Vingroup ឈានចូលទៅក្នុងទីផ្សារអូស្ត្រាលី

បើយោងតាមកាសែតអូស្ត្រាលី Vingroup ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនាំមុខគេរបស់ប្រទេសវៀតណាម បានចូលទីផ្សារអូស្ត្រាលី បន្ទាប់ពីមានកិច្ចព្រមព្រៀងដីធ្លីក្នុងតម្លៃ ១៦ លានដុល្លារ ដែលធ្វើឡើងនៅក្នុងសង្កាត់ដែលជាមជ្ឈមណ្ឌលជំនួញនៅទីក្រុងស៊ីដនី។

មានការរាយការណ៍ថានឹងមានការសាងសង់បណ្តុំសណ្ឋាគារមួយនៅក្នុងទីក្រុង ដែលមានចំនួន ១៧២ បន្ទប់ នៅលើទំហំដី ១,០៣០ ម៉ែត្រការ៉េ ប៉ុន្តែនៅមិនទាន់មានការអនុម័តយល់ព្រមលើគម្រោងការអភិវឌ្ឍនេះទេ។ ជាមួយគ្នានេះ ក៏មានការរំពឹងថា Vingroup នឹងសាងសង់គម្រោងអភិវឌ្ឍន៍មួយដែលមានការប្រើប្រាស់ចម្រុះ ហើយដែលក្នុងនោះក៏មានសណ្ឋាគារដែរ។

គួរបញ្ជាក់ថា ការអភិវឌ្ឍផ្នែកអចលនទ្រព្យរបស់ Vingroup នៅប្រទេសវៀតណាម រួមមានខុនដូ និងវីឡាប្រណិត ផ្សារទំនើប បណ្តុំអាគារខ្វាត់ខ្វែងសម្រាប់ទេសចរណ៍ ព្រមទាំងហាងលក់ទំនិញរាយផងដែរ ហើយ Vingroup មានកន្លែងកំសាន្តចំនួនបីនៅឆ្នេរញ៉ាត្រាង និងសណ្ឋាគារ​ Vinpearl Premium Da Nang ដែលមាន២០០បន្ទប់នៅកណ្តាលក្រុង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]