កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនការនាំចេញដំឡូងមីស្រស់ពីកម្ពុជាឱ្យបាន ៩លានតោនក្នុង១ឆ្នាំ

សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹង និងជំរុញការទិញ-លក់ដំឡូងមីរវាងភាគីទាំងពីរ ឱ្យបាន៩លានតោនក្នុងមួយឆ្នាំ។ MoU ធ្វើឡើងនៅថ្ងៃទី២៣តុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតវៀតណាមនៅកម្ពុជា, តំណាងធនាគារ ARDB, ធនាគារ SME និងក្រុមហ៊ុនប្រមូលទិញដំឡូងមីកម្ពុជា និងវៀតណាម ព្រមទាំងដៃគូអភិវឌ...

អាន​បន្ថែម

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨ គីឡូម៉ែត្រ សម្រេចការស្ថាបនារួចរាល់១០០% ហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ ​ ក្រសួងបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង...

អាន​បន្ថែម

តើកម្មវិធីពានរង្វាន់សំណង់ឆ្នើមពិភពលោករបស់ Bentley ឆ្នាំនេះ មានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសបច្ចេកវិទ្យាថ្មីៗជាច្រើន នៅក្នុងសន្និសីទ Year in Infrastructure 2025 ដែលធ្វើឡើងកាលពីថ្ងៃទី ១៥ និង ១៦ តុលា​ នៅឯទីក្រុង Amsterdam។ អ្វីដែលប្លែក និងពិសេសសម្រាប់ឆ្នាំនេះគឺការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) គំរូភូមិសាស្ត្រ 3D (geospatial modeling) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមបែបអនឡាញ (unified cl...

អាន​បន្ថែម

បទសម្ភាសន៍ពិសេស ៖ តើចំណុចអ្វីដែលធ្វើឱ្យទីក្រុង គួរឱ្យចង់រស់នៅ និងមាននិរន្តរភាព?

បញ្ហាគ្រោះធម្មជាតិ ការកកស្ទះចរាចរណ៍ ក៏ដូចជាការបំពុលបរិស្ថានជាដើម គឺការគំរាមកំហែងដែលទីក្រុងជុំវិញពិភពលោកកំពុងប្រឈម។ ទីក្រុងភ្នំពេញក៏កំពុងជួបប្រទះបញ្ហាទាំងនេះ ពិសេសបញ្ហាទឹកជំនន់ និងការកកស្ទះចរាចរណ៍។ តើយើងគួរមានដំណោះស្រាយយ៉ាងណា? តើឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI) អាចជួយដោះស្រាយបញ្ហានេះបានដែរឬទេ? ទស្សនាវដ្ដីសំណង់ និងអចនទ្រព្យ បានជួបសម្ភាសន៍ជាមួយ លោកស្រី Dorothea Manou នាយិកាគ្រប់គ្រងដំណោះស្រា...

អាន​បន្ថែម

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬយ៉ាងយូរដើមខែធ្នូ ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខផងដែរ។នេះបើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បានបន្តថា បច្ចុប្បន្ន: គម្រោងកំពុងស្ថិតក្នុងដំណាក់កាល វាស់វែង និងដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋ ដោយក្រុមការងារ...

អាន​បន្ថែម

ឥណ្ឌូនេស៊ី បង្ហើបពីផែនការបង្កើតផ្សាររាត្រីឥណ្ឌូនេស៊ី នៅលើផ្លូវថ្មើរជើងចតុមុខ នាឆាប់ៗនេះ

ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានបង្ហើបពីគម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ី នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុននេះ។ នេះបើយោងតាមការបញ្ជាក់ពីលោក Santo Damosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានឱ្យដឹងថា គម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើ...

អាន​បន្ថែម

មន្ទីរពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង តម្លៃជាង ៦០ម៉ឺនដុល្លារ បើកសម្ពោធជាផ្លូវការ

អគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ ស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង តម្លៃជាងជាង៦០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២៥។ អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន ១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គឺជាជំនួយដ៏ថ្ល...

អាន​បន្ថែម

ប៊ុលហ្គារី បង្ហាញចេតនាចង់ពង្រីកកិច្ចសហការជាមួយកម្ពុជា លើវិស័យធុរកិច្ច ពាណិជ្ជកម្មបន្ថែមទៀត

សភាពាណិជ្ជកម្មប៊ុលហ្គារី មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យធុរកិច្ច ពាណិជ្ជកម្មបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមប្រតិភូប្រទេសនេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចរាល់ហើយ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកបណ្ឌិត Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី នៅថ្ងែទី២១ ខែតុលា ឆ្នាំ២០២៥។...

អាន​បន្ថែម

សភាពាណិជ្ជកម្មរបស់ប៊ុលហ្គារី ចង់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅទីផ្សាររបស់ខ្លួន

សភាពាណិជ្ជកម្មប៊ុលហ្គារី បានបង្ហាញពីបំណងចង់នាំយកគ្រាប់ស្វាយចន្ទីកម្ពុជាចូលទៅកាន់ទីផ្សាររបស់ប្រទេសប៊ុលហ្គារី ខណៈកំពុងការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជាបន្ថែមទៀតផងដែរ។ នេះបើយោងតាមប្រសាសន៍របស់លោកលោក Maxim Behar ប្រធានទី១ សភាពាណិជ្ជកម្មប៊ុលហ្គារី និងជានាយកប្រតិប្រតិ្តក្រុមហ៊ុន M3 Communications Group ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងក...

អាន​បន្ថែម

ខុនដូកណ្ដាលក្រុងភ្នំពេញ ដែលបំពាក់សម្ភារៈពេញបន្ទប់ ទិញភ្លាម ចូលរស់នៅបានភ្លាម បង់ត្រឹមតែជាង $២០០ ក្នុង១ខែ ប៉ុណ្ណោះ!

ខុនដូ ដឹស្ដា ប៉ូឡារីស ២៣ របស់បុរី ប៉េង ហួត មាន Unit ដែលបានសាងសង់រួចរាល់ ១០០% អាចឱ្យលោកអ្នកចូលរស់នៅបានភ្លាមៗ ត្រឹមតែ ១សប្ដាហ៍ ហើយអាចបង់រំលស់ត្រឹមតែជាង ២០០ដុល្លារក្នុងមួយខែ និងមានបំពាក់សម្ភារៈពេញបន្ទប់អាចចូលរស់នៅបានតែម្ដង។ ខុនដូចនេះមានទីតាំងនៅក្នុងគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម នៅតាមបណ្ដោយផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ (បឹងស្នោ) ដែលជាទីប្រជុំជន មានប្រជាជនរស់នៅកុះករ និងមានអាជីវកម្មគ្រប់ប្រភេទ ដែលផ្តល់ភ...

អាន​បន្ថែម

ជប៉ុន ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

គណៈកម្មាធិការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន (Japan’s regulator sandbox committee) បានមកជួបពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកលទ្ធភាពថ្មីៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពិសេសលើបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ជំនួបពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ រវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Takeshi Kito សហស្ថាបនិក និងនាយកប្រតិបត្តិស្ថា...

អាន​បន្ថែម

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន ៦ខ្សែ ប្រវែងសរុប ៤០,៥០គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងែទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន។ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវខាងលើ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ការសាងស...

អាន​បន្ថែម