រដ្ឋនឹងរៀបចំល្អាងស្ពានអាយុរាប់ម៉ឺនឆ្នាំ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មី១ទៀត នៅខេត្តបាត់ដំបង

ក្រសួងទេសចរណ៍ រួមនឹងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងចុះសិក្សា ដោយគ្រោងរៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិ​សា​ស្រ្ត​ល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំងដែលមានអាយុកាលរាប់ម៉ឺនឆ្នាំ ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដាក់ជាគោលដៅទេសចរណ៍ថ្មីមួយទៀត។ នេះបើតាមវិទ្យុជាតិកម្ពុជា ចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារមានគម្រោងរៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្...

អាន​បន្ថែម

បារាំងគ្រោងសង់សារមន្ទីរមួយនៅជិតប្រាសាទកោះកេរ្តិ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ

បារាំង គ្រោងសាងសង់សារមន្ទីរមួយនៅជិតប្រាសាទកោះកេរ្តិ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ ទៅទស្សនាទាំងប្រា​សាទ​ និងទៅមើលសារមន្ទីរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម M. Vincent ÉBLÉ បានជូនយោបល់ទៅសម្តេចថ...

អាន​បន្ថែម

អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក និងគម្រោងដទៃទៀត ដើម្បីបង្កើតផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មានផុសផ្សាយកាលពីថ្ងៃទី​​១៧ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរខេត្តកំពត មានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមជាច្រើនទៀតនៅថ្ងៃខាងមុ​ខ ដែលមានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង ១៣ ក្នុងខេត្ត បង្កើតផ្សារលើទឹក និងជាពិសេសគ...

អាន​បន្ថែម

៤ខែក្នុងឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជិត ២០លានដុល្លារ កើនជិត ៤២%

រយៈពេល ៤ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៩.៩១៧.៥៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤២១.៣៧៩នាក់ កើន៤០,៩៣ភាគរយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១,៩៥ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣...

អាន​បន្ថែម

រដ្ឋត្រៀមបើកដំណើរការ Pub Street ធំបំផុត ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ឱ្យបានមុនដំណាច់ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញបានកំណត់យកទីតាំងសំខាន់ៗចំនួន៣ ក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំជាផ្លូវថ្មើរជើង ឬ Pub street ដែលមានទំហំ៥៧ហិកតា នៅមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ហើយគ្រោងនឹងដាក់ដំណើរការឱ្យបានមុនចូលឆ្នាំសកលឆ្នាំ២០២៥។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើ អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថា នៅកន្លែង Pup street នឹងមានរៀបចំ...

អាន​បន្ថែម

រដ្ឋផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍នៅសៀមរាប

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានផ្ដល់អនុសាសន៍ ៤ចំណុច ជួយជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឱ្យមានប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលថ្...

អាន​បន្ថែម

ក្រសួងបរិស្ថាន កំពុងជំរុញបង្កើតគោលដៅលំហែបៃតងនៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» និងនៅឧទ្យានជាតិ«ភ្នំគូលែន»

ថ្មីៗនេះ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើតរបៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងសំដៅដល់ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍ...

អាន​បន្ថែម

៤ថ្ងៃ កម្ពុជាទាក់ទាញទេសចរបានជាង ២១លាននាក់ ក្នុងនោះខេត្ត៣ឈានមុខគេ

រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា កម្ពុជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរលេងកម្សាន្តនៅទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសរុបចំនួន ២១.៨លាននាក់ ក្នុងនោះខេត្តចំនួនបី (កំពង់ចាម, ព្រៃវែង និងកំពង់ស្ពឺ) ទាក់ទាញបានច្រើនជាងគេ។ នេះបើយោងតាមស្ថិតិដែលបានធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ មេសា ២០២៤។ គួរបញ្ជាក់ថា ក្ន...

អាន​បន្ថែម

៣ខែដំបូងនេះ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង ១៦,៥លានដុល្លារ កើនជាង ៤៨%

រយៈពេល ៣ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.៥៣៣.២៩៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៧.៥៣៤នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤៨,៤៧ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមីនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.២៩៨.៦១៨ដុល្ល...

អាន​បន្ថែម

រដ្ឋគ្រោងសង់កំពង់ផែទេសចរណ៍កម្រិតស្តង់ដារ នៅក្រុងកំពង់ចាម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានចុះពិនិត្យ សិក្សា និងវាយតម្លៃទីតាំងដងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម សម្រាប់សាងសង់កំពង់ផែទេសចរណ៍ ដើម្បីនាវាទេសចរណ៍ចូលចត។​ ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យមើលទីតាំង ...

អាន​បន្ថែម