ក្រុមហ៊ុនជីបម៉ុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Hyatt

ក្រុមហ៊ុន ជីបម៉ុងគ្រុប បានចុះកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយនឹងក្រុមហ៊ុន Hyatt Hotel & Resort ដើម្បីសាងសង់ និងប្រតិបត្តិការសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency នៅកណ្តាលរាជធានីភ្នំពេញ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Hyatt Hotels Corporation បានប្រកាសថាសណ្ឋាគារដែលមាន ២៥០ បន្ទប់ នឹងត្រូវបានសាងសង់នៅតាមទីតាំងជាច្រើនដែលទាក់ទាញភ្ញៀវទេសចរណ៍បំផុតក្នុងទីក្រុង រួមទាំងសារមន្ទីរជាតិ និងព្រះបរមរាជវាំងផងដែរ ហើយនិងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០។

លោក David Udell ប្រធានក្រុមប្រតិបត្តិនៃក្រុមហ៊ុន Hyatt’s Asia Pacific បានឲ្យដឹងថា ខណៈដែលរាជធានីភ្នំពេញនៅបន្តក្លាយជាតំបន់ដែលត្រូវបានគេស្គាល់ថាជាគោលដៅសម្រាប់សិល្បៈ វប្បធម៍ ទេសចរណ៍ និងអាជីវកម្ម យើងមានទំនុកចិត្តថា ឈ្មោះ Hyatt Regency ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកនឹងសមស្របសម្រាប់អ្នកជំនួញ និងភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]