កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង៣០លានដុល្លារ ត្រឹមរយៈពេល ១១ខែ

ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងរយៈពេល ១១ខែឆ្នាំ២០២១ មានចំនួនជាង ៣០លានដុល្លារ កើនឡើងប្រហែល ១៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យរបស់កំពង់ផែស្វយ័តភ្នំពេញ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

ក្នុងចំណោមចំណូលទាំងនោះរួមមាន ចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួន ២៤,៣៧លានដុល្លារ កើន ១៦% ធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២០, ចំណូលពីអាជ្ញាធរផែ (Port Authority) ៣,២៣លានដុល្លារ ធ្លាក់ចុះ ៣%, ចំណូលពីសេវាកម្មផ្សេងៗ (Other Service) ៣០ម៉ឺនដុល្លារ កើន៨៩% និងចំណូលផ្សេងៗ (Other Income)២,៤៧លានដុល្លារ កើន ១២%។

ដោយឡែកសម្រាប់ខែវិច្ឆិកា ចំណូលសរុបដែល កំពង់ផែស្វយ័តភ្នំពេញទទួលបាន មានចំនួន ២,៧៦លានដុល្លារ កើនឡើង ១៩% ពីចំនួន ២,៣៣លានដុល្លារក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងនោះចំណូលពីប្រតិបត្តិការផែ (Port Operation) មានចំនួន ២,២៩លានដុល្លារ កើន ២៤%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]