រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើនជាងគេ គឺជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ កាលពីពេលថ្មីៗនេះ។

របាយការណ៍នេះ បានឱ្យដឹងថា រយៈពេល៥ខែនេះ មានភ្ញៀវទេសចរអន្តរជាតិ​ចូល​ទស្សនា​អង្គរចំនួន ៥២៧.៥៧៧នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងរកចំណូល​បានចំនួន ២៤.៥៦៩.០២៤ដុល្លារ កើនឡើង ១០,៦៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ (អានបន្ថែម)

ដោយឡែក បើក្រឡេកមើលតួលេខក្នុងខែឧសភាតែមួយ ឃើញថាភ្ញៀវទេស​ចរ​បរទេស​ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺភាគច្រើនជាភ្ញៀវទេសចរចិនទៅវិញ ដែលបានជាប់លំដាប់លេខ១, រីឯសហរដ្ឋអាមេរិកបានឈរនៅលំដាប់​លេខ២, អង់គ្លេសលេខ៣, អូស្ត្រាលីលេខ៤, បារាំងលេខ៥ និងជប៉ុនលេខ៦។

អ្វីដែលជាការកត់សម្គាល់គឺ ក្នុងរយៈពេល​ ៥ខែ បើគិតចាប់ពីខែមករាដល់​ខែឧសភាវិញ ភ្ញៀវទេសចរអន្តរជាតិដែលទិញ​សំបុត្រច្រើនជាងគេ គឺសហរដ្ឋអាមេរិកជាប់លេខ១, អង់គ្លេសលេខ២, ប្រទេសបារាំងលេខ៣, ចិនលេខ៤ និង ប្រទេសកូរ៉េខាងត្បូងលេខ៥។

​​​យ៉ាងណាក៏ដោយ ក្រសួង​ទេសចរណ៍ បាន​ព្យាករណ៍​ថា​ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរបរទេស​​ប្រមាណ ​៧,៥លាននាក់ ​ដែលនឹង​នាំ​ចំណូល​​​ចូល​សេដ្ឋកិច្ចជាតិប្រមាណ​​​ជាង ៥ ពាន់លានដុល្លារ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]