ឆ្នាំ២០២៦៖ រដ្ឋាភិបាលកម្ពុជាគ្រោងប្រមូលថវិកាជាតិប្រមាណ $៨,១ពាន់លាន ដើម្បីបង្កើនចំណូល

រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលសរុបថវិការដ្ឋឆ្នាំ២០២៦ ក្នុងរង្វង់ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ពាន់លានដុល្លារ នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ១៤,៥៦% នៃ GDP។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោប...

អាន​បន្ថែម

៩ខែ ខេត្តក្រចេះរកចំណូលបានជិត ៥០០លានរៀល តាមរយៈសេវាច្រកចេញចូលតែមួយ

ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ បានបម្រើសេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣.៥៥៣សេវា និងទទួលបានចំណូលសរុបជិត ៥០០លានរៀល។ នេះបើយោងហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រភពដដែល បានបន្តថា ក្នុងរយៈពេល ៩ខែនោះ សេវាប្រជាពលរដ្ឋស្នើសុំច្រើនជាងគេរួមមាន៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំន...

អាន​បន្ថែម

គន្លឹះមួយដែលជួយឱ្យការគូរប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំសំណង់ ងាយស្រួលជាងមុន គឺ…

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ពិភពលោកផ្នែកកម្មវិធីវិស្វកម្មសំណង់ បានឱ្យដឹងថាបច្ចេកវិទ្យាភូមិសាស្ត្រលំហ ឬ 3D geospatial ដែលខ្លួនបានទិញពី Cesium បាន និងកំពុងជួយឱ្យគ្រប់ដំណាក់កាលនៃគម្រោងសំណង់នានាជុំវិញពិភពលោក ទាំងការគូរប្លង់ ដេញថ្លៃ ធ្វើបទបង្ហាញដល់សាធារណៈជន គ្រប់គ្រងការដ្ឋាន និងពិសេសថែទាំសំណង់ក្រោយសង់រួច បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។ ចំណុចសំខាន់បំផុតនៃបច្ចេកវិទ្យានេ...

អាន​បន្ថែម

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៥២.៥៧ពាន់លានដុល្លារ កើនឡើង១៦.៥%។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានផ្សព្វផ្សាយកាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានគយបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ នេះដែរ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជិត២៥ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង​១៥.២% បើ...

អាន​បន្ថែម

ចំណេញៗទ្វេដង…ដោយអ្នកគ្រាន់តែទិញផ្ទះនៅទីតាំងដ៏មានសក្ដានុពលមួយនេះ!

ចាប់តាំងពីព្រលានយន្តហោះថ្មីបើកដំណើរការមក ធ្វើឱ្យវិស័យអចលនទ្រព្យក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ កាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងនោះបុរី ប៉េង ហួត ជាក្រុមហ៊ុនអភិវឌ្ឍផ្នែកអចលនទ្រព្យ ដែលមានសន្ទុះខ្លាំងមួយក្នុងតំបន់នេះ ដោយធ្វើការអភិវឌ្ឍរហូតដល់ទៅ ៤គម្រោងធំ។ ក្នុងខែវិច្ឆិកានេះ ក្រុម បុរី ប៉េង ហួត ក៏បានធ្វើកម្មវិធី Weekend Exclusive នៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្ដល់ជូនឱកាសចំណេញយ៉ាងច្រើន សម្រាប់អតិ...

អាន​បន្ថែម

តើទីក្រុងញូវយ៉កសង់ប្រព័ន្ធការពារទឹកជំនន់ដូចម្ដេច ​ឱ្យមានប្រសិទ្ធភាព?

ទីក្រុងញូវយ៉កកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដើម្បីសាងសង់ប្រព័ន្ធការពារទឹកជំនន់ឆ្លាតវៃហើយធន់នឹងអាកាសធាតុតម្លៃរាប់ពាន់លានដុល្លារ។ គម្រោងនេះកំពុងប្រើប្រាស់បច្ចេកវិទ្យា Digital Twin របស់ក្រុមហ៊ុន Bentley Systems ដើម្បីកាត់បន្ថយពេលវេលារចនាប្លង់ ខណៈក៏ជួយឱ្យអ្នកគ្រប់គ្រងគម្រោងសាកល្បងសេណារីយ៉ូហានិភ័យនានាបានដោយងាយ និងគ្រប់ជ្រុងជ្រោយ មុននឹងបើកការដ្ឋានសំណង់។ លោកស្រី Roni Deitz  ដែលជាវិស្វករដឹកនា...

អាន​បន្ថែម

ខេត្តកំពង់ធំត្រៀមស្វាគមន៍រោងចក្រកសិ-ឧស្សាហកម្មថ្មីតម្លៃ ២៥ លានដុល្លារ នៅខែមិថុនា ឆ្នាំ២០២៦

ខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងមូលដ្ឋានកសិកម្ម និងឧស្សាហកម្មរបស់ខ្លួន ជាមួយនឹងការបង្កើតរោងចក្រកែច្នៃកសិ-ឧស្សាហកម្មចម្រុះថ្មីមួយ ដែលគ្រោងនឹងបើកដំណើរការនៅក្នុងខែមិថុនា ឆ្នាំ ២០២៦។ គម្រោងនេះបង្កើតឡើងដោយក្រុមហ៊ុន AVC Investment Co., Ltd. ក្រោមទុនវិនិយោគចំនួន ២៥លានដុល្លារ និងលាតសន្ធឹងលើផ្ទៃដី ៥៧ ហិកតា នៅក្នុងឃុំប៉ក់កុក ស្រុកស្ទោង។ នៅចុងខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋម...

អាន​បន្ថែម

COP30៖ គោលដៅគឺមិនត្រឹមតែកាត់បន្ថយផ្សែងពុលទេ តែត្រូវកសាងពិភពលោកដែលធន់

សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) នៅទីក្រុង Belém ឆ្នាំ២០២៥ នេះ បានបង្ហាញគោលជំហរដ៏រឹងមាំមួយថា ដើម្បីរស់នៅក្នុងពិភពលោកនេះបានយូរអង្វែង យើងមិនមែនត្រឹមតែជួយគ្នាកាត់បន្ថយការឧស្ម័នពុលទេ តែត្រូវជួយគ្នាសាងសង់ពិភពលោកដែលមានភាពធន់នឹងបម្រែម្រួលអាកាសធាតុ។ សន្និសីទក៏បានសង្កត់ធ្ងន់ថា វិស័យសំណង់គឺជាស្នូលដ៏សំខាន់ ពិសេសការងាកមកប្រើបច្ចេកវិទ្យាឌីជីថលដើម្បីសាងសង់ហេដ្ឋារចនាសម័ន្ធគឺគន្លឹះ...

អាន​បន្ថែម

វិនិយោគអចលនទ្រព្យក្នុងយុគសម័យថ្មី៖ ស្វែងយល់ពីកំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា

គណៈកម្មការអចលនទ្រព្យនិងសំណង់របស់ EuroCham កម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយក្រោមប្រធានបទ “វិនិយោគលើអចលនទ្រព្យក្នុងយុគសម័យថ្មី៖ កំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៥:០០រសៀល នៅសណ្ឋាគារ Shangri-La ភ្នំពេញ។ ខណៈពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាបន្តភាពចាស់ទុំ ព្រឹត្តិការណ៍លំដាប់កំពូលមួយនេះបានទទួលការគាំទ្រឈាន...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវ សម្រាប់ជួយដល់ការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្សាយចេញកាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ARDB បានបន្ត ថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែ...

អាន​បន្ថែម

១០ខែ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៥៧៥ ក្នុងទុនវិនិយោគប្រមាណ ៩,២ ពាន់លានដុល្លារ

រយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ពាន់លានដុល្លារ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ CDC បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ពោលគឺគម្រោងវិនិយោគមានការកើនឡើងចំន...

អាន​បន្ថែម

ក្រុមហ៊ុនឯកទេសវេជ្ជសាស្ត្រ​របស់អាមេរិក ចង់​​វិនិយោគលើ​វិស័យសុខាភិបាល​នៅកម្ពុជា

ក្រុមហ៊ុន Siemens Healthineers បានបង្ហាញពីចំណាប់អារម្មណ៍ចង់ជំរុញ​វិនិយោគ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​នៅកម្ពុជា។ នេះបើយោងតាមជំនួបពីភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers កាលថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្...

អាន​បន្ថែម