ឆមាសទី១ ចំណូលគយសរុបមានជាង ១,១ពាន់លានដុល្លារ សម្ភារៈសំណង់រួមចំណែក ៧០លាន

ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ រដ្ឋាភិបាលបានចំណូលគយ និងរដ្ឋាករសរុបទឹកប្រាក់ ១ ១៥៩ លានដុល្លារ ដោយក្នុងនោះចំណូលគយដែលបានមកពីការនាំចូលសម្ភារៈសំណង់រួមចំណែក ៦,២% ឬស្មើនឹង ៧១,៧ លានដុល្លារ។

បើយោងតាមរបាយការណ៍នៃអគ្គនាយដ្ឋានគយនិងរដ្ឋាករ ចំណូលគយនិងរដ្ឋាករសរុប ក្នុងឆមាសទី ១ នេះ គឺឆ្លាក់ចុះ ៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។

យ៉ាងណាក្ដី លទ្ធផលនេះ ចាត់ទុកថាគឺសម្រេចបាន ៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរ បើយោងតាមទិន្នន័យចាស់ ការនាំចូលសម្ភារៈសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១ ០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]