ឯកឧត្តមស៊ុន ចាន់ថុល ជំរុញឱ្យពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពតត្រឹមខែ មិថុនា ឆ្នាំនេះ

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យក្រុមហ៊ុនទទួលខុសត្រូវបន្ថែមកំលាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពត ឱ្យបានក្នុងខែ មិថុនា ឆ្នាំ ២០២១ នេះ ក្រោយពន្យារពេលជាច្រើនសារមក។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ក្នុងកិច្ចត្រួតពិនិត្យកំពង់ផែ កាលពីព្រឹកថ្ងៃទី ៤ ខែមករា នេះ ថា៖ «ក្រុមហ៊ុន គួរបន្ថែមមនុស្សធ្វើការទៀត ឬដាក់ផែនការរាប់ថយក្រោយឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យចប់តាមផែនការនៅខែ ៦»។

«យើងធ្វើយឺតយ៉ាវបែបនេះ គឺមិនល្អទេ ខាងក្រសួងទេសចរណ៍ក៏មិនសប្បាយចិត្ត ខាងADB ក៏មិនសប្បាយចិត្ត។ ដូច្នេះ ត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស សាងសង់ឲ្យបានត្រឹមត្រូវ ត្រឹមខែ ៦ តាមការសន្យាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ឯកឧត្តម បានបន្ត។

ក្រុមហ៊ុនសាងសង់ បានទទួលសំណើរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ហើយក៏បានរាយការណ៍ថា មកទល់បច្ចុប្បន្នការសាងសង់សម្រេចបាន ៤៥% ហើយ ដោយនៅខែ មេសា ខាងមុខនេះ គឹគ្រោងនឹងបញ្ចប់គ្រោងអគារទាំងមូល។

គួរបញ្ជាក់ផងដែរថា ការជំរុញពីឯកឧត្តម គឺដោយសារតែគម្រោងនេះបានបង្អាក់ដំណើរការសាងសង់មួយរយៈ ដោយសារវិបត្តិកូវីដ ១៩ ដែលធ្វើឱ្យការសាងសង់យឺតយ៉ាវ។ (អានបន្ថែម)

កំពង់ផែទេសចរណ៍ខេត្តកំពត កំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ ហិកតា ដែលមានជម្រៅ ៤,៥ ម៉ែត្រ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីតម្លៃជាង ៨ លានដុល្លារ។ (អានបន្ថែម)

ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដឹកអ្នកដំណើរពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៣ខែ ឆ្នាំ២០២៦ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២ពាន់នាក់

ក្នុងត្រីមាសទី១ ពោលចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុ […]

រដ្ឋដាក់គោលដៅអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាកោះទេសចរណ៍លំដាប់ពិភពលោក

អន្តរក្រសួង បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងខេត […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

រដ្ឋជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះទៅពិនិត្យរមណីយដ្ឋានកោះទទឹង ដ […]

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]