Uncategorized

កម្ពុជា, UN, និង GGGI សម្រេចជ្រើសក្រុមហ៊ុនឈានមុខគេ៣ ដើម្បីជំរុញវិស័យមូលបត្របៃតងនៅកម្ពុជា

កម្ពុជា, UN, និង GGGI សម្រេចជ្រើសក្រុមហ៊ុនឈានមុខគេ៣នៅកម្ពុជា ដើម្បីដំណើរការអនុវត្តកម្មវិធីមូលបត្របៃតងជំរុញវិស័យមូលបត្របៃតង និងនិរន្តរភាព (Cambodia Sustainable Bond Accelerator, CSBA)។ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) វិទ្យាស្ថានកំណើនបៃតងសកល (GGGI) និងនិយតករមូលបត្រកម្ពុជា (SERC) បានសហការជាមួយការធានាឥណទាន និងកន្លែងវិនិយោគ (CGIF) និង GuarantCo រួមគ្នាជំរុញដំណើរការអនុវត្តកម្មវិធីមូលបត្របៃតងនៅកម្ពុជា (Cambodia Sustainable Bond Accelerator, CSBA) ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនចេញមូលបត្របំណុលបៃតង និងនិរន្តរភាព ក្នុងវិស័យឯកជននៅកម្ពុជា។ កម្មវិធីនេះ ត្រូវបានចាប់ផ្តើមជាផ្លូវការក្នុងខែមីនា ឆ្នាំ 2023 ក្នុងបំណង ។ គួរបញ្ជាក់ថា កម្មវិធី CSBA បានជ្រើសរើសក្រុមហ៊ុនឈានមុខគេនៅកម្ពុជាចំនួនបី ដើម្បីដំណើរការចេញមូលបត្របៃតង និងនិរន្តរភាពរបស់ខ្លួន។ ១) ក្រុមហ៊ុនអម្រឹត ភីអិលស៊ី (Amret PLC) ដែលជាគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុដ៏លេចធ្លោរបស់កម្ពុជា កំពុងរៀបចំចេញបណ្ណបំណុលនិរន្តរភាពចំនួន ៥០ លានដុល្លារអាមេរិក។ […]

អាន​បន្ថែម

រដ្ឋបង្ហើបពីចំណតខ្សែរថភ្លើងធន់ស្រាល(ភ្នំពេញ-ព្រលានថ្មីក្រុងតាខ្មៅ)អាចនៅAEONមានជ័យ

ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីគម្រោងផ្លូវរថភ្លើងធុនស្រាល ឬរថភ្លើងលើអាកាសរវាងទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល អាចនឹងមានចំណត ឡើង-ចុះ នៅផ្សារអ៊ីអនម៉លមានជ័យ ឬ AEON៣។ គម្រោងនេះ ត្រូវបានលើកឡើង ដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈផ្សារទំនើប អ៊ីអន ម៉ល មានជ័យ កាលពីថ្ងៃទី២៩ ខែមិថុនា។​ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “មិនយូរ មិនឆាប់ នឹងមានរថភ្លើង មកដល់ស្ថានីយ៍ចំណត អ៊ីអនម៉ល មានជ័យ”។ បើតាម ទេសរដ្ឋមន្រ្តី ជំវិញគម្រោងនេះ ក្រសួងកំពុងរកដៃគូវិនិយោគមកលើខ្សែរថភ្លើងធុនស្រាលលើអាកាស ឬក្រោមដី ហើយបានពិភាក្សាជាមួយក្រុមហ៊ុន អ៊ីអន ដើម្បីរកទីតាំងសាងសង់ស្ថានីយ៍រថភ្លើងក្នុងបរិវេនផ្សារទំនើបនេះផងដែរ។​

អាន​បន្ថែម

សមាគមសណ្ឋាគារ សហការជាមួយ LAC ដើម្បីជំរុញវិស័យសណ្ឋាគារ និងទេសចរណ៍នៅកម្ពុជា

សមាគមសណ្ឋាគារ (CHA) បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុនអាកាសចរឡានម៉ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា។ បើតាមអនុស្សារណៈ ដែលចុះកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ភាគីទាំងពីរនឹងផ្អែកលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ឡានតុន ក្លៅដ៏ “Lanton Cloud”។ បន្ថែមពីនេះ សមាគមសណ្ឋាគារកម្ពុជា នឹងជួយជ្រោមជ្រែងលើការរៀបចំសន្និសិទ្ធិផ្សព្វផ្សាយ បង្កើនអត្រាប្រើប្រាស់របស់អតិថិជន និងការគាំទ្រដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សណ្ឋាគារប្រកបដោយប្រសិទ្ធភាព ភាពពេញលេញការសន្សំសំចៃ និងភាពប្រកួតប្រជែង។ លើសពីនេះ ភាគីទាំងពីរនឹងបន្តអនុវត្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មឌីជីថល និងសេវាខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ ការផ្គត់ផ្គង់សណ្ឋាគារ ដើម្បីសម្រេចបាននូវការចែករំលែកធនធានរវាងគ្នានឹងគ្នាយ៉ាងមានប្រសិទ្ធភាព។ ដោយឡែក វេទិកាពាណិជ្ជកម្ម Lanton Cloud នឹងបើកដំណើរការផ្នែកកក់សណ្ឋាគារ នៅលើ APP របស់ខ្លួនអភិវឌ្ឍវិស័យសណ្ឋាគារ និងទេសចរណ៍ ទាញយកធនធានពីការប្រើប្រាស់កម្មវិធីអនឡាញ ក៏ដូចជាផ្តល់សេវាកម្មផ្ទាល់ខ្លួន និងតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់ក្នុងបណ្តាប្រទេសអាស៊ាន។ នាពេលអនាគត ផ្នែកកក់សណ្ឋាគារនៅលើ Lanton Cloud APP នឹងបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្ម បង្កើនការឆ្នៃប្រឌិតថ្មីផ្នែកទីផ្សារ និងវិស័យសណ្ឋាគារ  ហើយផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ប្រកបដោយផាសុកភាពជាមួយនឹងសេវាកម្ម និងផលិតផលដែលមានភាពប្រសើរជាងមុន។

អាន​បន្ថែម

ខេត្តកែបកំពុងរៀបចំសង់ផែថ្មី១ទៀតតម្លៃជាង ១លានដុល្លារ ខណៈផែសេះសសង់បាន៧០%

អាជ្ញាធរខេត្តកែប កំពុងរៀបចំសាងសង់កំពង់ផែដឹកទំនិញថ្មីមួយទៀត តម្លៃជាង ១លានដុល្លារ ខណៈកំពង់ផែសេះស បាននិងកំពុងសាងសង់សម្រេចបាន ៧០%ហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានលើកឡើងថា កំពង់ផែសេះស កំពុងសាងសង់មិនទាន់រួចរាល់ ១០០% ទេ តែសាងសង់សម្រេច​បាន ៦០ ទៅ ៧០% ហើយ ដែលគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមអភិបាល បានបន្ថែមថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែប កំពុងដាក់គម្រោងស្នើសុំវិនិយោគផែដឹកទំនិញថ្មីមួយទៀតលើដីសាធារណៈរបស់រដ្ឋ។ ឯកឧត្តមអភិបាល បានបញ្ជាក់ទៀតថា គម្រោងវិនិយោគនេះ ស្ថិតក្នុងគម្រោងវិនិយោគរបស់វិស័យឯកជន ដែលមានទំហំទឹកប្រាក់ប្រមាណជាង ១លានដុល្លារ។ គួរបញ្ជាក់ថា គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស ត្រូវបានបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩លានដុល្លារ ។ (អានបន្ថែម)

អាន​បន្ថែម

ចំណតផែកុងតឺន័រថ្មី តម្លៃជិត១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

ចំណតផែកុងតឺន័រថ្មី តម្លៃជិត១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កំពង់ផែកុងតាន័រទឹកជ្រៅនេះជាគម្រោងជំហានទី១ មានជម្រៅ ១៤,៥ម៉ែត្រ នឹងធ្វើការសាងសង់ដោយប្រើប្រាស់ប្រាក់កម្ចីពីប្រទេសជប៉ុន។ ជាជំហានទី២ មានជម្រៅទឹក ១៦,៥ម៉ែត្រ និងជំហានទី៣ ជម្រៅ ១៧,៥ម៉ែត្រ។ ការសាងសង់ចំណតកំពង់ផែថ្មី ដែលគ្រោងចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារ នេះគឺដើម្បីពង្រីកសមត្ថភាព  ដឹកជញ្ជូន ទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងផែទឹកជ្រៅ នៅក្នុងជំហានទី១នេះបញ្ចន់នៅឆ្នាំ២០២៦ នឹងជួយកាត់បន្ថយថ្លៃប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យកម្ពុជា មានលទ្ធភាពទទួលនាវាកើនឡើងពី ១៨ភាគរយ ទៅដល់ប្រមាណ ៩៣ភាគរយ៕ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃ៧ មិថុនា ឆ្នាំ២០២៣

  គម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាបរវាងទីក្រុងភ្នំពេញ​ និងក្រុងបាវិត​ក្នុងខេត្តស្វាយរៀង នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៣នេះ។ នេះបើយោងតាមឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាសំរោងអណ្តែត នាថ្ងៃទី២១ ខែមេសា ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។​ ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ដែលបានសាងសង់ផ្លូវល្បឿនលឿនដំបូងពីភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបប្រមាណ ១៣៥ គីឡូម៉ែត្រ ដែលជាផ្លូវថ្មីទាំងស្រុង។ តាមការគ្រោងទុកផ្លូវនេះនឹងចំណាយថវិកាក្នុងការសាងសង់សរុបចំនួន ១ ៦៣៨ លានដុល្លារ និងអាចបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។ ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ របស់រាជធានីភ្នំពេញ ផ្លូវល្បឿនលឿននេះ នឹងឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង បញ្ចប់នៅក្រុងបាវិត ជាប់ព្រំដែនកម្ពុជា-វៀតណាម។

អាន​បន្ថែម

កម្ពុជាកំពុងសង់ស្ពានខ្ពស់ជាងគេតម្លៃជិត ២៣លានដុល្លារ នៅខេត្តពោធិ៍សាត់

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសាងសង់ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ដែលជាស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពានដែលកំពុងសាងសង់នេះ គឺស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ10 តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ128+915។ (អានបន្ថែម) គួរបញ្ជាក់ថា ស្ពាននេះមានកម្ពស់ 90ម៉ែត្រ ប្រវែង 530ម៉ែត្រ ទទឹង10ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត3 ដែលមានបន្ទុក (Design Load) ចំនួន 55T។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា គម្រោងនេះ គ្រោងចំណាយថវិកាអស់ 22.92 លានដុល្លារ និងរយៈពេលសាងសង់ 28ខែ ពោលគឺចាប់ផ្តើមសាងសង់កាលពីខែកុម្ភ: ឆ្នាំ2023នេះ ហើយគ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ2025។

អាន​បន្ថែម

បុរី ប៉េង ហួត នឹងប្រារព្ធកម្មវិធីសង្គ្រាន្តដ៏ធំ នៅថ្ងៃចូលឆ្នាំខ្មែរ ក្នុងគម្រោងប៉េងហួតបឹងស្នោ

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បុរី ប៉េង ហួត​ នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយមានឈ្មោះថា ប៉េង ហួត សង្ក្រាន្ត​ ដែលនឹងប្រព្រឹត្តិឡើងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ ១៥ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នេះ។ កម្មវិធីនេះនឹងចាប់ផ្តើមពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់ ស្ថិតនៅក្នុងបរិវេណសួនបែបអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលនឹងនាំមកនូវផ្ទាំងទស្សនីយភាពមហោស្រពសិល្បៈបុរាណ របាំប្រពៃណី រួមទាំងការប្រគុំតន្ត្រីបុរាណ និងសម័យ ការលេងល្បែងប្រជាប្រិយ អមជាមួយនឹងការតុបតែងរចនាបថខ្មែរ និង ភ្លើងបំភ្លឺជាច្រើនពណ៌ស្អាតៗដ៌អស្ចារ្យមិនធ្លាប់មានពីមុនមក។ គួរម្លឹកថា កន្លងមកបុរី ប៉េង ហួត បាននាំមកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនមានដូចជា បុណ្យហាឡូវីន បុណ្យឆ្លងឆ្នាំសកល និងបុណ្យណូអែល ដែលទាក់ទាញអ្នករស់នៅក្នុង និងក្រៅគម្រោងបុរី ប៉េង ហួត ឱ្យមកចូលរួមទស្សនា យ៉ាងច្រើនកុះករប្រមាណជាង ១០ម៉ឺននាក់ នៅបរិវេណសួនសួនអឺរ៉ុប ភីអេច​ […]

អាន​បន្ថែម

កូរ៉េជួយកម្ពុជា ១០លានដុល្លារ អនុវត្តគម្រោង «ភូមិសន្តិភាព» នៅខេត្តសំខាន់ៗ៣

ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ KOICA នឹងអនុវត្តគម្រោង «កសាងភូមិសន្តិភាព» ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន ក្នុងតម្លៃ១០លានដុល្លា នាពេលខាងមុខនេះ។នេះបើតាមជំនួប ពិភាក្សាការងាររវាងលោកYonghwa SHIN អនុប្រធាន​KOICA​ ជាមួយក្រុមការងារប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។ លោក លី​ សុវណ្ណារិទ្ធិ​ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កិច្ចពិភាក្សានេះ គឺបានផ្តោតលើ ការងារស្តីពីការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ”​ ក្រោមគម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ KOICA ក្រោមថវិកាចំនួន ១០លានដុល្លារអាមេរិក សម្រាបដំណើរការនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន។ អនុប្រធាន KOICA លោក Yonghwa SHIN បានឱ្យដឹងថា គម្រោង «ការកសាងភូមិសន្តិភាព តាមរយៈការ អភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ» គឺធ្វើឡើងដើម្បីអភិវឌ្ឍប្រកបដោយនិរន្ត៍ភាព និងបរិយាប័ន ក្នុងតំបន់ជនបទ នៃភាគពាយ័យ្យនៃប្រទេសកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។ តំណាង KOICA រូបនេះ បានបញ្ជាក់បន្តថា ការអនុវត្តគម្រោងក្នុងខេត្តទាំង៣នេះ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែសីហា […]

អាន​បន្ថែម

មន្ទីរពេទ្យតេជោសែនកោះធំ តម្លៃ ១០លានដុល្លារ សង់បានជាង ៨០ភាគរយ ហើយ

គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន ៨០.៥១% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំព្រែកជ្រៃ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ការចុះត្រួតពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ នាពេលនេះ គឺដើម្បីតាមដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនកាគ្រោងទុក នឹងឈានដល់ការដាក់ដំណើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ សូមជម្រាបជូនថា មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំង ប្រមាណជា ១០លានដុល្លារ សម្រាប់ការសាងសង់។ អគារមន្ទីរពេទ្យនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិកតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ជាន់។ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕ […]

អាន​បន្ថែម