ទីលានទុកសំរាមចំនួន២ តម្លៃជិត $១០លាន នៅក្រចេះ-ស្ទឹងត្រែង សម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការ

ទីលានទុកដាក់សំរាមតម្លៃជិត ១០លានដុល្លារ នៅក្រុងក្រចេះ ខេត្តក្រចេះ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ គុណភាព និងសុខុមាលភាពការរស់នៅរបស់បងប្អូននៅក្នុងតំបន់។

នេះបើតាមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ទីលានទុកដាក់សំរាមក្នុងក្រុងក្រចេះ គឺស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ជំហានទី៤ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចំណាយថវិកាសាងសង់អស់ ៤.៩៤៣.៩៤៨ ដុល្លារ។ ទីលានមួយនេះ ត្រូវបានសាងសង់នៅលើផ្ទៃដី ៦ហិកតា នៃផ្ទៃដីសរុបទំហំ ២៦,៨៨ហិកតា ស្ថិតនៅក្នុងភូមិផ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ រីឯកន្លែងទុកដាក់សំរាមវិញ មានទំហំ ១៣៥,៧៥ម៉ែត្រ x ១២២,៥០ម៉ែត្រ ជម្រៅ ២ម៉ែត្រ ត្រូវជា ១,៦៦ហិកតា។ បើតាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមបានរហូតដល់ ១៥ម៉ែត្រ និងអាចផ្ទុកបានបរិមាណសំរាមប្រមាណ ១៩៦ ២២០ម៉ែត្រគូប។

ដោយឡែកទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងវិញ ត្រូវបានសាងសង់នៅលើផ្ទៃដី ៧,២៦ហិកតា នៃផ្ទៃដីសរុបទំហំ ២០,៧៨ហិកតា ស្ថិតនៅក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឺងត្រែង។ ទីលាននេះ ក៏ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ជំហានទី៤ផងដែរ ហើយត្រូវបានអនុវត្តការងារសាងសង់ដោយ ក្រុមហ៊ុន MTA Construction Co., Ltd. និងបានចំណាយថវិកាសាងសង់អស់ ៤.៨៣៨.២០៧ ដុល្លារ ដែលជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ចំពោះកន្លែងទុកដាក់សំរាមមានទំហំ ១៤៦,០៦ម៉ែត្រ x ១០៩,៥២ម៉ែត្រ ជម្រៅ ១,៤៥ម៉ែត្រ ត្រូវជា ១,៦ហិកតា។ បើតាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមបានរហូតដល់ ១៥ម៉ែត្រ និងអាចផ្ទុកបានបរិមាណសំរាមបានប្រមាណ ១៧៦ ៤៣៨ម៉ែត្រគូប។ (អានបន្ថែម)

គួរបញ្ជាក់ថា ទីលានទុកដាក់សំរាមថ្មីទាំងពីរខាងលើ មានសមត្ថភាពប្រតិបត្តិការបានដល់ទៅ ២០ឆ្នាំ ដែលស្របតាមបទដ្ឋានបច្ចេកទេស ដែលជាក់ស្តែង ទីលានទុកដាក់សំរាមនៅក្រុងក្រចេះ គឺសម្រាប់ប្រជាជនក្នុងក្រុងក្រចេះចំនួន ៤សង្កាត់(សង្កាត់ក្រចេះ ក្រគរ អូរឬស្សី និង រកាកណ្តាល) ខណៈក្រុងស្ទឹងត្រែងវិញ គឺសម្រាប់ប្រជាជនក្នុងក្រុងស្ទឹងត្រែងចំនួន៥សង្កាត់(សង្កាត់ស្ទឹងត្រែង ស្រះឬស្សី ព្រះបាត សាមគ្គី និងថាឡាបរិវ៉ាត់)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]