ក្រុមហ៊ុនកូរ៉េ គ្រោងយកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកច្នៃសំរាមនៅកម្ពុជា ទៅជាថាមពលអគ្គិសនី

ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ចង់យកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកវិនយោគកែច្នៃកាកសំណល់(សំរាម)នៅកម្ពុជា ដើម្បីផលិតទៅជាថាមពលអគ្គិសនី ខណៈក្រុមហ៊ុនអះអាងថាតាមរយៈគម្រោងនេះអាចផលិតថាមពលអគ្គិសនីបានយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ក្នុងមួយថ្ងៃ។

នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដែលដឹកនាំដោយលោកបណ្ឌិត កុល ផេង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនកូរ៉េ បានបញ្ជាក់ថា ក្រុមហ៊ុនចង់នាំយកបច្ចេកវិទ្យាទំនើបរបស់ខ្លួន ដែលអាចផលិតថាមពលអគ្គិសនីយ៉ាងតិច ២៤មេហ្គាវ៉ាត់ក្នុងមួយថ្ងៃ តាមរយៈការដុតសំរាមប្រមាណ ១០០តោន។

តាមរយៈគោលបំណង់ដ៏ជាក់លាក់ខាងលើ ក្រុមហ៊ុន ក៏បានស្នើសុំគោលការណ៍ណែនាំបន្ថែមពី ឯកឧត្តម ស៊ុន ចាន់ថុល ចំពោះគម្រោងវិនិយោគរបស់ខ្លួននេះផងដែរ។

ជាការឆ្លើយតបឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រ និងស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើនេះយ៉ាងពេញទំហឹង ខណៈឯកឧត្តមក៏បានស្នើឱ្យភាគីក្រុមហ៊ុនផ្ញើបន្ថែមនូវព័ត៌មានលម្អិតទាំងស្រុងនៃគម្រោងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួល និងអនុវត្តនីតិវិធីបន្ត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]