ឆមាសទី១-២០២២ រដ្ឋប្រមូលពន្ធការនាំចូលសម្ភារសំណង់បានជិត ៨០លានដុល្លារ

ក្នុងឆមាសទី១-២០២២ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើការនាំចូលបានសរុប បានប្រមាណ ១៣០០ លានដុល្លារ ដែលកើនឡើង ១២% បើធៀបនឹងពេលដូចគ្នាចាំមុន។

ក្នុងនោះពន្ធលើការនាំចូលសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួនប្រមាណ ៧៩,២លានដុល្លារ ឬស្មើនឹង ៦,១% នៃចំណូលពន្ធសរុប។

នេះបើយោងតាមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ សីហា ២០២២។

ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ លើលទ្ធផលល្អប្រសើរនេះ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តជំរុញបន្ថែមលើការងារបន្ទាប់ក្នុងឆមាសទី២ ដូចជា៖

១) ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ

២) ពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce)
៣) បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធលើកការងារប្រឆាំងការសម្អាតប្រាក់

៤) បន្តពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣, និង ការកែលម្អគុណភាពសេវាជាដើម។

៥) អនុវត្តតាមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ពាក់ព័ន្ធនឹងការងារគយ

៦) បង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ  ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ

៧) បន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់កិច្ចប្រតិបត្តិការគយ និងរកដីរៀបចំកន្លែងត្រួតពិនិត្យទំនិញឲ្យបានសមរម្យ ពិសេសនៅមាត់ច្រកសំខាន់ៗ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]