USAID កំពុងសិក្សាគម្រោងសង់ផ្លូវសំខាន់ ០១ខ្សែ ប្រវែងជាង ២០គ.ម ឡើងភ្នំត្បែង

ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងជួយសហគមន៍ ០៣នៅក្នុងខេត្តព្រះវិហារ ក្នុងការសិក្សាវាយតម្លៃទីតាំងបឋម ដើម្បីសាងសង់ផ្លូវលំ ០១ខ្សែ ប្រវែង ២០,២៣ គីឡូម៉ែត្រ ឡើងទៅលើភ្នំត្បែង ដែលនឹងតភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិ ចាក់អង្រែ តាំងយូ និងដាតាវឹក។

ប្រភពពីមន្ត្រីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះថា ចម្ងាយផ្លូវដែលកំពុងសិក្សានេះមានប្រវែងសរុបនៃផ្លូវលំដែលសិក្សាថ្មីនេះគឺ ២០,២៣ គីឡូម៉ែត្រ។ ផ្លូវលំនឹងចាប់ផ្តើមពីចំណុចឡើងភ្នំត្បែង តាមជណ្តើរឈើដែល ទើបសាងសង់ថ្មីនៅសហគមន៍ចាក់អង្រែ។ នៅលើកំពូលភ្នំផ្លូវលំនេះ នឹងត្រូវធ្វើកាត់តាមលំនាំធម្មជាតិនៃភ្នំ និងជ្រលងភ្នំ ដែលមាននៅលើភ្នំត្បែង។ កន្លែងសម្រាក និងចំណុចចាប់អារម្មណ៍ជាច្រើន នឹងត្រូវបានបញ្ចូលទៅក្នុងផ្លូវលំថ្មីនេះសម្រាប់អ្នកឡើងភ្នំ។ នៅតាមផ្លូវលំនេះ នឹងមានទឹកហូរ ទឹកធ្លាក់ ដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ ជម្រកសត្វព្រៃ និងបក្សី ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច វត្តអារាម និងទីសក្ការៈបូជា។

បន្ថែមពីនេះ ចំណុចកណ្តាលនៃផ្លូវលំនេះ គឺជាកន្លែងបោះជំរុំនៅសហគមន៍តាំងយូ ដែលភ្ញៀវទេសចរអាចចំណាយពេលគេងមួយ យប់នៅទីនេះ ដែលរៀបចំដោយសហគមន៍ ហើយវាមានទីតាំងស្ថិតនៅលើច្រាំងនៃភ្នំ។ ផ្លូវថ្មីនេះនឹងបញ្ចប់នៅត្រឹមសហគមន៍ដាតាវឹក ដែលភ្ញៀវទេសចរ នឹងចុះពីភ្នំត្បែងតាមរយៈ ជណ្តើរឈើមួយផ្សេងទៀត។ ផ្លូវលំនេះក៏អាចងាយស្រួលសម្រាប់ការជិះកង់លើភ្នំ ដែលទីនោះក៏មានកង់សម្រាប់ជួលនៅលើកំពូលភ្នំត្បែងនេះផងដែរ។

ប្រភពដដែលបញ្ជាក់ទៀតថា នៅពេលដែលការពិនិត្យ និងវាយតម្លៃបរិស្ថានសម្រាប់ផ្លូវលំថ្មីនៅលើភ្នំត្បែងនេះត្រូវបានបញ្ចប់ សមាជិកសហគមន៍ នឹងដាក់សំណើទៅអាជ្ញាធរឃុំ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ដើម្បីការគាំទ្រហិរញ្ញវត្ថុក្នុងការសាងសង់ផ្លូវថ្មីនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]