឋាភិបាលឆាប់ៗ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីថ្ងៃទី១៩ ខែសីហា ថា យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា គឺដើម្បីឆ្លើយតបនឹងកំណើននៃការដឹកជញ្ជូនកាន់តែកើនឡើងជាបន្តបន្ទាប់។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះ ក្រសួងយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកប្រព័ន្ធផ្លូវដែកនៅកម្ពុជា ឱ្យកាន់តែធំឡើង»។ ឯកឧត្តម បន្ថែមថា ការបង្កើនប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក មិនត្រឹមតែមានចំណាយទាបទេ តែក៏ជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផងដែរ។ គួរបញ្ជាក់ថា យុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រូវបានរៀបរៀងជិតរួចរាល់ហើយ ដោយក្រសួងគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។ បច្ចុប្បន្ន កម្ពុជាមានខ្សែផ្លូវដែកចំនួន ២ខ្សែ ដោយខ្សែទី១ ពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ និងខ្សែទី២ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ កំពង់ផែទឹកជ្រៅនៃកម្ពុជា។ ផ្លូវដែកទាំង២ ខ្សែនេះ រដ្ឋាភិបាលបានធ្វើសម្បទានវិនិយោគទៅក្រុមហ៊ុន Royal Railways ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group។
អានបន្ថែមស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងបញ្ចប់ការសាងសង់នៅខែមីនាឆ្នាំក្រោយ
គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតម្លៃ ២២លានដុល្លារ គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២២ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបាន ៨០% ។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែសីហា។ បច្ចុប្បន្ន ផ្នែកខ្លះនៃគម្រោងត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ ស្ពានអាកាស និងផ្លូវក្រោមដីនេះ កំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានតាំងពីខែ មិថុនា ឆ្នាំ ២០១៨ ដោយប្រើពេលសាងសង់ ៣០ខែ។ បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។
អានបន្ថែមគម្រោងលើកកម្ពស់ផ្លូវជាតិធំៗ ៣ ខ្សែ នឹងត្រូវបើកការដ្ឋានឆាប់ៗនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបើកការដ្ឋានលើកគុណភាពផ្លូវជាតិសំខាន់ៗ ៣ខ្សែ ពីកៅស៊ូស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លូវទាំង ៣ខ្សែ រួមមាន ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ដោយមកទល់បច្ចុប្បន្ន ក្រសួងបានចុះកិច្ចសន្យាសាងសង់រួចហើយ រង់ចាំតែថ្ងៃបើកការដ្ឋានប៉ុណ្ណោះ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ សម្រាប់ផ្លូវជាតិលេខ ៤១ គឺជាផ្លូវតភ្ជាប់ផ្លូវជាតិលេខ៣ ទៅនឹងផ្លូវជាតិលេខ៤។ ចំណែក ផ្លូវជាតិលេខ៣១ គឺតភ្ជាប់ផ្លូវជាតិលេខ៣ ទៅស្រុកកំពង់ត្រាច ខណៈផ្លូវជាតិលេខ៣៣ គឺតភ្ជាប់ពីខេត្តកែបទៅស្រុកកំពង់ត្រាច។ គួរបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពផ្លូវទាំង ៣ ខ្សែនេះ ស្ថិតក្នុងគម្រោងអាទិភាពនៃការសាងសង់ក្រោមឥណទានសម្បទាន (Loan) និងហិរញ្ញប្បទានឥតសំណង (Grant) របស់ប្រទេសចិន។ (អានបន្ថែម)
អានបន្ថែម