លំនៅឋានតម្លៃមធ្យម និងក្រោមមធ្យម  បន្តមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ ២០២៣

ប្រភេទលំនៅឋាន ដែលមានតម្លៃមធ្យម និងក្រោមមធ្យម ត្រូវបានព្យាករថា នឹងបន្តមានតម្រូវការខ្ពស់ជាងគេ នៅឆ្នាំ២០២៣ នេះ ដោយសារការផ្គត់ផ្គង់ផ្ទះប្រភេទនេះ នៅខ្វះខាតច្រើន បើប្រៀបធៀបនឹងតម្រូវការជាង ៣ ម៉ឺនខ្នង នៅក្នុងមួយឆ្នាំៗ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ប្រភេទលំនៅឋានតម្លៃមធ្យម និងក្រោមមធ្យមនៅបន្តមានតម្រូវការខ្ពស់ ដោយសារការផ្គត់ផ្គង់នៃផ្ទះប្រភេទនេះនៅមានកម្រិត បើប្រៀបធៀបនឹងតម្រូវការជាក់ស្តែងជាង ៣ ម៉ឺនខ្នង ។

លោកបានបញ្ជាក់ថា៖ «រាល់ថ្ងៃនេះ តម្រូវការភាគច្រើន គឺផ្ទះតម្លៃមធ្យម ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ហើយចរន្តនៃការដោះដូរនៅមានសកម្មភាពធម្មតា ដោយសារប្រជាជានចំណូលកម្រិតទាប និងមធ្យមបានបន្ដកើនឡើង» លោកបន្ត។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ថា ប្រភេទលំនៅឋាន ដែលស្ថិតនៅចន្លោះតម្លៃ៨ ទៅ ២០ម៉ឺនដុល្លារ ជាប្រភេទពេញនិយមបំផុត ដោយសារទំហំនៃគ្រួសារខ្មែរ នាពេលបច្ចុប្បន្ននេះ មានចន្លោះពី ៣ទៅ ៤នាក់ តែប៉ុណ្ណោះ ដែលទំហំផ្ទះតូចល្មមគឺមានភាពសមរម្យហើយ ប៉ុន្តែគួរតែបន្ថែមមកវិញនូវទីធ្លាបៃតង ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅថ្ងៃទី ១១ ខែមករា បានបង្ហាញថា នៅក្នុងឆ្នាំ២០២២ លំនៅឋានតម្លៃមធ្យម និងក្រោមមធ្យមមានចំណែកចំនួន ៩២% នៃការផ្គត់ផ្គង់នៅក្នុងទីផ្សារសរុប ដែលកើនឡើងពី ៩១% នៅក្នុងឆ្នាំ២០១៩៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]