អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែច្នៃបច្ចេកវិទ្យាខ្ពស់ និងការទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រក្បែរព្រែកជីកហ្វូណនតេជោ ខេត្តតាកែវកំពុងពង្រឹងខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មដ៏ឆ្នើម ខណៈដែលប្រតិភូវិនិយោគជាន់ខ្ពស់ពីប្រទេសម៉ាឡេស៊ី កំពុងសិក្សាស្វែងយល់ពីឱកាសវិនិយោគថ្មីៗក្នុងតំបន់។ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានទទួលស្វាគមន...
អានបន្ថែមវិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣
ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញទំនុកចិត្តវិនិយោគិននៅក្នុងច្រកទ្វារភាគខាងត្បូងរបស់ប្រទេសកម្ពុជា ក្រុមអ្នកវិនិយោគចិន ថានឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀត ពិសេសពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ និងវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍របស់កម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន កាលថ្ងៃទី២០ ...
អានបន្ថែមឆ្នាំ២០២៥៖ ខេត្តតាកែវទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីកើនឡើងរហូតដល់១២០%
ការកំណត់ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ និងការកែទម្រង់ បានគាំទ្រដល់អាជីវកម្ម និងជំរុញកំណើនផលិតកម្ម បំបែកកំណត់ត្រា និងការបង្កើតការងារទ្រង់ទ្រាយធំនៅក្នុងខេត្តនៃភាគខាងត្បូងនៃប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានការកើនឡើងរហូត១២០% បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមអភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង ប...
អានបន្ថែមទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៦០% ហើយ
គម្រោងគ្រប់គ្រងទឹកជាយុទ្ធសាស្ត្រនៅស្រុកត្រាំកក់ ពុះពារបញ្ចប់តាមផែនការ ដើម្បីធានាប្រព័ន្ធធារាសាស្រ្តសម្រាប់គ្រួសារកសិករក្នុងស្រុក និងបង្កើនទិន្នផលកសិកម្ម ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គិតមកពេលនេះបានសាងសង់សម្រេចបានប្រមាណ ៦០% ហើយ ខណៈគម្រោងនេះ ត្រូវបានរំពឹងថានឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតា ក្រោយបញ្ចប់ការសាងសង់។ នេះបើយោងតាមដំណើរចុះ...
អានបន្ថែមទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៣០% ហើយ
ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គិតមកពេលនេះ សាងសងស់សម្រេចបានប្រមាណ ៣០% ហើយ ខណៈគម្រោងនេះ ត្រូវបានរំពឹងថានឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតាក្រោយបញ្ចប់ការសាងសង់។ នេះបើយោងតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងការងារសាងសង់ផ្ទាល់ ដែលដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និ...
អានបន្ថែមខេត្តតាកែវអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៥ ដែលមានតម្លៃ ១៤៨ លានដុល្លា រក្នុងរយៈពេល ១០ខែ
សកម្មភាពវិនិយោគនៅខេត្តតាកែវបានបង្ហាញឱ្យឃើញពីកំណើនក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ ២០២៥ ដោយអនុគណៈកម្មាធិការវិនិយោគខេត្តបានអនុម័តគម្រោងថ្មីចំនួន ៤៥គម្រោង ដែលមានដើមទុនសរុបជិត ១៥០ លានដុល្លារ នេះបើយោងតាម Fresh news។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញតួលេខទាំងនេះដល់អ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះក្នុងអំឡុងពេលយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៤៥...
អានបន្ថែម
