ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥៖ កម្ពុជាអាចបង្កើនប្រាក់កម្ចីដល់ ២ពាន់លានSDR សម្រាប់ជំរុញការអភិវឌ្ឍន៍

ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ច្បាប់អនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីលុយពីគេបានចំនួន ២ពាន់លានអេសដេអ៊ែរ   (SDR) (ជាទុនបម្រុងអន្តរជាតិរបស់IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ) ដែលមានលក្ខណៈជាការខ្ចីសម្ប​ទាន ត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ។ នេះបើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលប្រកា​សឱ្យប្រើកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

មូលនិធិនេះ នឹងផ្តោតសំខាន់លើវិស័យសំខាន់ចំនួន៤ រួមមាន៖

១-អគ្គិសនីកម្ពុជា៖ អាចខ្ចីបានចំនួន ២០៣.៤៥០លានរៀល សម្រាប់ជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនី។

២-រដ្ឋាករទឹកស្វយ័តភ្នំពេញ៖ អាចខ្ចីបាន ២០៣.៤៥០លានរៀល សម្រាប់អនុវត្ត គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។

៣-រដ្ឋាករទឹកស្វយ័តសៀមរាប៖ អាចខ្ចីបាន ៦១.៥០០លានរៀល សម្រាប់អនុវត្ត គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប។

៤-ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា៖ អាចខ្ចីបាន ១២២.០៧០លានរៀល សម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគតំបន់ឦសាន។

លើសពីនេះ រដ្ឋាភិបាលគ្រោងនឹងបោះផ្សាយមូលបត្របំណុលដែលមានតម្លៃ ៥០០ពាន់លានរៀល ដើម្បីគាំទ្រការវិនិយោគ និងរក្សាតុល្យភាពថវិកាជាតិ។ យុទ្ធសាស្ត្រនេះដែរ មានគោលបំណងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]