រដ្ឋប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មសណ្ឋាគារ និងទេសចរណ៍ ៣ ខែបន្ថែមទៀតសម្រាប់ឆ្នាំ ២០២១

រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ៣ ខែ បន្តទៀត សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩នេះ។ បើយោងតាមប្រកាសរបស់របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ធ្នូ ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ក្នុងខេត្តក្រុងមួយចំនួនរួមមាន រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប ក...

អាន​បន្ថែម

គម្រោងអាកាសយានដ្ឋានសៀមរាបថ្មីសម្រេចបាន ៣៥% ហើយ គ្រោងបញ្ចប់តាមកាលកំណត់

គិតមកដល់បច្ចុប្បន្ន គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) សម្រេចបានប្រមាណ ៣៥%ហើយ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដូចការគ្រោងទុក។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋាន របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃ ២៣ ធ្នូ នេះ។ ក្នងឱកាសនេះ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ក៏បានធ្វើបទបង្ហ...

អាន​បន្ថែម

OCIC វិនិយោគយ៉ាងហោច៣០០ លានដុល្លារ នៅឆ្នាំ២០២០ គ្រោងវិនិយោគជាង ៦០០ លានដុល្លារបន្ថែមនៅឆ្នាំក្រោយ

ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗប្រមាណ ៣០០លានដុល្លារអាមេរិក ហើយគ្រោងនឹងវិនិយោគយ៉ាងហោច ៦០០លានដុល្លារ បន្ថែមទៀតនៅឆ្នាំក្រោយ។ នេះបើយោងតាម ប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ។ អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលទ្រព្យយ៉ាងដូច្នេះ កាលពីថ្ងៃទី ១៩ ធ្នូកន្លងទៅនេះថា៖ «ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងធំៗរួមមាន គម្រោងកោះ...

អាន​បន្ថែម

ការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីនៅកោះកុងរបស់លី យ៉ុងផាតគ្រុប ផ្អាកដោយសារកូវីដ

ការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីមួយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុនលី យ៉ុងផាតគ្រុប និងក្រុមហ៊ុនថៃ Bangkok Airways ត្រូវបានផ្អាកសិន ដោយសារវិបត្តិកូវីដ ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងកាលពីថ្មីៗនេះ ថា៖ «គម្រោងហ្នឹង រដ្ឋាភិបាលបានផ្តល់ទីតាំងថ្មីឱ្យទៅគាត់....ប៉ុន្តែការរៀបចំដំណើរការ ត្រូវបានពន្យារពេលដោយសារកូវីដ អត់ទាន់ធ្វើ...

អាន​បន្ថែម

ដី៥ហិកតានៅបឹងកន្សែងខេត្តរតនគិរី នឹងផ្លាស់ប្ដូរមុខមាត់ជាតំបន់ទេសចរណ៍ពហុបំណង

អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន និងក្រុមមន្ត្រីជំនាញ កាលពីថ្មីៗនេះ បានចុះត្រួតពិនិត្យផលប៉ះពាល់គម្រោងកែលម្អអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដីទំហំ ៥ ហិកតា នៅតំបន់បឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។ ក្នុងដំណើរត្រួតពិនិត្យកាលពីថ្ងៃទី ១៤ ធ្នូ នេះ ឯកឧត្តម បានមានប្រសាសន៍ថា ប្រជាជន ៤៥ គ្រួសារ ដែលត្រូវប៉ះពាល់គម្រោងនេះត្រូវបានយល់ព្រមស្ម័គ្រចិត្ត រុះរើសំណង់ តូប ចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាង...

អាន​បន្ថែម

រដ្ឋបញ្ជាឱ្យឈប់បូមខ្សាច់សិន ហើយត្រូវសិក្សាផលប៉ះពាល់បរិស្ថានរបស់គម្រោងឆ្នេរសិប្បនិមិត្តថ្មីនៅកំពតឡើងវិញ

រដ្ឋបាលខេត្តកំពត បានស្នើឱ្យក្រុមហ៊ុនសិក្សាផលប៉ះពាល់បរិស្ថានឡើងវិញសម្រាប់គម្រោងឆ្នេរសិប្បនិមិត្តថ្មីនៅខេត្តកំពត។ ក្នុងដំណាក់នេះ ក្រុមហ៊ុនត្រូវបញ្ឈប់ការបូមខ្សាច់សិន ហើយត្រូវពិនិត្យលើការជីកផ្លូវទូកម្ដងទៀត ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងក្នុងពេលចុះពិនិត្យការដ្ឋានរបស់ក្រុមហ៊ុន IGB Cambodia Co, Ltd ថា សកម្មភាពជីកឃ្លងផ្លូវទូក និងការបូមខ្សាច់ចេញពីសមុទ្រ...

អាន​បន្ថែម

អាជ្ញាធរពន្លឿនដោះស្រាយផលប៉ះពាល់លើគម្រោងស្តារឡើងវិញអាកាសយានដ្ឋានបាត់ដំបង

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញកំពុងពន្លឿនដោះស្រាយផលប៉ះពាល់ដីប្រជាពលរដ្ឋដែលនៅក្បែរអាកាសយានដ្ឋានបាត់ដំបង ដែលគ្រោងបើកដំណើរការឡើងវិញក្រោយបិទអស់ជាច្រើនទសវត្ស។ ក្រុមការងារ បានចុះប្រមូលទិន្នន័យ និងកំណត់ផលប៉ះពាល់ដីប្រជាពលរដ្ឋដែលស្ថិតនៅជុំវិញទីតាំងជាបន្តបន្ទាប់ ក្រោយរដ្ឋាភិបាលប្រកាសឱ្យសិក្សាលទ្ធភាពបើកដំណើរការឡើងវិញនៃអាកាសយានដ្ឋានបាត់ដំបង នេះ ដើម្បីបម្រើសេវ...

អាន​បន្ថែម

កម្ពុជាគ្រោងអភិវឌ្ឍក្រុងសែនមនោរម្យនិងស្រុកអូររាំងនៅមណ្ឌលគិរីជាក្រុងពហុបំណងនិងក្រុងរណប

ផែនការមេ ឆ្នាំ២០២០-២០៣៥ ដែលនឹងប្ដូរមុខមាត់ខេត្តមណ្ឌលគិរី ទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ នឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយគ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ។ នេះបើយោងកិច្ចប្រជុំរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងមកនេះ។ ក្នុងផែនការមេទាំងមូលរួមមានការអភិវឌ្ឍជាច្រើនកន្លែង ដែលក្នុងនោះក្រុងសែនមនោរម្យ នឹងត្រូវអភិវឌ្ឍ ទៅជាទីក្រុងពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។ លើ...

អាន​បន្ថែម

រដ្ឋបាលខេត្តកែបគ្រោងសាងសង់កំពង់ផែទេសចរនៅលើកោះទន្សាយ

រដ្ឋបាលខេត្ត បានបង្ហាញពីគម្រោងគ្រោងកសាងកំពង់ផែទេសចរណ៍កោះទន្សាយ ខណៈក្រុមហ៊ុនវិនិយោគក្នុងស្រុក បានស្នើសុំសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម។ លោកជំទាវ អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានឱ្យដឹងនៅថ្ងៃទី១៨នេះ ថា គម្រោងកំពង់ផែទេសចរណ៍នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍ ADB ហើយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ បានដេញថ្លៃគម្រោងនេះហើយ។ លោកជំទាវ បន្តថា ការសិក្សាបឋមដំណាក់កាលទីមួយ បានបញ្ចប់រួចហើយ ដោយក្រុមហ៊ុនបានបង្ហាញពីរប...

អាន​បន្ថែម