ការវិនិយោគខាងក្រៅរបស់អាស៊ីបានឈានដល់កម្រិតកម្ពស់ថ្មី

ការវិនិយោគក្រៅស្រុករបស់អាស៊ីក្នុងវិស័យអចលនទ្រព្យពាណិជ្ជកម្មពិភពលោកបានបំបែកកំណត់ត្រានៅឆ្នាំ ២០១៦។

ការស្រាវជ្រាវដោយក្រុមហ៊ុន CBRE Group បានបង្ហាញថា ការវិនិយោគខាងក្រៅរបស់អាស៊ីនៅក្នុងវិស័យនេះឈានជិតដល់ ២៧ ប៊ីលានដុល្លារ នៅក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០១៦។ ក្នុងនោះ ៦០ ភាគរយនៃទឹកប្រាក់វិនិយោគសរុបនេះ បានមកពីអ្នកវិនិយោគចិន និង ៥២

ភាគរយត្រូវបានវិនិយោគលើទ្រព្យសកម្មដែលមានមូលដ្ឋាននៅអាមេរិក។

និន្នាការទូទៅនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយមានការកើនឡើងនូវការវិនិយោគខាងក្រៅរបស់អាស៊ី ១០ ដងចាប់តាំងពីឆ្នាំ ២០០៩។ ក្នុងឆ្នាំ ២០០៩ ការវិនិយោគលើអចលនទ្រព្យខាងក្រៅរបស់អាស៊ីមានចំនួនសរុបតែចំនួន ៤,៩ ប៊ីលានដុល្លារ ហើយ ៨០ ភាគរយ នៃការចំណាយមូលធនអាស៊ីលើអចលនទ្រព្យត្រូវបានបណ្តាក់ទុននៅក្នុងស្រុក។

នៅឆ្នាំ ២០១៥ តួលេខទាំងនេះបានឈានដល់ ៤៧ ប៊ីលានដុល្លារ ដោយមានតែ ៤៧ ភាគរយប៉ុណ្ណោះដែលបណ្តាក់ទុននៅក្នុងស្រុក។

ក្នុងខណៈដែលសេដ្ឋកិច្ចអាស៊ីមានការរីកចំរើន និន្នាការនេះត្រូវបានរំពឹងថានឹងបន្តកើតមាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]