ក្រុមហ៊ុន Royal Railway ចុះបញ្ជីលក់មូលបត្របំណុល ក្នុងទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ បានចុះបញ្ជីលក់មូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអាមេរិក។ ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ដោយមានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធា...

អាន​បន្ថែម

សួនសត្វ ត្រីទឹកសាប និងទឹកប្រៃ ដំបូងគេនៅកម្ពុជា បើកដំណើរការនៅខែវិច្ឆិកានេះ

ANGKOR WILDLIFE & AQUARIUM ជាអាងពិពរណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A, ភូមិក្បូន, ឃុំខ្ចាស់, ស្រុកសូទ្រនិគម, ខេត្តសៀមរាប។ អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប និងមានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹក...

អាន​បន្ថែម

ប្រទេសស្វីស បំបែកកំណត់ត្រារថភ្លើងដឹកអ្នកដំណើរវែងជាងគេលើពិភពលោក

ប្រតិបត្តិករផ្លូវដែកស្វីសបានបង្កើតកំណត់ត្រាថ្មីមួយ គឺការធ្វើដំណើរជាមួយនឹងរថភ្លើងដឹកអ្នកដំណើរវែងជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាមសារពត៌មានBBC។ រថភ្លើងនេះមានប្រវែង ១,៩ គីឡូម៉ែត្រ ឬស្មើរនឹង ១០០ ទូ រថភ្លើង បានបញ្ចប់ការធ្វើដំណើរដ៏អស្ចារ្យ ប្រវែង ២៥ គីឡូម៉ែត្រឆ្លងកាត់ជន្លងភ្នំអាល់។ ការបំបែកកំណត់ត្រាពិភពលោកបានធ្វើឡើងដើម្បីរំលេចស្នាដៃវិស្វកម្មរបស់ប្រទេសស្វីស ក៏ដូចជាការប្រារព្ធខួប ១៧៥ ឆ្នាំនៃផ្លូវដែ...

អាន​បន្ថែម

កម្ពុជា-ចិន កំពុងជំរុញឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ

ក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសៀមិន ប្រទេសចិន បានកំពុងធ្វើការរួមគ្នាជំរុញការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ប្រទេសចិននាពេលដ៏ខ្លីខាងមុខ។ ទន្ទឹមគ្នានេះ ភាគីទាំងពីរក៏បាន កំពុងជំរុញឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំនៅកម្ពុជាផងដែរ។ (អានបន្ថែម) ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​បានឱ្យដឹងថ...

អាន​បន្ថែម

២០២៣ រដ្ឋគ្រោងខ្ចីលុយពីដៃគូចំនួន ១៧០០លានSDR សម្រាប់អភិវឌ្ឍវិស័យអាទិភាព៧

នៅក្នុងឆ្នាំ២០២៣​ រាជរដ្ឋាភិបាលកម្ពុជា គ្រោនឹងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១៧០០ លានSDR (ជាទុន​បម្រុង​​អន្តរជាតិរបស់ IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ*) ដែលកើន ឡើង ១០០ លាន SDR ធៀ​ប​នឹងច្បាប់ថវិកាឆ្នាំ២០២២។ នេះបើតាមនេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់ គ្រងឆ្នាំ ២០២៣។ កម្ចីទាំងនេះ នឹងយកមកអភិវឌ្ឍវិស័យសំខាន់ចំនួន ០៧ដូចជា៖ វិស័យថាមពលចំនួន ៧គម្រោងគឺ៖ គម្រោ...

អាន​បន្ថែម

ឆ្នាំ២០២៣ រដ្ឋគ្រោងចំណាយជិត ២ពាន់លានដុល្លារ លើគម្រោងវិនិយោគសាធារណៈ

នៅក្នុងឆ្នាំ២០២៣ រដ្ឋគ្រោងនឹងចំណាយថវិកា ៧ ៧៣០ ៩៧១ លានរៀល ដែលស្មើនឹងជាង ១៨៦៥ លានដុល្លារ អា​មេរិក អភិវឌ្ឍលើគម្រោងវិនិយោគសាធារណៈ ដែលត្រូវជា ៥,៨៩% នៃផសស កើនឡើង ២៥,២%​ ធៀបនឹង​ច្បាប់​​ថវិកាឆ្នាំ២០២២។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ គម្រោងចំណាយនេះ នឹងផ្តោតទៅលើវិស័យសំខាន់ៗចំនួន ០៤៖ ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លូ ព្រមទាំងការជួសជុលឡើ...

អាន​បន្ថែម

រដ្ឋប្រកាសឱ្យដំណើរការស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបក្នុងរាជធានី ខេត្ត៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យ​ដំណើរ​ការនូវ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយ​រណប (CORS) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្ត​ស្ទឹង​ត្រែង​។​ នេះបើតាមប្រកាសលេខ ១៥៤ ដនស/ប្រ.ក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ស្ថានីយវាស់វែងនេះ នឹងបម្រើដល់ការវាស់វែង ការកសាងទិន្នន័យផែនទីគោល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការ​ត្រួតពិនិត្យគុណភាពសំណង...

អាន​បន្ថែម

ក្រសួងសាធារណការ រកចំណូលបានជាង២០០លានដុល្លារ ក្នុងពេល៦ឆ្នាំចុងក្រោយនេះ

បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈកន្លងមក ក្រសួងសាធារណការ និង ដឹកជញ្ជូន អាចរកប្រាក់ចំណូលចូលថវិកាជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធ...

អាន​បន្ថែម

ប្រធាន EIA៖ អាស៊ានគួរធ្វើពិពិធកម្មថាមពល ដោយរៀនពីវិបត្តិថាមពលនៅអ៊ឺរ៉ុប

ប្រធាន​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA) ​ ​បានព្រ​មាន​ថា​ អាស៊ី​អាគ្នេយ៍​​ងាយ​រង​គ្រោះ​ដោយ​វិបត្តិ​ថាមពល​ដោយ​សារ​​តែ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​តម្រូវ​ការ​​ក្នុង​តំបន់​ហើយ​គួរ​តែ​ធ្វើ​ពិពិធកម្ម​ប្រភព​ថាមពល​ ដែល​មាន​ន័យ​ថា​ត្រូវ​ពឹង​​ផ្អែក​លើ​ប្រភព​ថាមពល​ផ្សេង​ៗ​គ្នា​​។ នេះបើតាមលោក​ Fatih Birol បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​សិង្ហបុរី CNA កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២៥ ខែ​តុលា​ ឆ្នាំ២០២២។ លោក Birol បានបន...

អាន​បន្ថែម

រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មីមួយខែ្ស ភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក

រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មីមួយខ្សែ គឺផ្លូវជាតិលេខ២៣ តភ្ជាប់រវាងស្រុកកោះធំ និងស្រុកលើកដែក ស្ថិតក្នុងខេត្តកណ្តាល ដែលនឹងសម្រួលប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យ នៅថ្ងៃទី២៧ ខែតុលា​ ឯកឧត្តម ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា​ ក្រសួងបានសិក្សាចប់រួចហើយលើគម្រោងសាងសង់ផ្លូវជាតិលេខ២៣ន...

អាន​បន្ថែម

ផ្លូវជាតិពីព្រលានយន្តហោះថ្មីទៅ​ទីក្រុងសៀមរាប​ នឹងត្រូវពង្រីកទៅជាបួនគន្លង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចមុខអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅទីក្រុងសៀមរាប នឹងត្រូវពង្រីក ទៅជាបួនគន្លង ដើម្បីសម្រួលចរាចរណ៍ទេសចរណ៍។​ គម្រោងពង្រីកគុណភាពផ្លូវនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។​ ឯកឧត្តម ស៊ុ...

អាន​បន្ថែម

គម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៨០ភាគរយ គិតត្រឹមខែតុលា​

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ តម្លៃជាង ២៦០លានដុល្លារ សម្រេចបានប្រមាណ ៧៧ភាគរយ គិតត្រឹមខែតុលា ខណៈការសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ សម្រេចបាន ៨៨ភាគរយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ វឌ្ឍនភាពនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានលើកឡើងមកបង្ហាញដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិប...

អាន​បន្ថែម