អាជ្ញាធររៀបចំផែនការគ្រប់គ្រងកាកសំណល់សមុទ្រក្នុងខេត្តជាប់សមុទ្រទាំង ៤

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តជាប់សមុទ្រទាំង ៤ រួមមានខេត្តព្រះសីហនុ កែប កំពត និងកោះកុង កំពុងរៀបចំផែនការពង្រឹងលើការគ្រប់គ្រងសំណល់សមុទ្រ។ នេះបើតាមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានបំណងប្រមូលធាតុចូលដើម្បីរៀបចំផែនការពង្រឹងការគ្រប់គ្រងសំណល់ (Marine Debris) ពិសេ​ស​​សំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង់សំណ​ល់​...

អាន​បន្ថែម

សៀមរាបជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ពេញនិយមបំផុតទី៤នៅក្នុងពិភពលោក

ខេត្តសៀមរាប នៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតផ្សេងទៀតចំនួន១០ នៅក្នុងពិភពលោក។ នេះបើយោងតាម Trip Advisor ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញ ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ក្នុងរបាយការណ៍ទិសដៅពេញនិយមបំផុតរបស់ TripAdvisor សម្រាប់ឆ្នាំ២០២៣ ដែលចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសគុយបាជាប់ចំណាត់ថ្នាក់នាំមុខគេ តាមដោយទីក្រុង Hoi An របស់វៀតណាមស្ថិតនៅលំដាប់ទី២ ប្...

អាន​បន្ថែម

ក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌អភិរក្សសំណង់បុរាណបានចំនួន ១៣៧សំណង់

ក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការអភិរក្សសំណង់បុរាណ និងបេតិកភណ្ឌបានចំនួន ១៣៧សំណង់ ស្មើនឹង ២១៦ទីតាំង។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ ​និងវិចិត្រសិល្បៈឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសិទចតុម្មុខ។ ក្នុងនោះ សំណង់ដែលបានជួសជុលសរុបចំនួន ៤៨សំណង់ ស្មើនឹង ៧៥ទីតាំង និងសំណង់ដែលបានអភិរក្សក្រៅពីការជួសជុលសរុបចំនួន ៨៩សំណង់ ស...

អាន​បន្ថែម

រដ្ឋត្រៀមដីប្រវែង ១៦ គ.ម សង់សួនច្បារទុកជាប្រវត្តិសាស្ត្រ តាមបណ្តោយដងទន្លេសាប

រដ្ឋបាលខេត្តកំពង់ឆ្នាំ បានត្រៀមដីប្រវែង ១៦ គីឡូម៉ែត្រតាមបណ្តោយដងទន្លេសាប ដើម្បសាងសង់សួនច្បារសាធារ​ណៈ ទុកជាប្រវត្តិសាស្ត្រ ក្រោយជម្លៀសប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរស់នៅជាប់មាត់ទន្លេនេះ​។ នេះបើតាមសន្និ​សីទ​​សារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រ​ដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹ...

អាន​បន្ថែម

រដ្ឋកំពុងជំរុញការសិក្សាពីផលប៉ះពាល់លើគម្រោងអភិវឌ្ឍកោះថ្មី ខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាវាយតម្លៃផលប៉ះពាល់ លើគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិលើកោះថ្មីដែលមានផ្ទៃដីសរុប ១៦៦៨ ហិកតា​ របស់ក្រុមហ៊ុន HTTH Island Investment Co., LTD.។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលរង បានឱ្យដឹងថា ក្រុមហ៊ុននេះ នឹងអភិវឌ្ឍលើកោះថ្មី ដែលស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយវិនិយោគក្នុងគោលដៅជា...

អាន​បន្ថែម

រដ្ឋជំរុញអនុវត្តគម្រោងគ្រប់គ្រងសំរាម ដើម្បរៀបចំខេត្តនេះឱ្យសមជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់ពិភពលោក

រដ្ឋបាលខេត្តសៀមរាប កំពុងជំរុញអនុវត្តគម្រោងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងនៅតាមទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ដែលនេះជាផែនការមួយជួយជំរុញនិងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យសក្កិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ នេះបើតាមសិក្ខាសាលារៀបចំផែនការសម្រាប់គម្រោងនេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ ទទួលបានកិច្ចសហប្រតិបត្តិការពីក្រសួងបរិស្ថាន និងភ្នាក់ងារប្រតិបត្ត...

អាន​បន្ថែម

វិមាន ‌« រូបពីរ​» រំលឹកដល់អ្នកទទួល​អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានសាងសង់ឡើងវិញ នៅភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល​ អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។ ពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ក្រោមវត្តមានឯកឧត្ដម ជា​ សុផារ៉ា​ ឧបន...

អាន​បន្ថែម

អាកាសចរណ៍ចិន-កម្ពុជានៅមិនទាន់បន្ដ ទោះចិនបើកប្រទេសហើយក្តី

ក្រោយប្រទេសចិនប្រកាសបើកប្រទេសរបស់ខ្លួនឡើងវិញ ស្ថានភាពការហោះហើររវាងប្រទេសកម្ពុជា និងចិន គិតត្រឹមខែមករា ឆ្នាំ២០២៣នេះ នៅមិនទាន់មានការវិវត្តគួរឲ្យកត់សម្គាល់នៅឡើយដោយកម្ពុជាត្រូវរង់ចាំមើលកត្តាមួយចំនួន ទើបអាចវាយតម្លៃពីការងើបឡើងវិញនៃទីផ្សារនេះ។ បើយោងតាមទិន្នន័យរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២២ កន្លងមក កម្ពុជាមានជើងហោះហើររវាងចិន និងកម្ពុជាចំនួន៣០ជើងក្នុងមួយសប្តាហ៍ (កូតាកំ...

អាន​បន្ថែម

KOICA បានអនុម័តគម្រោង ៣លានដុល្លារ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងជំហានទី២

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសម្រេចបង្កើតគម្រោងថ្មីតម្លៃ ៣លានដុល្លារអាមេរិក ដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ រយៈពេល ៥ឆ្នាំ ដែលចាប់អនុវត្តពីឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ KOICA និង UNESCO។ គម្រោងជំហានទី២ នេះ នឹងផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន...

អាន​បន្ថែម

ខេត្តបាត់ដំបងជាប់ជាទីក្រុងល្អស្អាតជាងគេក្នុងពីធីឆ្លងឆ្នំាសកល២០២២

ខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២» ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត កាលពីថ្ងៃទី១០ មករា ២០២៣។ កម្មវិធីនេះត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ (៣១ធ្នូ២០២២ ដល់ ០២មករា ២០២៣) តាមរយៈការបោះឆ្នោតគាំទ្រពីសាធារណៈជនទូទៅ លើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacheancity.gov.kh/ ។ ...

អាន​បន្ថែម