WWF ព្រមាន៖ ខ្សាច់​ទន្លេ​មេគង្គក្នុងប្រទេសវៀតណាម​ អាចនឹងអស់​នៅឆ្នាំ២០៣៥

មូលនិធិសត្វព្រៃពិភពលោក (World Wildlife Foundation-WWF) បានព្រមានថា ខ្សាច់នៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាមអាចនឹងអស់នៅឆ្នាំ២០៣៥ ជាមួយនឹងផលប៉ះពាល់និងមហន្តរាយជាច្រើនលើប្រព័ន្ធអេកូឡូស៊ី ដោយសារការរួមបញ្ចូលគ្នានៃតម្រូវការដ៏ធំនៅក្នុងវិស័យសំណង់របស់ប្រទេស និងការដំឡើងទំនប់វារីអគ្គិសនីផងដែរ។

បើតាមរបាយការណ៍របស់អង្គការ WWFបានង្ហាញថា ការប្រើប្រាស់ខ្សាច់នៅក្នុងតំបន់រយៈពេលបីឆ្នាំកន្លងមកនេះ ដីសណ្ដទន្លេមេគង្គបានគ្របដណ្តប់លើផ្ទៃដីដ៏ច្រើនសន្ធឹកសន្ធាប់ជាង ៤លានហិចតា ដែលមានប្រជាជនរស់នៅប្រមាណ ១៨លាននាក់ ព្រមជាមួយនិងប្រព័ន្ធអេកូឡូស៊ីចម្រុះដូចជា ត្រីមានដល់ទៅជាង ៤៥០ ប្រភេទផងដែរ។

រីឯនៅតាមតំបន់ដីសើមចម្រុះគេឃើញមានខ្សាច់ចាប់ពី ៣៥ ទៅ ៥៥ លានម៉ែត្រគូប ដែលជារៀងរាល់ឆ្នាំត្រូវបានគេប្រើប្រាស់សម្រាប់ឧស្សាហកម្មសំណង់ ទោះបីជាការនាំចេញត្រូវបានហាមឃាត់តាំងឆ្នាំ២០១៧ ក៏ដោយ។

ម្យ៉ាងទៀត ប្រទេសវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ក្នុងនោះមានគម្រោងផ្លូវហាយវេចំនួនបួននៅក្នុងតំបន់នេះដែលនឹងត្រូវការខ្សាច់រហូតដល់ទៅ ៦០លានតោន។ .

ទោះជាយ៉ាងនេះក្តី ចំនួនសរុបទាំងនេះនៅមិនទាន់បានរាប់បញ្ចូលនូវបរិមាណខ្សាច់ដ៏ច្រើនដែលត្រូវបានបូកយក ដោយសកម្មភាពរួមមានការជីកយករ៉ែខ្សាច់ខុសច្បាប់ ឬក្រុមហ៊ុនដែលបានបូមខ្សាច់លើសបរិមាណដែលបានកំណត់ក្នុងអាជ្ញាបណ្ណផ្សេងទៀតផង។

ជាមួយគ្នានេះដែរ WWF ក៏បានបង្ហាញពីផលប៉ះពាល់ភ្លាមៗ ដែលបង្កឱ្យមានការបាក់ច្រាំងទន្លេនៅតាមទីតាំងជាង ៨០០កន្លែង និងបានបណ្តាលឱ្យលំនៅឋានជាច្រើនដួលរលំចូលទៅក្នុងទន្លេ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]