Uncategorized

២០២៣ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៥,៦ភាគរយ ទាបជាងការរំពឹងបន្តិច

សេដ្ឋកិច្ចកម្ពុជា រំពឹងជាថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៦ភាគរយ ប៉ុន្តែសម្ទុះកំណើននេះមានការថមថយជាងការរំពឹងទុកបន្តិច។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួលេខកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិកាសាធារណៈ ស្តីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣”  នៅព្រឹកថ្ងៃទី២៥ ខែមករា។ ក្រសួងបញ្ជាក់ថា វិស័យសំខាន់ៗគាំទ្រកំណើនសេដ្ឋកិច្ច មានដូចជា វិស័យកម្មន្តសាល វិស័យកសិកម្ម និងវិស័យទេសចរណ៍។ ក្រសួងរម្លឹកទៀតថា វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតក្នុងរង្វង់ ១,១ ភាគរយ និង១,២ភាគរយ​ រៀងគ្នា ដោយសារការរំពឹងទុកនូវការងើបឡើងវិញយឺតនៃរំហូរវិនិយោគទុនពីបរទេស ខណៈវិស័យនេះរំពឹងថានឹងបន្តទ្រទ្រង់ដោយការវិនិយោគ និងតម្រូវការក្នុងស្រុក (ផ្នែកលំនៅឋាន) និងនិន្នាការនៃសកម្មភាពសំណង់បម្រើឱ្យឧស្សាហកម្ម និងសេវាកម្មក្នុងស្រុក។ សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,២​ ភាគរយ ក្នុងឆ្នាំ២០២២។  

អាន​បន្ថែម

Top Resume Service

Are you thinking of using a resume-writing service? Here are some tips for selecting the best service. Regardless of whether you’re looking for a free resume service or a paid one, make sure you research their services and ask a lot of questions. Ask for examples and ask about the possibility of being interviewed. Check […]

អាន​បន្ថែម

គិតត្រឹមខែសីហានេះ គម្រោងពង្រីកផ្លូវជាតិលេខ៤៨ សម្រេចបាន ជាង១០ភាគរយ

ការសាងសង់ពង្រីកគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់រវាង ស្រុកស្រែអំបិល និងទីក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន​ ជាង ១០​ភាគរយ ចាប់តាំងពីបើកការដ្ឋាននៅដើមឆ្នាំ២០២២នេះមក។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានបញ្ជាក់នៅថ្ងៃទី៨ ខែកញ្ញា នេះថា គិតត្រឹមចុងខែសីហា ការងារសាងសង់ពង្រីកគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន ១០.១៧ភាគរយ។​ គម្រោងពង្រីកផ្លូវជាតិលេខ៤៨ ពីពីរគន្លងទៅ បួនគន្លង មានប្រវែង ១៤៨គីឡូម៉ែត្រ។ (អានបន្ថែម) សាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture គម្រោងសាងសង់ និងពង្រីកផ្លូវនេះ ចំណាយថវិកាប្រមាណ ៦៥លានដុល្លារ ដែលជាកម្ចីពីសាធារណរដ្ឋកូរ៉េ។ តាមការគ្រោងទុក គម្រោងសាងសង់ និងពង្រីកផ្លូវនេះ នឹងចំណាយពេលសាងសង់៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

អាន​បន្ថែម

ជនបរទេសដែលស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅអាចធ្វើបណ្ណទស្សនាអង្គរដោយឥតគិតថ្លៃ

ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យជនបរទេស ឬវិនិយោគិនដែលកំពុងស្នាក់នៅកម្ពុជា អាចធ្វើការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយឥតគិតថ្លៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ កញ្ញា ២០២២។ តាមប្រភពខាងលើបញ្ជាក់ថា ការចូលទស្សនាដោយឥតគិតថ្លៃនេះ គឺសំដៅដល់មន្រ្តីទូត, វិនិយោគិន, មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ, ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ, អ្នកជំនាញធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារ ដែលបានស្នាក់នៅជាមួយផងដែរ។ ដើម្បីធ្វើការស្នើសុំបណ្ណនេះបាន អ្នកស្នើសុំទាំងអស់ត្រូវបំពេញបែបបទតាមប្រព័ន្ធអនឡាញ (ឬ គេហទំព័ឬគ្រឹះស្ថានអង្គរ ឬ spass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី៩ កញ្ញា ២០២២។ ម្យ៉ាងទៀត ក៏អាចមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលចាប់ពី២ឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត ៤x៦ មួយសន្លឹក។ រដ្ឋាភិបាលកម្ពុជាដាក់ចេញគោលការណ៍នេះឡើង គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺចង់ជំរុញវិស័យទេសចរណ៍ក្រោយវិបិត្តកូវិដ១៩ ឱ្យ ងើបឡើងវិញឱ្យបានយ៉ាឆាប់រហ័សផងដែរ។

អាន​បន្ថែម

ក្រសួងបរិស្ថានកំពុងសិក្សាបង្កើតឧទ្យាជាតិបាតសមុទ្រនៅក្នុងខេត្តកែប

ក្រសួងបរិស្ថាន កំពុងសិក្សាបង្កើតឧទ្យានជាតិបាតសមុទ្រនៅក្នុងខេត្តកែប ដើម្បីប្រែក្លាយជារមណីយដ្ឋានទេសចរណ៍​ថ្មី​មួយ និងទាក់ទាញភ្ញៀវទេសចរណ៍មកលំហែកំសាន្តឱ្យកាន់តែច្រើន ខណៈបច្ចុប្បន្ននេះ កម្ពុជាមានតំបន់​ឧទ្យាន​ជាតិ​​សមុទ្រចំនួន ២រួចមកហើយ​។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ​សួង​បរិស្ថាន​ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម បានមានប្រសាសន៍ថា ដោយមានសំណើពីរដ្ឋបាលខេត្តកែប ក្រសួងបរិស្ថាន​កំពុង​បន្តសិក្សាឡើងជាគម្រោងឧទ្យានជាតិបាតសមុទ្រ ព្រោះតំបន់នោះមានធនធានធម្មជាតិសំបូរបែបរួមមានស្មៅសមុទ្រ ផ្កាថ្ម ជ្រូកសមុទ្រ​ និងត្រីដូហ្វីនជាដើម។ តំបន់ឧទ្យានជាតិ គឺសំដៅដល់តំបន់ធម្មជាតិក្នុងដែនដីគោក​ ឬដែនទឹកដែលត្រូវបានកំណត់ ដើម្បីការពារខាង​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ីមួយ ឬច្រើនក្នុងតំបន់សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា តំបន់នេះ ក៏កម្រិតនៃការប្រើប្រាស់ ដែលអាចធ្វើឱ្យខូចខាត ឬបំផ្លិតបំផ្លាញដល់​ធនធាន​ជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារតួនាទីរបស់តំបន់នោះ។ គួរបញ្ជាក់ថា ត្រឹមខែសីហា ឆ្នាំ២០២២នេះ កម្ពុជាមានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និង​របៀង​អភិរក្សជីវៈចម្រុះ ចំនួន ៧៦ទីតាំង ដែលមានផ្ទៃដីសរុបទំហំ ៧លាន ៣សែនហិកតា ស្មើនឹង ៤១% នៃផ្ទៃដីប្រទេស។ (អានបន្ថែម) ក្នុងចំណោមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងនេះ […]

អាន​បន្ថែម

៥ឆ្នាំចុងក្រោយនេះ មានរោងចក្រចំនួន ១៩៤៧ និងសហគ្រាសធុនតូច-មធ្យមជាង ៤៣ម៉ឺន បានចុះបញ្ជីថ្មី

គិតត្រឹមរយៈពេល ៥ឆ្នាំចុងក្រោយ មកទល់នឹងខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​​នវានុវត្តន៍ បានចុះបញ្ជីរោងចក្របានចំនួន ១៩៤៧ ទីតាំង ដែលបង្កើតការងារបានចំនួន១ ០៤៤ ២២៦ កន្លែង​។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ​របស់​ក្រសួង​ឧស្សាហកម្ម ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះផងដែរ បច្ចុប្បន្ននេះ កម្ពុជាមានសួនឧស្សាហកម្មចំនួន ១៣កន្លែង មានរោងចក្រចំនួន ៨៥ទីតាំង បង្កើតការងារបានចំនួន ៦២៦២៦ នាក់ ដែលទុនវិនិយោគសរុប ៤០៣​ លានដុល្លារអាមេរិក។ ខណៈនេះផងដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំនួនសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកម្មន្តសាល ចុះបញ្ជីបានចំនួន ៤៣៨១៣មូលដ្ឋន បង្កើតការងារបាន ៤៤២៨៣៨នាក់ ដែលមានការកើនឡើងចំនួន ៤៤២៣ មូល​ដ្ឋាន បើធៀបនឹង ៥ឆ្នាំមុន ស្មើនឹង១១,២២ %។ ដោយឡែក គិតត្រឹម៧ខែដំបូង ដើមឆ្នាំ២០២២ […]

អាន​បន្ថែម

NBC៖ វិស័យសំណង់ និងអចលនទ្រព្យ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ឆ្នាំ២០២២នេះ

វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងចូលរួមចំណែក​ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃធ​នាគារជាតិនៃកម្ពុជា។ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធ​នាគារជាតិនៃកម្ពុជា បានលើកឡើថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងរង្វង់ ៥,៣% ក្នុងឆ្នាំ២០២២នេះ។ ក្នុងកិច្ចប្រជុំបូកសរុបការងារ​របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២០ ឯកឧត្តម ជា ចាន់តូ  ថ្លែងថា៖ “សកម្មភាព​សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹង​ដោ​យសុទិដ្ឋិនិយម​ថា​ បន្ត​ងើបឡើងប្រមាណ ៥,៣% ខ្ពស់ជាងឆ្នាំ២០២១ ដែលមានកម្រិត ៣% ដែលគាំទ្រជាចម្បងដោយកំណើនការនាំចេញ​នៃវិស័យកម្មន្តសាល កំណើនវិស័យ​សំណង់និង​អចលនទ្រព្យ និងកសិកម្ម​ ជាមួយនឹងការងើបឡើងសន្សឹមៗនៃ​វិស័យ​ទេសចរណ៍”។ ទោះជាយ៉ាងណា ឯកឧត្តម ជា ចាន់តូ គូសបញ្ជាក់ថា សេដ្ឋកិច្ច​កម្ពុជា​ ក៏​អាច​ប្រឈម​​​នឹង​ភាព​មិន​ប្រា​កដ​ប្រជា​មួយ​ចំនួន​ ដូចជា៖ ហានិភ័យនៃ​ការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​​សហភាព​អឺរ៉ុប ដែលអាច​​ប៉ះពាល់​​ដល់​ការ​នាំ​ចេញ​ និងការថមថយកំណើន​សេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការ​ងើបឡើង​វិញនៃវិស័យ​ទេសចរណ៍​ និងអចលនទ្រព្យ។​

អាន​បន្ថែម

ក្រុមហ៊ុនអភិវឌ្ឍដ៏ធំរបស់កូរ៉េ គ្រោងមកសង់សាកលវិទ្យាល័យគិលានុបដ្ឋាយិកានៅកម្ពុជា

ក្រុមហ៊ុន Booyoung Group បានបង្ហាញពីគម្រោងសាងសង់សាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកានៅកម្ពុជា។ នេះបើយោងតាមជំនួបសម្ដែងការគួរសមរវាង អគ្គនាយកក្រុមហ៊ុន Booyoung Group ជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលថ្ងៃទី២២ ខែមិថុនា ២០២២។ ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន Booyoung Group បានលើកឡើងថា ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែរីកចំរើន ក្រុមហ៊ុនចង់សាងសង់សាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកា និងបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកាក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ពាក់ព័ន្ធនឹងគម្រោងនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញការគាំទ្រដល់គម្រោងបើកសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបើកសាកលវិទ្យាល័យបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកា។ ឯកឧត្តម ក៏បានចាត់ទុកថា គម្រោងនេះ នឹងជួយលើកកម្ពស់ដល់វិស័យអប់រំនៅកម្ពុជាក្នុងរូបភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស ក៏ដូចជាបង្កើតឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា ដោយក្រសួងអប់រំ យុវជន និងកីឡានឹងជួយគាំទ្រគម្រោងនេះឲ្យបានជោគជ័យ។ គួរបញ្ជាក់ដែរថា Booyoung Group ត្រូវបានគេដឹងថា គឺជា​ក្រុមហ៊ុន​ពហុ​ធុរកិច្ចដ៏​ធំ​របស់​សាធារណ​រដ្ឋ​កូរ៉េ​ ​ ដែល​មាន​បទ​ពិសោធ​ជាច្រើន​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​សំណង់ និងអចលនទ្រព្យជាដើម៕

អាន​បន្ថែម

ផ្សារកំពង់ពពិលថ្មីតម្លៃជាង១ លានដុល្លារនៅខេត្តព្រៃវែងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ផ្សារកំពង់ពពិលថ្មី តម្លៃប្រមាណ ១,៤៧​ លានដុល្លារអាមេរិក ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ផ្សារថ្មីនេះ ត្រូវបានសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២២ ដោយជំនួសនូវផ្សារចាស់ដែលបានរងគ្រោះដោយអគ្គីភ័យ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង និងសប្បុរសជនដទៃទៀត។ ក្រោយសាងសង់រួចរាល់​ ផ្សារនេះ មានផ្ទៃក្រឡាប្រមាណ ៣ពាន់ម៉ែត្រក្រឡា មានបណ្ដោយ៦២ម៉ែត្រ ទទឹងជាង ៥៧ម៉ែត្រ កម្ពស់២ជាន់ មានតូបសរុបប្រមាណ ៤១០តូប។ មិនតែប៉ុណោះ ផ្សារនេះមានបំពាក់ដោយប្រព័ន្ធអគ្គិសនី ទឹកស្អាត ប្រព័ន្ធលូរំដោះទឹក អំពូលភ្លើង និងការស្ថាបនាផ្លូវបេតុងភ្ជាប់ពីផ្សារទៅផ្លូវជាតិលេខ៨ ប្រវែងជាង៤០០ម៉ែត្រ។​ សម្តេច ស ខេង បានស្នើដល់អាជីវករទាំងអស់ ត្រូវសហការជាមួយគណៈកម្មការផ្សារ និងអាជ្ញាធរដែនដី ដោយរៀបចំកន្លែងលក់ដូរទៅតាមប្រភេទនៃមុខទំនិញ ឲ្យមានសន្តិសុខ និងសណ្ដាប់ធ្នាប់។​ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានលើកឡើងផងដែរ ពីសមិទ្ធផលនានាអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ និងស្ពានក្នុងខេត្ត […]

អាន​បន្ថែម

ផ្លូវសំខាន់ៗ៥ខ្សែ នៅស្រុកស្ទឹងត្រង់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ

ផ្លូវកៅស៊ូប្រភេទDBST ៥ខ្សែ ប្រវែង ២៧,៩៧គម ត្រូវបានប្រកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរជាមួយនិងអភិបាលខេត្តកំពង់ចាម។ ផ្លូវកៅស៊ូ ៥ខ្សែនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ឧសភា ២០២២ ដែលស្ថិតក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ឯកឧត្តម ហ៊ុន ម៉ាណែត​  ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាមផងដែរ។ (អានបន្ថែម)

អាន​បន្ថែម