ខេត្តកំពតបានបញ្ចប់ការវាស់វែងដីធ្លីជូនពលរដ្ឋទាំងស្រុង និងប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិនៅឆ្នាំនេះ

ខេត្តកំពត បានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ស្មើនឹង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ខណៈអាជ្ញាធរក៏បានប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងឆ្នាំនេះផងដែរ។ នេះបើតាមពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត លោក ព្រាប សុផាត បានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ខេត្តកំពតបានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ទាំង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដី កាលពីឆ្នាំ២០២៥កន្លងទៅ។

ទន្ទឹមនឹងនោះ លោកថាមន្ទីរដែនដីនឹងពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិ និងធ្វើការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានអស់នៅក្នុងឆ្នាំ២០២៦តាមការគ្រោងទុក ដើម្បីឆ្លើយតបការចង់បានរបស់ពលរដ្ឋ។

ជុំវិញលទ្ធផលនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលបានខិតខំពុះពារក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លី រហូតប្រសូតបាននូវបណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលកន្លងមក។ ឯកឧត្តម ក៏បានជំរុញឱ្យពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ សូមយកទៅប្រើប្រាស់ឱ្យបានចំគោលដៅដើម្បីទាញយកប្រយោជន៍ពីវិស័យដីធ្លី៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

នៅខ្វះតែ ១% ប៉ុណ្ណោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសម្រេចការវាស់វែងដីចប់ជាស្ថាពរ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាយការណ៍​ថា​គ […]

ខេត្តបាត់ដំបងទទួលបានចំណូល ១,៦លានដុល្លារ ពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ សម្រាប់៩ខែ ឆ្នាំ២០២៥

ខេត្តបាត់ដំបង​កំពុង​ក្លាយ​ជា​តួអង្គ​សំខាន់​ក្នុង​ទិដ្ឋភ […]

ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ចុះបញ្ជីជាផ្លូវការនៅខេត្តរតនគិរី

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សហគមន៍ជនជាតិដើមភាគ […]

មកទល់ពេលនេះ អាជ្ញាធរខេត្តកណ្តាលចុះបញ្ជីដីធ្លីបានជាង ៤២ម៉ឺនក្បាលដី, ស្មើនឹង ៥៧%

គិតមកដល់ពេលនេះ ការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកណ្តាល […]

មកទល់ពេលនេះ ក្រសួងសម្រេចការវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ បានជាង៤៦ម៉ឺនក្បាលដី

មកទល់បច្ចុប្បន្ន ក្រសួងរៀបចំដែនដីសម្រេចការងារវាស់វែងដីធ […]

ក្រសួងរៀបចំដែនដី ប្រកាសបញ្ចប់ការវាស់វែងដីធ្លី នៅខេត្តបន្ទាយមានជ័យជាផ្លូវការ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រកាសបញ្ចប់ការវាស់វែងដីធ្ […]