កម្ពុជារំពឹងវិស័យឧស្សាហកម្មកើនដល់ ៣៩% ក្នុងឆ្នាំ២០២៣ ដើម្បី​ជួយជំរុញផលិតផលក្នុងស្រុក

វិស័យឧស្សាហកម្មបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ៣៩ភាគរយ ក្នុងឆ្នាំ២០២៣ នេះ កើនពី៣៨ភាគរយ ក្នុងឆ្នាំ២០២២។​

ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀង​ FTA និងកិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជាទាក់ទាញវិនិយោគពីបរទេសកាន់តែច្រើន ។​

ឯកឧត្តម ថ្លែងថា៖ “យើងឃើញថា កំណើនវិនិយោគបានកើនឡើងជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៣នេះ យើងគិតថា កំណើននៃវិស័យឧស្សាហកម្មរបស់យើង អាចកើនឡើងរហូតដល់ ៣៩ភាគរយ ចូលរួមចំណែកទៅលើ GDP”។​

ឯកឧត្តម បញ្ជាក់ថា កំណើននៃលំហូរចូលនៃវិនិយោគ គឺដោយសាររាជរដ្ឋាភិបាល បានបង្កើតនូវលិខិតបទដ្ឋានគតិយុទ្ធជាបន្តបន្ទាប់ ដើម្បីជំរុញ និងលើកកម្ពស់ធុរកិច្ចនៅកម្ពុជា ជាពិសេសការទាក់ទាញនូវការវិនិយោគិនឱ្យបានកាន់តែល្អប្រសើរ។​

សូមបញ្ជាក់ថា វិស័យឧស្សាហកម្ម បានរួមចំណែក​៣៨ភាគរយ នៃGDP ក្នុងឆ្នាំ២០២២ តាមពីក្រោយវិស័យសេវាកម្ម​ និងកសិកម្ម។​

ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនយោគថ្មី និងគម្រោងពង្រីកការវិនិយោគ ចំនួន ១១៣គម្រោង មានដើមទុនសរុប ប្រមាណ ១,១ ពាន់លានដុល្លារ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]