ការជួសជុលកំណាត់ផ្លូវ ១៤៦ បេ នៅស្ទឹងហាវ ដែលបាក់រលំដោយសារទឹកជំនន់ សម្រេចបាន ១០% ហើយ

គិតមកដល់បច្ចុប្បន្ន ការជួសជុលកំណាត់ផ្លូវ ១៤៦ បេ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលធ្លាប់បានបាក់រលំដោយសារទឹកជំនន់កាលពីខែ សីហា កន្លងទៅនេះ សម្រេចបានប្រមាណ ១០% ហើយ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ។

នេះបើតាមឱ្យដឹងពី កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ កាលពីថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ២០២១ ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ គម្រោងស្ថាបនាផ្លូវលេខ ១៤៦B និងផ្លូវលេខ ១៤៨ ដែលចាប់ផ្ដើមជួសជុលកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ម្លេះ ហើយគិតមកដល់បច្ចុប្បន្ន សម្រេចបាន ១០%។

យ៉ាងណាមិញ ដោយសារតែការដ្ឋានមួយចំនួន មានផលប៉ះពាល់នៅទីប្រជុំជន ក្រុមហ៊ុន បាននិងកំពុង ដោះស្រាយជាបន្តបន្ទាប់។

កំណាត់ផ្លូវខេត្តលេខ១៤៦បេ នេះ មានប្រវែងជាង ៤៣ គីឡូម៉ែត្រ។ ផ្លូវនេះ លាតសន្ធឹង ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់ភូមិវាលធំ ឃុំវាលរេញ ដល់រង្វង់មូលស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ៕ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]