Vinhomes ចុះបញ្ជីក្នុងផ្សារហ៊ុនហូជីមិញ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់វៀតណាមបានចុះបញ្ជីភាគហ៊ុនចំនួន ២,៧ប៊ីលានហ៊ុននៅក្នុងផ្សារហ៊ុនហូជីមិញ (HoSE) សម្រាប់វីឡាប្រណីត និងអាផាតមិនរបស់ខ្លួន។

ក្រុមហ៊ុន Vingroup ដែលមានមូលដ្ឋាននៅទីក្រុងហាណូយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ដោយមានភាគហ៊ុន ៦៩,៦៧ភាគរយនៃដើមទុនសរុបរបស់ក្រុមហ៊ុន Vinhomes ដែលបានចុះបញ្ជីក្នុងតម្លៃ ១,១៧ ប៊ីលានដុល្លារអាមេរិក។

ក្រុមហ៊ុន Vingroup មានម៉ាកអចលនទ្រព្យជាច្រើនរួមមាន Vinhomes Royal City (ហាណូយ) Vinhomes Times City (ហាណូយ) Vinhomes Riverside (ហាណូយ) និង Vinhomes Dong Khoi (ទីក្រុងហូជីមិញ) ។

ធនាគារបរទេសចំនួន៤ ត្រូវបានគេកំណត់ថាជាអ្នកទិញការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ Vinhomes ដែលក្នុងនោះមាន Citigroup, Credit Suisse, Deutsche Bank និង Morgan Stanley ។

ការលក់ភាគហ៊ុនបានមកពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមដែលជំរុញដោយតម្រូវការក្នុងស្រុក ចំណូលពីការនាំចេញ និងការកែទម្រង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]