រយៈពេល ៩ខែ កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីបានជាង ១ម៉ឺនគ្រឿង, ខណៈការប្រើប្រាស់កំពុងកើន

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បានឱ្យដឹងទៀតថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០.៥៦៨គ្រឿង ក្នុងនោះរថ...

អាន​បន្ថែម

ក្រុមហ៊ុនអឺរ៉ុបចំនួន៣ បានមកបង្ហាញនូវបច្ចេកវិទ្យាដ៏ទំនើបក្នុងការកែច្នៃផលិតផលរបស់កម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនការកែច្នៃផលិតផលកម្ពុជា ក្រុមហ៊ុនផលិតអាហារសម្រន់ដ៏លេចធ្លោរបស់អឺរ៉ុបចំនួនបីបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការណែនាំបច្ចេកវិទ្យាទំនើបទៅកាន់តំបន់។ គំនិតផ្តួចផ្តើមនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ រវាងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និងតំណាងមកពី VacQPack, NCP GROUP...

អាន​បន្ថែម

មកស្គាល់អ្នកឈ្នះពានរង្វាន់ Going Digital Awards 2025 លំដាប់ពិភពលោក

ក្រុមហ៊ុន Bentley Systems បានប្រកាសជ័យលាភីទាំង ១២ សម្រាប់ពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2025 ដែលជាពានដែលមានកិត្យានុភាពមួយ ឬហៅមួួយទៀតថា Oscar ក្នុ្ងងវិស័យសំណង់ និងវិស្វកម្មលំដាប់ពិភពលោក។ កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានប្រកាសនៅថ្ងៃទី 17 ខែតុលា ឆ្នាំ 2025 ក្នុងអំឡុងសន្និសីទ Bentley's Year in Infrastructure 2025 នៅឯទីក្រុង Amsterdam ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យមានឱកាសចូលរួ...

អាន​បន្ថែម

រដ្ឋប្រកាសបើកដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅកំពង់ឆ្នាំង ដើម្បីលើក​កម្ពស់​សុខភាព​សាធារណៈ និង​អនាម័យ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ដែលជាផ្នែកមួយនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ កាលទី១០ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា គម្រោងនេះ នឹងចូលរួមបម្រើប្រយោជន៍សាធារណៈដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងបណ្តាខេ...

អាន​បន្ថែម

Bentley Systems ស្វាគមន៍ Cate Lochead ជានាយកផ្នែកទីផ្សារ

នឹងប្រែក្លាយភាពជាអ្នកដឹកនាំទីផ្សារឈានមុខក្នុងការច្នៃប្រឌិត AI និងកម្មវិធីសហគ្រាស ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសតែងតាំងលោកស្រី Cate Lochead ជាប្រធានផ្នែកទីផ្សារ។ លោកស្រីនឹង ដឹកនាំទីផ្សារប្រកបដោយការច្នៃប្រឌិតនៃបរិបទ AI និងបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងកម្មវិធីសហគ្រាស នេះបើតាមការចុះផ្សាយពីទីស្នាក់កណ្តាលរបស់ក្រុមហ៊ុន Bent...

អាន​បន្ថែម

៩ខែនេះ កម្ពុជារកចំណូលបានជាង ៤០០លានដុល្លារ ពីនាំការចេញអង្ករទៅទីផ្សារ ៦៩ប្រទេស

រយៈពេល៩ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅចំនួន ៦៩ ប្រទេស គិតជាទឹកប្រាក់មានចំនួន ៤០៨,៩៣លានដុល្លារ។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ របាយការណ៍ដដែល បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៦.៣៤១ តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៩ប្រទេស ដែលក្នុងនោះបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្ន...

អាន​បន្ថែម

ត្រឹមត្រីមាសទី៣-២០២៥ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតដល់ពលរដ្ឋជាង ១.៥៤លានគ្រួសារ ហើយ!

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកស្អាតដោយជោគជ័យទៅកាន់ប្រជាពលរដ្ឋជាង ១,៥៤លានគ្រួសារ នៅទូទាំងប្រទេស ដែលនេះជាសមិទ្ធិផលដ៏សំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត។ សេចក្តីប្រកាសដ៏មានសារៈសំខាន់នេះ ធ្វើឡើងដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាសបើកសន្និសីទ និងពិព័រណ៍ទឹកស្អាតអន្តរជាតិ ដែលធ្វើឡើងចាប់ពីថ្ងៃទ...

អាន​បន្ថែម

អភិបាលក្រុងភ្នំពេញប្រកាសពីផែនការសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍

រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីផែនការសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដីដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញ ពិសេសដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោផងដែរ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានី នៅថ្ងៃទី៩ ខែតុលា​ ឆ្នាំ​២០២៥។ ឯកឧត្តមបន្តថា រដ្ឋបាលភ្នំពេញបាននឹងកំពុងធ្វើការកែលម្អ ន...

អាន​បន្ថែម

កម្ពុជារំពឹងមានអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិចំនួន ២៥លាននាក់ នៅឆ្នាំ២០៣៥

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញា ពង្រឹងសមត្ថភាពនៃការប្រកួតប្រជែងដើម្បីជួយសម្រួល ដល់ការធ្វើដំណើរការដឹកជញ្ជូនតាមផ្លូវអាកាស ខណៈកម្ពុជា រំពឹងថានឹងមានអ្នកដំណើរតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ចំនួន ២៥លាននាក់ នៅឆ្នាំ២០៣៥ ខាងមុខនេះ។ នេះបើតាមសារាចររបស់រដ្ឋាភិបាល ពីការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅកម្ពុជា ដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងសារ...

អាន​បន្ថែម

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុនវិនិយោគរហូត ១,៣ពាន់លានដុល្លារ ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគនេះរួចរាល់ហើយ។នេះបើយោងតាម “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំន...

អាន​បន្ថែម

កាតព្វកិច្ចពន្ធអចលនទ្រព្យនៅកម្ពុជា នឹងត្រូវពន្យាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

អគ្គនាយកដ្ឋានពន្ធដារនៅកម្ពុជា បានប្រកាសពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញ​កាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធនៅឡើយ ទៅ​ចុះ​បញ្ជី អចលនទ្រព្យ...

អាន​បន្ថែម

កម្ពុជា-តួកគី រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងសម្រួលនិតិវិធីតាមច្រករបៀង

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធតួកគី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងការសម្របសម្រួលតាមច្រករបៀងអន្តរជាតិ។ ពិធីចុះ MoU បានធ្វើឡើងកាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ ន...

អាន​បន្ថែម