Uncategorized

ខេត្តកំពង់ស្ពឺ ស្វាគមន៍គម្រោងវិនិយោគថ្មីមួយតម្លៃ ៦ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុន RED MARS GARMENT (CAMBODIA) CO., LTD លើគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយកន្លែង។ យោងតាមការប្រកាសរបស់ CDC ចេញកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ គម្រោងនេះមានទុនវិនិយោគ ៥,៧លានដុល្លារ ដោយមានទីតាំងស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រោងចក្រនេះនឹងអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា បានចំនួន ១.៦៤៨កន្លែង នៅពេលដំណើរការ។ គួរបញ្ជាក់ដែរថា ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៧ គម្រោង ក្រោមទុនវិនិយោគសរុបរហូតដល់ជិត ២៤០០លានដុល្លារអាមេរិក។  

អាន​បន្ថែម

ក្រុមហ៊ុនចិនដាំដើមឈើរាប់ពាន់ បង្កើតខ្សែក្រវាត់ពណ៌បៃតង ៣៥គម តាមបណ្ដាយផ្លូវល្បឿនលឿន

ក្រុមហ៊ុនចិនកំពុងបណ្តុះកូនឈើពិសេសជាច្រើនដើម ដើម្បីបង្កើតបានជាខ្សែក្រវាត់ពណ៌បៃតងប្រវែងសរុប ៣៥គីឡូម៉ែត្រ នៅតាមបណ្ដាយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ បើយោងតាមទំព័រ Facebook របស់ផ្លូវល្បឿនលឿន កាលពីថ្ងៃទី ១៧ ខែមីនា ការដាំដើមឈើនេះ គឺដើម្បីបង្កើនភាពបៃតង និងកាត់បន្ថយសម្លេងរំខាន នៅតាមតំបន់ដែលងាយនិងរងការប៉ះពាល់ដូចជា សាលារៀន មន្ទីពេទ្យ និងទីវត្តអារាម ជាដើម។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.។ គម្រោងនេះ បច្ចុប្បន្នសម្រេចបានជាង ៨០% ហើយ ដោយគ្រោងនឹងឱ្យដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលលឿនជាងផែនការ។ (អានបន្ថែម)

អាន​បន្ថែម

អង់គ្លេសជួយកម្ពុជាក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិក

សេចក្ដីព្រាងផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានរៀបចំរួចរាល់ហើយ កាលពីថ្មីៗនេះ ដោយបច្ចុប្បន្នកំពុងស្ថិតក្រោមការពិភាក្សា វាយតម្លៃ និងប្រមូលធាតុចូលបន្ថែមពីសំណាក់វិនិយោគិន និងដៃគូពាក់ព័ន្ធ។ កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ត្រូវបានលើកយកមកពិភាក្សាដោយអ្នកជំនាញមកពីក្រសួង និងស្ថាប័នចំនួន៨ ដោយមានការគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស និង ក្រុមហ៊ុន Boston Consulting Group (BCG) ដើម្បីស្វែងរកទស្សនៈ និងមតិកែលម្អបន្ថែម។ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្តម សុខ ចិន្តាសោភា ថាបន្ទាប់ពីប្រមូលធាតុចូល និងមតិយោបល់ទាំងអស់ពីវិនិយោគិន និងអ្នកជំនាញក្នុងឧស្សាហកម្មនេះ ផែនទីបង្ហាញផ្លូវនឹងត្រូវដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុនអនុម័តចុងក្រោយដោយរាជរដ្ឋាភិបាល។ វិស័យយានយន្ត និងអេឡិចត្រូនិច នឹងក្លាយវិស័យអាទិភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជារយៈពេលវែង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥ ដល់ ២០២៥ និងផែនការស្តារសេដ្ឋកិច្ចឆ្នាំ ២០២១ ដល់ ២០២៣។ បើអនុវត្តជោគជ័យ វិស័យពីរនេះ នឹងអាចបង្កើតផលប្រយោជន៍ជាច្រើន ដោយនឹងបង្កើនតម្លៃនាំចេញដល់ទៅ ២ពាន់លានដុល្លារ និងការបង្កើតការងារថ្មីជាង ២២ ០០០ […]

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យដំបូងគេដែលចុះបញ្ជីក្នុងទីផ្សារមូលបត្រ បើកលក់ភាគហ៊ុនជាផ្លូវការហើយ

ក្រុមហ៊ុនអភិវឌ្ឈន៍លំនៅឋាន JS Land PLC បានប្រកាសលក់ភាគហ៊ុនក្នុងទីផ្សារមូលបត្រកម្ពុជា ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១០ខែកុម្ភៈ នេះត ពោលគឺបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យដំបូងបង្អស់ ដែលចុះបញ្ជីក្នុងផ្សារមូលបត្រនៅកម្ពុជា។ ក្រុមហ៊ុន JS Land PLC គ្រោងបោះផ្សាយភាគហ៊ុនដើម្បីប្រមូលទុនសរុបប្រមាណ ៤៦ប៊ីលានរៀល ឬប្រមាណ ១២លានដុល្លារ ដោយ១ ភាគហ៊ុន មានតម្លៃ ចាប់ពី ១ ៩០០រៀល។ ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា វត្តមានថ្មីរបស់ក្រុមហ៊ុនមួយនេះ នឹងធ្វើជាគំរូនាំមុខសម្រាប់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ឬក្រុមហ៊ុនក្នុងវិស័យនានា ពិចារណាពីធ្វើពិពិធកម្មប្រភពទុនតាមរយៈផ្សារហ៊ុន ដើម្បីចាប់យកឱកាសរីកចម្រើនជាមួយគ្នា។ គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៥ ដែលរួមមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៦ផ្សេងទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ សរុបទុនដែលក្រុមហ៊ុនទាំងអស់ប្រមូលកៀរគរបានពីទីផ្សារមូលបត្រមានប្រមាណជាង ២៨១លានដុល្លារ។      

អាន​បន្ថែម

អាជ្ញាធរខេត្តបាត់ដំបងបើកការដ្ឋានជួសជុលផ្លូវចំនួន ៦ខ្សែ ក្នុងក្រុងបាត់ដំបង

អាជ្ញាធរខេត្តបាត់ដំបង កាលពីថ្ងៃទី ២៥ ខែមករា កន្លងទៅ បានបើកការដ្ឋានលើកកម្ពស់គុណភាពផ្លូវសំខាន់ៗចំនួន ៦ខ្សែ និងជួសជុលផ្លូវសំបុកមាន់មួយចំនួនទៀតនៅក្នុងក្រុងបាត់ដំបង។ ផ្លូវទាំង ៦ ខ្សែ ដែលនឹងត្រូវជួសជុលដោយក្រាលកៅស៊ូប្រភេទ DBST រួមមាន ផ្លូវលេខ ៥២៦ ផ្លូវលេខ ៦១៤ ផ្លូវលេខ ៥៣០ ផ្លូវលេខ ៧១៦ ផ្លូវលេខ ១៣៩ ផ្លូវលេខ ១១១ ដែលប្រវែងសរុបប្រមាណ ៥,៦ គីឡូម៉ែត្រ។ ក្រៅពីការងារជួសជុល អាជ្ញាធរខេត្តបាត់ដំបង ក៏បានបញ្ជាឱ្យមានការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ តាមដីចំណីផ្លូវសាធារណៈ សំណង់អាណាធិបតេយ្យ និងការលក់ដូរឱ្យមានរបៀបរៀបរយជាងមុន។

អាន​បន្ថែម