កម្ពុជាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ តាមរយៈវឌ្ឍនភាពថ្មីៗនៃបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍
គម្រោងស្ថានីយវាស់វែងអចិន្ត្រៃយ៍ CORS សម្រេចបានសមិទ្ធផលសំខាន់ៗ និងបញ្ចប់ទៅតាមផែនការជាបន្តបន្ទាប់ ដើម្បីបម្រើដល់ការចុះបញ្ជីដីធ្លី ការរៀបចំទីក្រុងឆ្លាត និងការស្រាវជ្រាវវិទ្យាសាស្ត្រ ព្រះរាជាណាចក្រកម្ពុជាកំពុងតែធ្វើទំនើបកម្មយ៉ាងសំខាន់លើហេដ្ឋារចនាសម្ព័ន្ធវាស់វែង និងភូមិសាស្ត្រជាតិ ខណៈដែលគម្រោងកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ឬហៅកាត់ថា CORS សម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់។ គិតត្រឹមដំណាច...
អានបន្ថែមកម្ពុជា និងតួកគី ចាប់ដៃគូអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរក្នុងខេត្តកែប
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្មីបើកផ្លូវឱ្យមានការស្ថាបនាផ្លូវបេតុងប្រវែង ១២០០ ម៉ែត្រ ដើម្បីជំរុញសេដ្ឋកិច្ច និងអេកូទេសចរណ៍នៅក្នុងសហគមន៍នេសាទអង្គោល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី ដែលហៅកាត់ថា TİKA នៃសាធារណរដ្ឋតួកគី នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កា...
អានបន្ថែមរដ្ឋរៀបចំផែនការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរនិងដីតំបន់ជុំវិញបឹងទន្លេសាប
រាជរដ្ឋាភិបាលបានពិនិត្យ និងពិភាក្សាលើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតលើតំបន់រមណីយដ្ឋានអង្គរ និងផែនការប្រើប្រាស់ដីតំបន់ជុំវិញបឹងទន្លេសាប។ នេះបើយោងតាមកិច្ចប្រជុំ ធ្វើឡើងក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំ បានឱ្យដឹងថា គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម បានរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស...
អានបន្ថែមរដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យរដ្ឋបាល «ខេត្តកែប» ពង្រឹងការងារសំខាន់ៗចំនួន ៤ចំណុច ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងប្រែក្លាយតំបន់ឆ្នេរមួយនេះជារបៀងសេដ្ឋកិច្ចដ៏រឹងមាំនាពេលខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២...
អានបន្ថែមជោគវាសនាថ្មីនៃអាកាសយានដ្ឋានពោធិ៍ចិនតុង៖ រាជរដ្ឋាភិបាលបង្កើតក្រុមការងារជំនាញដើម្បីសិក្សាពីការកែប្រែទៅជាតំបន់បម្រើផលប្រយោជន៍សាធារណៈ
ការរក្សានូវមរតកប្រវត្តិសាស្ត្រ ជាមួយគំនិតផ្តួចផ្តើមបង្កើតជាលំហបៃតងដ៏ធំសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រង និងការប្រើប្រាស់ទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ឬព្រលានយន្តហោះពោធិ៍ចិនតុង។ យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ...
អានបន្ថែម