គម្រោងសង់ស្ពានអាកាសព្រះមុនី្នវង្ស សម្រេចបានជាង ១១ភាគរយហើយ

ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលលើ​អាកាស​ដំបូងគេនៅកម្ពុជា ​បាននឹងកំពុងដំណើរការសាងសង់​យ៉ាង​មមាញឹក ខណៈមកដល់​ពេលនេះក្រុមការងារបច្ចេកទេសកំពុងខួងគ្រឹះសសរ ២១៩ដើម នៅលើផ្លូវ៦០ម៉ែត្រ និងផ្លូវព្រះមុនី្នវង្ស​ដែលស្មើនឹងជាង ១១ភាគរយនៃគម្រោងទាំងមូលហើយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន​BTV នៅថ្ងៃទី០៧ ខែកុម្ភៈ ​ឆ្នាំ២០២៣នេះថា ​គម្រោងសាងសង់ស្ពាន​អាកាសព្រះមុន្នីវង្ស បច្ចុប្បន្ន​ខាងក្រុមហ៊ុន​កំពុងតែធ្វើការខួងគ្រឹះស្ពានដែលទាំងអស់មានចំនួន ២១៩ដើម ​ហើយទើបនឹងបានបញ្ចប់ការខួង និងចាក់បេតុងបានប្រមាណ ២៥ដើម ស្មើនឹង ១១,៤១ភាគរយ។

លោកបានបន្ថែមថា ​ចំពោះមុខ គឺការដ្ឋាន​កំពុងមានសកម្មភាពនៅលើផ្លូវ៦០ ម៉ែត្រ នៅតំបន់ N1 បានខួងគ្រឹះរួចរាល់ចំនួន ២២ដើម និង​នៅតំបន់ N2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត ​តែតំបន់នេះ​ក៏ពិបាកក្នុងការរៀបរបាំង​ការដ្ឋាន​ផងដែរ ដោយសារប្រជាពលរដ្ឋមានការតវ៉ា។

លោកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបានបន្ថែមថា ចំពោះនៅលើផ្លូវព្រះមុនីវង្ស ​នៅតំបន់ N3 ក្រុមបច្ចេកទេស​បានធ្វើការខួងគ្រឹះបានចំនួន ៣ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់​ ដើម្បីបន្តការងារទៀត ដោយឡែកនៅលើផ្លូវ២៧១ ពុំទាន់បានចាប់ផ្តើមសាងសង់នៅឡើយនោះទេ។

គួរម្លឹកថា ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេល ៣៦ខែ មានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ​ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ​ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]