កម្ពុជាស្ថិតនៅលេខរៀងទី១៤ ដែលមានសេដ្ឋកិច្ចលូតលឿនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣

ប្រទេសកម្ពុជាត្រូវបានវាយតម្លៃ ជាប់ចំណាត់ថ្នាក់ទី១៤ ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត ក្នុងឆ្នាំ២០២៣នេះ ដោយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៥,៨%។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ finance.yahoo ចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

គេហទំព័រខាងលើបានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ផលិតផលក្នុងស្រុកសរុប (GDP) មានទំហំ ២៦,៩៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ និងមានកម្លាំងក្នុងការទិញរបស់ប្រជាជនកម្ពុជាបានកើនឡើងដល់ ៧៥ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២២។

ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសកម្ពុជាបានបង្ហាញពីសញ្ញាងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយប្រឈមនឹងជំងឺកូវីដ-១៩ ដោយសន្ទុះដ៏គួរឱ្យចាប់អារម្មណ៍នេះនៅតែរុញច្រានដោយកត្តាជំរុញដូចកាលពីមុនវិបត្តិដែរ ស្របពេលការនាំចេញទំនិញផលិតកម្ម និងទំនិញកសិកម្ម បានស្ទុះងើបឡើងវិញពេញលេញ។

យោងតាមការចាត់ចំណាត់ថ្នាក់នេះ ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន ២ផ្សេងទៀត ក៏ត្រូវបានវាយតម្លៃថាមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងឆ្នាំនេះផងដែរ រួមមាន ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី១៥ (៥,៨%) និងប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី១២ (៦%)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]