កូរ៉េគ្រោងបង្កើតមន្ទីរពេទ្យចល័ត ព្យាបាលដោយឥតគិតថ្លៃ នៅខេត្តកំពង់ស្ពឺ ឆាប់ៗនេះ

សាកលវិទ្យាល័យកូរ៉េ University College of Meicine មានបំណងបង្កើតមន្ទីរពេទ្យចល័តមួយ ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ។ នេះបើតាមការចុះផ្សាយរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

លោកអភិបាលបានបញ្ជាក់ថា គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណជាង ៣៧លានដុល្លារ។

រម្លឹកថា កន្លងមកខេត្តកំពង់ស្ពឺ តែងតែទទួលបាននូវការចាប់អារម្មណ៍ពីវិនិយោគិនបរទេស ខណៈដែលថ្មីៗនេះ ទើបតែមានអ្នកវិនិយោគចិនមកពីខេត្តហឺណាន ចុះមកសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគទៅលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងកសិកម្ម នៅក្នុងខេត្តផងដែរ។(អានបន្ថែម)

ម្យ៉ាងទៀត កាលពីខែមេសាកន្លងទៅ នៅអំឡុងពេលចុះទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុង ឯកឧត្តមអភិបាល ក៏បានបង្ហើបថា មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែងផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]