គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីកោះកុងទៅបាត់ដំបង សម្រេចបានជាង ៧៧% ហើយ

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីខេត្តកោះកុង ទៅបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ដែលមានប្រវែងសរុប ១៩៨,​៥១៨ គីឡូម៉ែត្រ សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ ​និងដឹកជញ្ជូន ដែលបានផុសក្នុងទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ ក៏មានការសាងសង់ស្ពាន១ខ្សែដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា គឺមានកម្ពស់ ៥៣០ម៉ែត្រ ស្ថិតនៅត្រង់គីឡូម៉ែត្រ ១២៨+៩១៥ ហើយពេលនេះសម្រេចការសាងសង់បាន ៣៩% ផងដែរ។ (អានបន្ថែម)

គម្រោងស្ថាបនាផ្លូវជាតិលេខ ១០នេះ ជាប្រភេទផ្លូវ Grade III មានទទឹង ៩ម៉ែត្រ ដោយក្រាលកៅស៊ូពីរស្រទាប់ (DBST)។ គម្រោងនេះ នឹងប្រើរយៈពេលសាងសង់ ៦៦ខែ ដែលបានចាប់ផ្តើមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់ខែមិថុនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]