Uncategorized
បច្ចុប្បន្ន៖ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រកៅស៊ូ ១៧៩កន្លែង បង្កើតការងារបាន១៤ម៉ឺនកន្លែង
គិតមកទល់ពេលនេះ ឧស្សាហកម្មកៅស៊ូរបស់កម្ពុជាកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានរោងចក្រ និងសិប្បកម្មកែច្នៃចំនួន ១៧៩កន្លែង ដែលកំពុងដំណើរការនៅទូទាំងប្រទេស។ ការកើនឡើងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៤ម៉ឺនកន្លែងផងដែរ។ នេះបើយោងតាមប្រសាសន៍ របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូ របស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក នៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន ៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែបចំនួន ៥៦កន្លែង, រោងចក្រកែច្នៃទឹកជ័រខាប់មានចំនួន ១កន្លែង, សិប្បកម្មកែច្នៃកៅស៊ូសន្លឹកមានចំនួន ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង។ ជាមួយនឹងឧស្សាហកម្មកៅស៊ូទាំងនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ កម្ពុជារកចំណូលពីការនាំចេញផលិតផលកៅស៊ូបានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ […]
អានបន្ថែមក្រុមហ៊ុនច្នៃម្ហូបអាហារដ៏ល្បីមកពីប៉ូឡូញ បង្ហាញផែនការចង់ពង្រីកខ្លួននៅកម្ពុជា
ក្រុមហ៊ុនកែច្នៃចំណីអាហាររបស់ប្រទេសប៉ូឡូញ LipCo Foods បានបង្ហាញពីផែនការ ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់។ នេះបើតាមជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន ដោយបានទទួលស្គាល់ថាជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ វេទិការរដ្ឋាភិបាល និងឯកជន ត្រូវបានរៀបចំឡើងនៅរៀងរាល់៦ខែម្តង ដើម្បីផ្តល់ឱកាសឱ្យអ្នកវិនិយោគឯកជនលើកឡើងពីបញ្ហានានា និងស្វែងរកដំណោះស្រាយភ្លាមៗ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏រៀបចំកិច្ចប្រជុំប្រចាំឆ្នាំជាមួយសមាគមធុរកិច្ចល្បីៗ ដូចជាសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអឺរ៉ុប និងសមាគមធុរកិច្ចកូរ៉េផងដែរ។ ដោយឡែក លោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន LipCo ក៏បានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនខ្លួន ក្នុងផលិតកម្មកែច្នៃចំណីអាហារដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយបានបញ្ជាក់អំពីភូមិសាស្រ្តប្រទេសប៉ូឡូញ ដែលសម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំ ដូចជា ការចិញ្ចឹមជ្រូកយកសាច់ និងការដាំដំណាំផ្លែប៉ោមជាដើម។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។ […]
អានបន្ថែមគម្រោងសង់ស្ពានអាកាសភ្លោះ”សម្តេចមហាបវរធិបតី” សម្រេចបាន ៤៥%ហើយ
ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” តាមបណ្តោយមហាវិថី ៦០ម៉ែត្រ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២ សម្រេចបាន ៤៥%ហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលជួយសម្រួលដល់លំហូរចរាចរណ៍រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ វឌ្ឍនភាពការងារនេះត្រូវបានបញ្ជាក់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន លើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។ ក្រសួងបានលើកឡើងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នេះ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥៕ គួររំលឹកថា ស្ពានអាកាសភ្លោះនេះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ។ ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជា នឹងអភិវឌ្ឍខេត្តកំពង់ធំ ទៅជាមជ្ឈមណ្ឌលទេសចរណ៍ដ៏រស់រវើក
រដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅប្រែក្លាយខេត្តកំពង់ធំទៅជាមជ្ឈមណ្ឌលទេសចរណ៍ដ៏រស់រវើកដោយប្រកាសក្រុមការងារពិសេសចំនួនពីរ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ដ៏ទូលំទូលាយ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងបង្ហាញពីសក្ដានុពលខេត្តកំពង់ធំដែលសម្បូរទៅដោយវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ ជាពិសេស ខេត្តនេះមានទីតាំងភូមិសាស្រ្ត ស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជាតែម្តង។ ផែនការដ៏សំខាន់នេះត្រូវបានប្រកាសឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបលរៀបចំផែនការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការសំខាន់ៗសម្រាប់ផែនការអភិវឌ្ឍន៍ទេសចរណ៍ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធល្អៗ។ ឯកឧត្តមបានលើកឡើងថា “ខេត្តកំពង់ធំ មិនគួរគ្រាន់តែជាផ្លូវឆ្លងកាត់សម្រាប់អ្នកដំណើរដែលធ្វើដំណើរទៅកាន់ទីក្រុងសៀមរាប ឬភ្នំពេញនោះទេ។ យ៉ាងណាក៏ដោយ នៅក្នុងផែនការអភិវឌ្ឍមួយនេះ យើងចង់ប្រែក្លាយខេត្តកំពង់ធំឱ្យក្លាយទៅជាខេត្តគោលដៅកម្សាន្តអន្តរខេត្តទី១ មុននឹងទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំពេញ ឬជាខ្សែច្រវាក់គោលដៅទេសចរណ៍មួយ តាមទិសពីភ្នំពេញទៅសៀមរាប-អង្គរ ឬពីសៀមរាប-ភ្នំពេញ ឬក៏ភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀត។ ដើម្បីធានាការអនុវត្តផែនការនេះប្រកបដោយប្រសិទ្ធភាព ឯកឱត្តម វង្សី វិសុទ្ធ បានប្រកាសបង្កើតក្រុមការងារពិសេសចំនួនពីរគឺ ក្រុមទី១) នឹងត្រូវផ្តោតលើការអភិវឌ្ឍន៍តំបន់សំបូរព្រៃគុក ដែលមានភាពល្បីល្បាញផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងថ្ពក់ជាមួយសហគមន៍ និងតំបន់សក្តានុពលទេសចរណ៍ជុំវិញនោះបន្ថែមទៀត ឱ្យក្លាយជាផែនការអភិវឌ្ឍន៍ពហុទេសចរណ៍។ ក្រុមទី២) នឹងត្រូវផ្តោតលើការសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់ក្នុងក្រុងស្ទឹងសែន ឱ្យមានលក្ខណៈរស់រវើក និងកាន់តែទាក់ទាញបន្ថែមទៀត តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗដូចជា៖ ផ្សាររាត្រី និងការជិះទូកគយគន់ទេសភាពជាដើម។ល។ លើសពីនេះ […]
អានបន្ថែមបច្ចុប្បន្នគម្រោងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១៦% ហើយ
ក្រោយបើកការដ្ឋានសាងសង់អស់រយៈពេលជិត១ឆ្នាំមកនេះ បច្ចុប្បន្នគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១៦ភាគរយហើយ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ AKP នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។ ការសាងសង់ស្ពាននេះ ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការវិវឌ្ឍបង្ហាញថាគម្រោងកំពុងដំណើរការទៅតាមពេលវេលារបស់វា។ ស្ពាននេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការកកស្ទះនៅលើស្ពានព្រះមុនីវង្សបានយ៉ាងល្អ ដើម្បីកាត់បន្ថយបញ្ហាចរាចរណ៍ដែលកំពុងកើនឡើងនៅក្នុងរាជធានីដែលមានសភាពអ៊ូអរ។ ជាការកត់សម្គាល់ វានឹងតភ្ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ ទៅកាន់ទីតាំងសំខាន់ៗ រួមមានដូចជាភាគខាងត្បូងគឺអាកាសយានដ្ឋានអន្តរជាតិតេជោ និងក្រុងតាខ្មៅ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះបានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការផ្លាស់ប្តូរនៅក្នុងតំបន់ ដោយបង្កើនទំនាក់ទំនងសេដ្ឋកិច្ចសង្គមរវាងទីក្រុងភ្នំពេញ និងតំបន់ជុំវិញ។ ដោយសារស្ពាននេះជួយសម្រួលដល់ការដឹកជញ្ជូនបានកាន់តែរលូន វានឹងរួមចំណែកដល់ការពន្លឿនការអភិវឌ្ឍន៍ក្នុងស្រុក ដោយកំណត់ឡើងវិញពីរបៀបដែលទំនិញ និងមនុស្សផ្លាស់ទីឆ្លងកាត់ក្នុងតំបន់។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន […]
អានបន្ថែមគម្រោងស្ដារប្រព័ន្ធស្រោចស្រព និងរំដោះទឹកនៅភាគនីរតីនៃរាជធានីភ្នំពេញ សម្រេចបាន ៣២%
គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅភាគនីរតីនៃរាជធានីភ្នំពេញ សម្រេចការងារសាងសង់បាន ៣២% ហើយ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ អំឡុងពេលចុះពិនិត្យការដ្ឋាន ឯកឧត្តមពេជ្រ វាសនា បានជំរុញឱ្យកុងស៊ុលតង់គម្រោង និងក្រុមហ៊ុនសាងសង់បង្កើនសកម្មភាពការងារសាងសង់នៅក្នុងរដូវប្រាំងនេះ ដើម្បីសម្រេចលទ្ធផលការងារតាមផែនការដូចមានចែងនៅក្នុងកិច្ចសន្យាសាងសង់។ ជាមួយគ្នានេះដែរ ឯកឧត្តមបន្ត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងប្រជាកសិករនៅក្នុងតំបន់គម្រោង ដែលបានទទួលយក និងបានអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្តីពីការស្នើសុំផ្អាកការដាំដុះស្រូវប្រាំងនៅក្នុងតំបន់គម្រោងនៅក្នុងអំឡុងពេលនៃការជួសជុល និងការសាងសង់ឡើងវិញនៃគម្រោងនេះ។ គួររំលឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ពីរកន្លែង ខណៈក្រោយការសាងសង់រួច ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃនឹងអាចផ្តល់ទឹកធ្វើស្រែបាន ២ដងក្នុង១ឆ្នាំ ក្នុងនោះស្រូវវស្សាប្រមាណ ១៦.៩១០ហិកតា និងស្រូវប្រាំងប្រមាណ ១.៥០០ហិកតា។ (អានបន្ថែម) គម្រោងនេះត្រូវបានកំណត់ដើម្បីពង្រឹងការគ្រប់គ្រងទឹក និងលើកកម្ពស់ជីវភាពរបស់កសិកររាប់មិនអស់នៅក្នុងតំបន់ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
អានបន្ថែមច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥៖ កម្ពុជាអាចបង្កើនប្រាក់កម្ចីដល់ ២ពាន់លានSDR សម្រាប់ជំរុញការអភិវឌ្ឍន៍
ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ច្បាប់អនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីលុយពីគេបានចំនួន ២ពាន់លានអេសដេអ៊ែរ (SDR) (ជាទុនបម្រុងអន្តរជាតិរបស់IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ) ដែលមានលក្ខណៈជាការខ្ចីសម្បទាន ត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ។ នេះបើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលប្រកាសឱ្យប្រើកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ មូលនិធិនេះ នឹងផ្តោតសំខាន់លើវិស័យសំខាន់ចំនួន៤ រួមមាន៖ ១-អគ្គិសនីកម្ពុជា៖ អាចខ្ចីបានចំនួន ២០៣.៤៥០លានរៀល សម្រាប់ជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនី។ ២-រដ្ឋាករទឹកស្វយ័តភ្នំពេញ៖ អាចខ្ចីបាន ២០៣.៤៥០លានរៀល សម្រាប់អនុវត្ត គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។ ៣-រដ្ឋាករទឹកស្វយ័តសៀមរាប៖ អាចខ្ចីបាន ៦១.៥០០លានរៀល សម្រាប់អនុវត្ត គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប។ ៤-ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា៖ អាចខ្ចីបាន ១២២.០៧០លានរៀល សម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគតំបន់ឦសាន។ លើសពីនេះ រដ្ឋាភិបាលគ្រោងនឹងបោះផ្សាយមូលបត្របំណុលដែលមានតម្លៃ ៥០០ពាន់លានរៀល ដើម្បីគាំទ្រការវិនិយោគ និងរក្សាតុល្យភាពថវិកាជាតិ។ យុទ្ធសាស្ត្រនេះដែរ មានគោលបំណងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
អានបន្ថែមពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាលើកទី៩ ធ្វើការទទួលស្គាល់គម្រោងអភិវឌ្ឍន៍ និងការរចនាកំពូល
ក្រុមហ៊ុន OCIC GROUP ទទួលបានកិត្តិយសសម្រាប់គម្រោងប្រណិតប្រកបដោយនិរន្តរភាព ខណៈ V.I Land Investment CO., LTD. និង LP Residences CO., LTD បង្ហាញនូវឧត្តមភាននៃការរចនារបស់ពួកគេ ភ្នំពេញ កម្ពុជា — នៅថ្ងៃនេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាលើកទី៩ ដែលគាំទ្រដោយ CBRE កម្ពុជាបានប្រារព្ធការអបអរសាទរទៅកាន់ក្រុមហ៊ុនល្បីៗដែលជាតំណាងនៃវិស័យអចលនទ្រព្យដ៏ល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍បានប្រកាសអ្នកឈ្នះពានរង្វាន់អចលនទ្រព្យរបស់ខ្លួនក្នុងអំឡុងពេលអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិផ្តាច់មុខ អ្នកឈ្នះទទួលបានពានមាសដ៏មានកិត្យានុភាពក្នុងអំឡុងពេលពិធីពិសារអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីដែលប្រារព្ធឡើងនៅសណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនៅទីក្រុងបាងកក។ ក្នុងចំណោមអ្នកសម្រេចសមិទ្ធិផលលេចធ្លោនានា ក្រុមហ៊ុន OCIC Group បានទទួលពានរង្វាន់ការរចនាប្រកបដោយនិរន្តរភាពសម្រាប់គម្រោង Connexion ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះ ESG។ ក្រុមហ៊ុនក៏ទទួលបានពានរង្វាន់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត សម្រាប់ទីក្រុងកោះពេជ្រផងដែរ។ ទីក្រុងកោះពេជ្រ ដោយក្រុមហ៊ុន OCIC Group កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជា នៅក្នុងប្រភេទការរចនា ក្រុមហ៊ុន V.I Land Investment Co., Ltd. បានឈ្នះពានរង្វាន់ ការរចនាស្ថាបត្យកម្មគេហដ្ឋានល្អបំផុត […]
អានបន្ថែមក្រុមហ៊ុនចិន DANONG គ្រោងវិនិយោគលើវិស័យកសិកម្មនៅខេត្តតាកែវ ដោយផ្តោតលើបសុសត្វ
ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Development Group មានគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ដោយផ្តោតសំខាន់លើបសុសត្វ និងផលិតផលកសិកម្មធំៗចំនួន៤ ប្រភេទ។ នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុន ជាមួយរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានបង្ហាញពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ។ លោកបានសង្កាត់ធ្ងន់ទៀតថា គម្រោងវិនិយោគមួយនេះនឹងផ្តោតលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ៤ប្រភេទ រួមមាន៖ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ ការបង្កាត់ពូជនិងដាំពោត ការដាំដុះដំឡូងមី និងការចិញ្ចឹមជ្រូក និងគោ។ លោកបន្តថា សមាសធាតុសំខាន់ៗទាំងនេះ នឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ជាការឆ្លើយតប ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅក្នុងខេត្តសាន់តុងរបស់ប្រទេសចិន។ ឯកឧត្តមបន្តថា ប្រសិនបើបានក្រុមហ៊ុនមកចូលរួម ចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ នោះវិស័យកសិកម្មរបស់ខេត្តនឹងរីកចម្រើនបានលឿន […]
អានបន្ថែមក្រុមហ៊ុនកំពុងសង់ព្រលានថ្មីនៅក្រុងតាខ្មៅ ប្រកាសចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុន Shanghai Geoharbour Group ចង់វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបន្ថែមទៀត ខណៈកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។ នេះបើតាមជំនួបរវាងពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសាវតាររបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ អាកាសយានដ្ឋាន និងកោះសិប្បនិម្មិតជាដើម។ ដោយឡែកក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមទៀតនូវសក្ដានុពលនៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនគណៈប្រតិភូអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិន ក៏ដូចជាក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ។ ជាមួយគ្នានេះផងដែរ […]
អានបន្ថែម