ឆមាសទី១ ២០២៣ កម្ពុជាទទួលបានរំហូរវិនិយោគលើអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរកើន ១៧២%

បើទោះបីស្ថានភាពហិរញ្ញវត្ថុសកលមានការរឹតបន្តឹងយ៉ាងក្តី ក៏ប៉ុន្តែកម្ពុជាបែរជាទទួលបានរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា ១៧២% ខណៈរំហូរវិនិយោគផ្ទាល់ពីបរទេសសរុបមានកំណើនខ្ពស់រហូតដល់ ៤១,៦%  ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

យោងតាមរបាយការណ៍បានបង្ហាញថា “ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងក្តី”។

ក្នុងនោះ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថា សម្រេចបានកំណើន ០,៩% ដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថា ងើបឡើងវិញយ៉ាងលឿន ក្នុងអត្រា ៤១,៥%។ ជាមួយគ្នានេះដែរ វិស័យកម្មន្តសាល មិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ  ១១,៧% ដូចការរំពឹងទុក ដែលគាំទ្រភាគច្រើនដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា ១៧២%។

គួរបញ្ជាក់ថា របាយការណ៍ស្តីពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញឱ្យឃើញពីនិន្នាការ និងដំណើរវិវត្តជារួម នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៣ ដើម្បីជាមូលដ្ឋាន ដល់ការដាក់ចេញ វិធានការអន្តរាគមន៍ចាំបាច់ របស់រាជរដ្ឋាភិបាល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]